ថ្ងៃនេះខ្ញុំលើកយកពាក្យមួយមកបង្ហាញអ្នកទាំងអស់គ្នាដើម្បីជាគតិក្នុងការគិតពិចារណា។ ពាក្យដែលនឹងត្រូវលើកយកមកនេះគឺពាក្យ ” បេឡា” ជាពាក្យដែលប្រជាជាតិខ្មែរភាគច្រើន បញ្ចេញសំឡេងខុស ដោយអានថាបេឡា តាមពិតយើងត្រូវអានថាប៉េឡាទើបត្រឹមត្រូវ។
ជាការពិតណាស់ការសរសេរគឺត្រូវសរសេរថា បេឡា ប៉ុន្តែការបញ្ចេញសំឡេង ឬ ការអានគឺត្រូវអានថា ប៉េឡា វិញ ទើបប្រសើរ។ ហេតុដូចម្ដេចបានជាយើងត្រូវអានថា ប៉េឡា ?
ដោយសារតែពាក្យនេះយកមកពីភាសាសំស្ក្រឹត និង បាលី ដូច្នេះយើងមិនអាចថា បេឡា បានទេ ព្រោះក្នុងភាសាសំស្ក្រឹត និង បាលី ឥតមានសំឡេង ប និង បៈ ទេ គឺមានតែសំឡេង ប៉ និង ប៉ៈ អាស្រ័យហេតុនេះទើបត្រូវអានថា ប៉េឡា ។
បេឡា ( បា. ; សំ. បេឌា ) កំប្រោង , ហិប ។ ហិប ប្រាក់ ( បារ. Caisse ) ។ បេឡាធិការ ឬ –ការី អ្នក កាន់ កាប់ ហិប ប្រាក់ , អ្នកទទួល ថែរក្សា ហិបប្រាក់ ( បារ. Caissier )។ បើ ស្ត្រី ជា បេឡាធិការិនី ។
សង្ឃឹមថា ក្រោយពីបានជ្រាបហើយ នឹងបញ្ចេញសំឡេងនៃការអាន និង និយាយ បានត្រឹមត្រូវគ្រប់ៗគ្នា ។
ដោយ៖ បូណា