ស្វែងយល់ពីពាក្យខ្មែរ ៖ «សំឡេង ​​​»

ស្វែងយល់ពីពាក្យខ្មែរ ៖ «សំឡេង ​​​»

សប្ដាហ៍​នេះ​ខ្ញុំ​លើក​យក​ពាក្យ​ «សំឡេង»មក​ពន្យល់​ និង​ ពិភាក្សា​គ្នា​។​ ដោយ​ឃើញ​ខ្មែរ​យើង​ភាគ​ច្រើន​សរសេរ​ពាក្យ​៖​ “​សំឡេង “​មិន​ត្រឹម​ត្រូវ​ទេ​ ដោយ​ខ្លះ​សរសេរ​ “​សម្លេង​រី​ឯ​ខ្លះ​ទៀត​សរសេរ​ “​សំលេង​ដែល​ទាំង​នេះ​ប្រាស​ចាក​ពី​ក្បួន​ច្បាប់​ និង​ វចនានុក្រម​ខ្មែរ​ អាស្រ័យ​ហេតុ​នេះ​ទើប​ខ្ញុំ​លើក​យក​ពាក្យ​ខាង​លើ​មក​បង្ហាញ​ជូន​ដើម្បី​ជ្រាប​ទាំងអស់​គ្នា​ និង​ ដើម្បី​ជា​គតិ​ក្នុង​ការ​ប្រើប្រាស់ឲ្យ​បាន​ត្រឹមត្រូវ​។​​

ខាង​ក្រោម​នេះ​ ជា​អត្ថន័យ​ពាក្យ​ “​សំឡេង​ ដែល​មាន​សេចក្ដី​ដូច​ត​ទៅ​៖​
សំឡេង ( . ) សទ្ទ​ជាតិ​ដែល​មក​ប៉ះ​សោតប្បសាទ​ឲ្យ​ឮ, សូរ​សព្ទ​ឬ​សម្ដី​ដែល​ លាន់​ឮ : សំឡេង​ក្រអួន​ សំឡេង​ណែន​ធ្ងន់​រំពង​ ។​ សំឡេង​ក្រអៅ​ ឬ​ក្រឪ  សំឡេង​លាន់​ឮ​វ៉ៅ​គ្រលួច​ ។​ សំឡេង​ង៉េវ​ សំឡេង​ខ្សេវ​ស្ដួច​តូច​ឆ្មារ ។ សំឡេង​ស្អា​ សំឡេង​គគ្រាត​មិន​ស្អាត​ ។ល។ ​

សង្ឃឹម​ថា​ក្រោយ​ពី​ជ្រាប​ អត្ថន័យ​នៃ​ពាក្យ​ និង​ យល់​ដឹង​តាម​ក្បួន​វចនានុក្រម​ខ្មែរ​រួច​ហើយ​ យើង​នឹង​សរសេរ​ឲ្យ​បាន​ត្រឹមត្រូវ​ទាំងអស់​គ្នា​ ។ យើង​សរសេរ​ជា​ព្យាង្គ​តម្រួត​មិន​ត្រូវ​ទេ​​​ ហើយ​សរសេរ​ថា​ សំលេង​ ក៏​មិន​ត្រូវ​ដែរ​។

ដោយ៖ បូណា



Important Notice: Help Stop the Spread and Stay Healthy. (Read now)