ថ្ងៃនេះ ខ្ញុំលើកយកពាក្យចំនួនបួន ដែលមានសូរដូចគ្នា ប៉ុន្តែន័យនៃពាក្យខុសគ្នា មកបង្ហាញដើម្បីជាប្រយោជន៍ក្នងការប្រើប្រាស់ពាក្យពេចន៍ឲ្យបានត្រឹមត្រូវ និង សម្រាប់ជាការពិចារណាទាំងអស់គ្នាក្នុងភាសាជាតិយើង។ ខាងក្រោមនេះជាអត្ថន័យនៃពាក្យទាំងបួន ៖
ក (ន) អវយវៈដែលតពីក្បាលទៅស្មា ឬ ទៅនឹងខ្លួននៃមនុស្សសត្វ។ ដៃជើងមនុស្សក៏មានកដែរ ឧទាហរណ៍៖ កដៃ កជើង។ ទងខាងដើមកួរស្រូវក៏ហៅថាកដែរ ឧទាហរណ៍៖ កស្រូវ។ កន្លែងដែលតភ្ជាប់ពីមាត់ដប ឬ ក្អមជាដើម ចុះទៅទល់ នឹងតួដប ឬ ក្អម ក៏ហៅថាកដែរ ឧទាហរណ៍៖ កដប កក្អម ។
ក (កិ) តាំងផ្ដើម , តាំងធើ្វ ។ ឧទាហរណ៍៖ កសាង, កកើត, កចេតិយ, កភូមិ ។
ក៏ (និ) ពាក្យជាសន្ធាន មានសំឡេងកញ្ឆក់ខ្លី សម្រាប់និយាយតប្រយោគដោយឡែក។ ឧទាហរណ៍៖ អ្នក ក៏ ទៅ , ខ្ញុំក៏ទៅ , ធើ្វ ដូច្នេះ ក៏ បាន , របស់នេះរូបក៏ល្អតម្លៃក៏ថោក ។
ករ (ន–បា) ដៃ ។ ឧទាហរណ៍៖ លើកករប្រណម្យ(លើកដៃប្រណម្យ) ។
ករណ៍ (បា) ប្រើភ្ជាប់ជាមួយពាក្យពេចន៍ផ្សេងៗ ដូចជា៖ ឧបករណ៍, អធិករណ៍, និរាករណ៍ ជាដើម។