សប្ដាហ៍នេះខ្ញុំលើកយកពាក្យចំនួនពីរទៀត ដែលមានសូរដូចគ្នា ប៉ុន្តែន័យនៃពាក្យខុសគ្នាមកបង្ហាញដល់ទាំងអស់គ្នាដើម្បីបានជាគតិ និង ជាប្រយោជន៍ក្នងការប្រើប្រាស់ពាក្យពេចន៍ឲ្យបានត្រឹមត្រូវ និង សម្រាប់ជាការពិចារណា ទាំងអស់គ្នាក្នុង ភាសាជាតិយើង។ ខាងក្រោមនេះជាអត្ថន័យនៃពាក្យទាំងពីរនេះ ៖
កន្លះ(គុ) ដែលមានមិនពេញ នៅរវាងពាក់កណ្ដាល។ ឧទាហរណ៍៖ ទឹកកន្លះក្អម អង្ករកន្លះតៅ ។
កន្លាស់(ន) ប្រដាប់មានមុខតូចស្រួច សម្រាប់ក្លាស់ឬខ្ទាស់ , ស្លឹកសម្រាប់ប្រក់ ឬ បំបាំង ដែលដេរក្លាស់ដោយកន្លាស់ , ឈ្មោះឈ្លើងមួយប្រភេទមានរូបតូចល្អិត។
ឧទាហរណ៍៖ ក្លាស់កន្លាស់ក, ស្លឹកកន្លាស់ , ឈ្លើងកន្លាស់ ។
សង្ឃឹមថា ក្រោយពីបានយល់ដឹងច្បាស់នូវពាក្យទាំងពីរនេះរួច នឹងបានជាប្រយោជន៍ដល់ខ្មែរទាំងអស់គ្នា ក្នុងការប្រើប្រាស់ឲ្យបានត្រឹមត្រូវ៕
ដោយ៖ បូណា