June 6, 2025
Phnom Penh, Cambodia.
Khmer

ស្វែងយល់ពីពាក្យខ្មែរ ៖ «កាន់» «កណ្ឌ» និង «ក័ណ្ឋ»

ថ្ងៃ ​នេះ​ខ្ញុំ​លើក​យក​ពាក្យ​ចំនួន​បី​ទៀត​ ដែល​មាន​សូរ​ដូច​គ្នា​ ប៉ុន្តែ​ន័យ​នៃ​ពាក្យ​ខុស​គ្នា​  មក​បង្ហាញ​ដើម្បី​ជា​គតិ​ និង​ ជា​ប្រយោជន៍​ក្នង​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​ សម្រាប់​ជា​ការ​ពិចារណា​ ទាំង​អស់​គ្នា​ក្នុង​ ភាសា​ជាតិ​យើង​។​ ខាង​ក្រោម​នេះ​ជា​អត្ថន័យ​នៃ​ពាក្យ​ទាំង​បី​ ៖

កាន់​(កិ)​ ចាប់​ខ្ជាប់ ​។ ឧទាហរណ៍ ​៖កាន់​ដំបង​ , កាន់ ឆត្រ ។ ប្រកាន់​ការ​ចាប់​ការ​ដោយ​មុខ ៗ ​: កាន់ការណា ត្រូវ​ធ្វើ​ការ​នោះ​ឲ្យ​ហើយ ។

កណ្ឌ(. បា) ព្រួញ;​ គ្រាប់កាំភ្លើង​ ; ទង់​ ;ដើម​ ; សេចក្ដីកំណត់​ ;បរិច្ឆេទ​ ​;វគ្គ​ ;​​ ខ្សែ​ ។​ ឧទាហរណ៍ ​៖​រឿង​មហា​វេស្សន្ដរ​ជាតក​មាន ​១៣ ​កណ្ឌ​។

ក័ណ្ឋ​(. បា) មាន​ន័យ​ថា​ ˝˝រីឯ ន័យ​ក្លាយ​ថា ˝ក្បាល˝។ ឧទាហរណ៍ ​៖⁣ទសក័ណ្ឋ​ ជាឈ្មោះ​យក្ស​ក្នុង​រឿង​រាម​កេរ្ដិ៍ ដែលមាន​ក្បាល​ដប់​ ។ ខ្លះ​ហៅ​ថា​ ទសមុខ​ ក៏​មាន​ដែរ​ គឺ​សំដៅ​លើ​ ក្រុង​រាពណ៍​ ។

ង្ឃឹម ​ថា​ ក្រោយ​ពី​បានយល់​ដឹងច្បាស់​នូវ​ពាក្យ​ទាំង​បី​នេះ​ វា​នឹង​បាន​ជា​ប្រយោជន៍​ដល់​ខ្មែរ​ទាំង​អស់​គ្នា​ ក្នុង​ការ​ប្រើ​ប្រាស់​ឲ្យ​បាន​ត្រឹម​ត្រូវ​៕

ដោយ៖ បូណា