ស្វែងយល់ពីកម្មវិធីទូរស័ព្ទ «កំណត់ត្រាទឹកនោមផ្អែម »
ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងអំពីបញ្ហាសុខភាព យើងនឹងលើកយកកម្មវិធីទូរស័ព្ទមួយមកចែកជូនសាធារណជនទូទៅឲ្យបានជ្រាបកាន់តែច្បាស់។
កម្មវិធីទូរស័ព្ទ «កំណត់ត្រាទឹកនោមផ្អែម » ជាគម្រោងមួយមិនស្វែងរកប្រាក់ចំណេញ បង្កើតឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹង វិធីការពារ ការថែទាំ និងការព្យាបាលជំងឺទឹកនោមផ្អែម។ កម្មវិធីដំណើរការនៅលើប្រព័ន្ធ iOS និង Android ដែលលោកអ្នកអាចទាញយកទៅប្រើប្រាស់បានដោយឥតគិតថ្លៃ។
- iOS: https://goo.gl/xrfxwa
- Android: https://goo.gl/qWPDNm
កម្មវិធីនេះ មានមុខងារសំខាន់ៗ ដូចជា៖
- កត់ត្រាទុកនូវកម្រិតជាតិស្ករសម្រាប់បង្ហាញ ឬ ផ្ញើទៅវេជ្ជបណ្ឌិត
- វីដេអូអប់រំទាក់ទងនឹង ជំងឺទឹកនោមផ្អែម
- រូបភាពអប់រំទាក់ទងនឹង ជំងឺទឹកនោមផ្អែម
- ឯកសារអប់រំទាក់ទងនឹង ជំងឺទឹកនោមផ្អែម
- រាប់ចំនួនជំហានប្រចាំថ្ងៃ។
ខាងក្រោមនេះ គឺជាវីដេអូដែលបង្ហាញពីរបៀបទាញយកកម្មវីធី ចុះឈ្មោះ និង ប្រើប្រាស់កម្មវិធីកំណត់ត្រាទឹកនោមផ្អែម៖
ប្រភពឯកសារ៖ ក្រុមការងារកំណត់ត្រាទឹកនោមផ្អែម