ស្វែងយល់ពីពាក្យខ្មែរ៖ «កាលានុវត្ត​» និង «កាលានុវត្តភាព»

ស្វែងយល់ពីពាក្យខ្មែរ៖ «កាលានុវត្ត​» និង «កាលានុវត្តភាព»

ថ្ងៃ​នេះ​ខ្ញុំ​លើក​យក​ពាក្យ​ចំនួន​២​​មក​បង្ហាញ​អ្នក​ទាំង​អស់​គ្នា​ ដែល​ក្នុង​នេះ​រួមមាន​ពាក្យ​ដូច​ជា​ ៖ កាលានុវត្តនិង​ កាលានុវត្តភាព​ ។ ​ពាក្យ​ទាំង​ ២​ នេះ​មិន​មាន​​នៅ​​ក្នុង​វចនានុក្រម​សម្ដេចសង្ឃរាជ​ទេ​ ប៉ុន្ដែ​មាន​នៅ​ក្នុង​វចនានុក្រម​ ទិប​ យក់ថាវគុណ​ ។ ខាង​ក្រោម​នេះ​ជា​អត្ថន័យ​នៃ​ពាក្យ​ទាំង​២​ នេះ​ ៖​

កាលានុវត្ត(គុ ឬ កិ)​ (មក​ពី​ពាក្យ​ កាល + អនុវត្ត)​ ៖ ដែល​ត្រូវ​ពេល​ សមស្រប​ទៅ​នឹង​ពេល​វេលា​ គួរ​ដល់​កាល​ដែល​ត្រូវ​ធ្វើ​ ។ល។ ​ ឧទាហរណ៍កាលានុវត្តកិច្ចបានមកដល់ហើយដោយសារមាន​​វិនិយោគ​ជាច្រើនបានចូលមករស៊ីនៅកម្ពុជាហេតុនេះយើងត្រូវចាប់យក​កិច្ចការនេះធ្វើកុំទុក​ឲ្យ​ពេល​វេលាកន្លងទៅដោយឥតប្រយោជន៍

កាលានុវត្តភាព ()​ ភាព​ដែល​សមស្រប​ ដែល​គួរ​ដល់​កាល​វេលា​ត្រូវ​ធ្វើ​ ដែល​ដល់​កាល​វេលា​ត្រូវ​អនុវត្ត​ ។ ឧទាហរណ៍នៅតាមក្រុមហ៊ុនអង្គការ​នានាបាន​បង្កើតនូវ​កាលានុវត្តភាព​សម្រាប់​ប្រជាជន​ទូទៅដោយមិនប្រកាន់ពីរ​ភេទចាស់ក្មេងប្រុសស្រី

បណ្ឌិត ច័ន្ទ សំណព្វ



Important Notice: Help Stop the Spread and Stay Healthy. (Read now)