ស្វែងយល់ពីពាក្យខ្មែរ ៖ «កល» «កល់​​​» និង «កលហ៍​​​»

ស្វែងយល់ពីពាក្យខ្មែរ ៖ «កល»  «កល់​​​» និង «កលហ៍​​​»

ថ្ងៃ​នេះ​ខ្ញុំ​លើក​យក​ពាក្យ​ចំនួន​បី​ ដែល​មាន​សូរ​ដូច​គ្នា​ ប៉ុន្តែ​ន័យ​នៃ​ពាក្យ​ខុស​គ្នា​  មក​បង្ហាញ​ដើម្បី​ជា​គតិ​ និង​ ជា​ប្រយោជន៍​ក្នង​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​ សម្រាប់​ជា​ការ​ពិចារណា​ ទាំង​អស់​គ្នា​ក្នុង​ ភាសា​ជាតិ​យើង​។​ ខាង​ក្រោម​នេះ​ជា​អត្ថន័យ​នៃ​ពាក្យ​ទាំង​បី​ ៖​

យោង​តាម​វចនានុក្រម​ខ្មែរ​ ទំព័រ​ទី​ ២៨​ បន្ទាត់​ទី​១២​ ខាង​ស្ដាំ​

កល​ (ន​)​ (​ សំ​.​ កល​ ន​.​ ឬ​ គុ​.​ “​មាយា​ ;​ កោង​ ;​ មាន​ពុត​…​”​)​ឧបាយ​យ៉ាង​ល្អិត​ , ល្បិច​ (ឧបាយ​កល )​ :​ ដំណើរ​ហ្នឹង​ជា​កល​ឧបាយ​របស់​គេ​ទេ​;​ ប្រយ័ត្ន​ចាញ់​កល​គេ​ ។​

យោង​តាម​វចនានុក្រម​ខ្មែរ​ ទំព័រ​ទី​ ២៨​ បន្ទាត់​ទី​១៦​ ខាង​ស្ដាំ​

កល់​ (កិ)​ ទ្រ​ពី​ក្រោម​ ,​ ស៊ែម​ពី​ក្រោម​ដើម្បី​ឲ្យ​ស្មើ​មិន​ឲ្យ​ល្អៀង​ ឬ​ដើម្បី​ឲ្យ​ហើប​ឲ្យ​ខ្ពស់​ឡើង​ :​ ដាក់​កំណល់​ កល់​ឲ្យ​ខ្ពស់​ឡើង​ ។​ ឧទាហរណ៍​៖​ ចូរ​អ្នក​យក​ដុំ​ឈើ​មក​កល់​តុ​នេះ​ ឲ្យ​ខ្ពស់​ឡើង​។​

យោង​តាម​វចនានុក្រម​ខ្មែរ​ ទំព័រ​ទី​ ២៩​ បន្ទាត់​ទី​១​ ខាង​ឆ្វេង​

កលហ៍​ ឬ​ កលហៈ ( សំ​.​ បា.​ )​ ជម្លោះ​ :​ កើត​មាន​កលហៈ​នឹង​ គ្នា​ គឺ​ កើត​មាន​ជម្លោះ​នឹង​ គ្នា ។​

សង្ឃឹម​ថា​ ក្រោយ​ពី​យល់​ដឹង​នូវ​ពាក្យ​ទាំង​បី​នេះ​ វា​នឹង​បាន​ជា​ប្រយោជន៍​ដល់​ខ្មែរ​ទាំង​អស់​គ្នា​ ។

ដោយ៖ បូណា



Important Notice: Help Stop the Spread and Stay Healthy. (Read now)