ស្វែងយល់ពីពាក្យខ្មែរ ៖ «កកិច-កកុច​​​»

ស្វែងយល់ពីពាក្យខ្មែរ ៖ «កកិច-កកុច​​​»

ថ្ងៃនេះខ្ញុំលើកយកពាក្យជាបរិវាស័ព្ទមកបង្ហាញអ្នកទាំងអស់គ្នាបរិវាស័ព្ទគឺជាស័ព្ទដែលប្រើសម្រាប់ហែហមភ្ជាប់នឹងស័ព្ទដើមក្នុងចំណោមកន្សោមពាក្យនីមួយៗ⁣⁣ ពោលគឺប្រៀបធៀបដូចជាបរិវារដើម្បីសម្រួលដល់សម្ដីនិយាយ និងសំឡេងពិរោះផ្ដួលតាមសំឡេងស័ព្ទដើមឲ្យមានភាពចាប់ចុងជួនសម្រួលដល់ការស្ដាប់ និង ដើម្បីពន្យល់ន័យសេចក្ដីនៃពាក្យខាងដើមឲ្យច្បាស់ បរិវាស័ព្ទ ពាក្យគន្លាស់កាត់នេះយើងមិនចេះតែគន្លាស់តាមការនឹក​ឃើញនោះទេ គឺគន្លាស់ឲ្យត្រូវន័យនៃពាក្យផងជាទូទៅក្នុងបរិវាស័ព្ទនេះ ពាក្យខាងដើមជាពាក្យដែលមានអត្ថន័យ រីឯពាក្យខាងចុងដែលត្រូវយកមកគន្លាស់នោះឥតមានអត្ថន័យច្បាស់លាស់ទេ គឺគ្រាន់​តែ​យកមកដើម្បីបញ្ជាក់ន័យនៃពាក្យខាងដើម ខាងក្រោមនេះជាបរិវាស័ព្ទនៃពាក្យ កកុច

យោងតាមវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត ទំព័រ ជួរខាងឆ្វេង បន្ទាត់ទី

កកិច កកុច (គុ)ដែលមានចិត្តវៀច , មានគំនិតគេចកែ ។ ឧទាហរណ៍៖ មនុស្សកកិចកកុច បង្ករឿងហេតុដោយមានគំនិតក្រឡេចក្រឡុច

អាស្រ័យហេតុនេះ បរិវាស័ព្ទនៃពាក្យ កកុច អាចគន្លាស់បានជាពាក្យ ” កកុច ដោយមានគំនិចក្រឡុចក្រឡេច ”  គឺអាចគន្លាស់បានជាពាក្យ “កកិចដោយមានគំនិតក្រឡេចក្រឡុច

ការគន្លាស់ពាក្យនេះ គឺដើម្បីបញ្ជាក់អត្ថន័យនៃពាក្យ កកិចកកុចឲ្យកាន់តែច្បាស់ ហើយដែលខ្មែរនិយមប្រើណាស់ពាក្យពីរម៉ាត់បែបនេះ ដូចជា ស្លស្លុកជាដើម

ដោយ៖ បូណា



Important Notice: Help Stop the Spread and Stay Healthy. (Read now)