បញ្ហាដែលយើងកំពុងតែជួបប្រទះនៅពេលនេះគឺ ពុម្ពអក្សរខ្មែរនៅលើ Telegram មានទំហំតូចជាងប្រក្រតី បន្ទាប់ពីយើងធ្វើការ Updated មកកាន់ជំនាន់ថ្មីបំផុត។
ដំណោះស្រាយ
វិធីទី១៖
- ដំឡើងពុម្ពអក្សរ “NiDA Chenla” ឬ “!KhmerOSSiemreap”ដោយទាញយក នៅទីនេះ (Download)
- ចូលទៅកាន់ “Run” ដោយចុចលើគ្រាប់ចុច Windows+R បន្ទាប់មកវាយអក្សរ “regedit” និង ចុច Enter។
- HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\FontSubstitutes
-
តាមរយៈរូបភាពខាងលើ សូមស្វែងរកពាក្យ “MS Shell Dlg 2” រួចប្ដូរតម្លៃ Data មកជា “NiDA Chenla” ឬ “!KhmerOSSiemreap” វិញ
- បន្ទាប់មក ត្រូវ Restart ម៉ាស៊ីនកុំព្យូទ័រ ជាការស្រេច។
វិធីទី២៖
វិធីនេះ មានភាពងាយស្រួលជាងវិធីទី១ ដោយលោកអ្នកគ្រាន់តែទាញយកឯកសារនៅទីនេះ (Download) បន្ទាប់មកត្រូវអនុវត្តន៍ដូចខាងក្រោម៖
-
ដំឡើងពុម្ពអក្សរ “NiDA Chenla”ឬ “!KhmerOSSiemreap” ចុចពីរដងលើ “NIDACHENLA.TTF” ឬ “!KhmerOSSiemreap.ttf”
-
ចុចពីរដងនៅលើ “MS Shell Dlg 2 to NiDA Chenla.reg” ឬ “MS Shell Dlg 2 to !KhmerOSSiemreap.reg”
-
បន្ទាប់មក ត្រូវ Restart ម៉ាស៊ីនកុំព្យូទ័រ ជាការស្រេច។