ស្វែងយល់ពីពាក្យខ្មែរ ៖ «កកែង កកោង»

ស្វែងយល់ពីពាក្យខ្មែរ ៖ «កកែង កកោង»

ថ្ងៃ​នេះ​ខ្ញុំ​លើក​យក​ពាក្យ​ជា​បរិវាស័ព្ទ​មក​បង្ហាញ​អ្នក​ទាំង​អស់​គ្នា​ជា​បន្ដ​ទៀត​។បរិវាស័ព្ទ​គឺ​ជា​ស័ព្ទ​ដែល​ប្រើ​សម្រាប់​ហែហម​ភ្ជាប់​នឹង​ស័ព្ទ​ដើម​ក្នុង​ចំណោម​កន្សោម​ពាក្យ​នីមួយៗ​⁣⁣ ពោល​គឺ​ប្រៀប ធៀប​ដូច​ជា​បរិវារ​ដើម្បី​ សម្រួល​ដល់​សម្ដី​និយាយ​ និង​សំឡេង​ពិរោះ​ផ្ដួល​តាម​សំឡេង​ស័ព្ទ​ដើម​ ឲ្យ​មាន​ភាព​ចាប់​ចុង​ជួន​សម្រួល​ដល់​ការ​ស្ដាប់​ និង​ ដើម្បី​ពន្យល់​ន័យ​សេចក្ដី​នៃ​ពាក្យ​ខាង​ដើម​ឲ្យ​ច្បាស់​។​ បរិវាស័ព្ទ​ ឬ​ ពាក្យគន្លាស់​កាត់​នេះ​យើង​មិន​ចេះ​តែ​គន្លាស់​តាម​ការ​នឹក​ឃើញ​នោះ​ទេ​ គឺ​គន្លាស់​ឲ្យ​ត្រូវ​ន័យ​នៃ​ពាក្យ​ផង​។​ជា​ទូទៅ​ក្នុង​បរិវាស័ព្ទ​នេះ​ ពាក្យ​ខាង​ដើម​ជា​ពាក្យ​ដែល​មាន​អត្ថន័យ​ រី​ឯ​ពាក្យ​ខាង​ចុង​ដែល​ត្រូវ​យក​មក​គន្លាស់​ នោះ​ឥត​មាន​អត្ថន័យ​ច្បាស់លាស់​ទេ​ គឺ​គ្រាន់​យក​មក​ដើម្បី​បញ្ជាក់​ន័យ​នៃ​ពាក្យ​ខាង​ដើម​។​ ខាង​ក្រោម​នេះ​ជា​បរិវាស័ព្ទ​នៃ​ពាក្យ​កកែង ៖

យោង​តាម​វចនានុក្រម​សម្ដេច​ព្រះ​សង្ឃរាជ​ ជួន​ ណាត​ ទំព័រ​ ២​ ជួរខាងស្ដាំ​ បន្ទាត់​ទី ៧ ​៖​

កកែង កកោង​ (គុ. ឬ​ ន.)កិរិយា​ពុំគប្បី . កោង, ព្រហើន, ឥតមាន លំអុតលំឱន ។​

អាស្រ័យ​ហេតុ​នេះ​ បរិវាស័ព្ទ​នៃ​ពាក្យ​កកែង​ អាច​គន្លាស់​បាន​ជា​ពាក្យ​ កកែង​ ធ្វើ ​ឫក​ដូច​ព្រះ​ស្ដោង​” គឺ​ កកោង​ ធ្វើ​ឫក​ដូច​ព្រះស្ដែង ​​ “ មានន័យថា សម្ដែងឫកដូចអ្នកធំសម្បើមណាស់ ។

ដោយ៖ បូណា



Important Notice: Help Stop the Spread and Stay Healthy. (Read now)