សប្ដាហ៍នេះខ្ញុំលើកយកពាក្យចំនួនពីរទៀត ដែលមានសូរដូចគ្នា ប៉ុន្តែន័យនៃពាក្យខុសគ្នាមកបង្ហាញជូនដល់អ្នកទាំងអស់គ្នាដើម្បីបានជាគតិ និង ជាប្រយោជន៍ក្នងការប្រើប្រាស់ពាក្យពេចន៍ឲ្យបានត្រឹមត្រូវ និង សម្រាប់ជាការពិចារណាទាំងអស់គ្នាក្នុង ភាសាជាតិយើង។ ខាងក្រោមនេះជាអត្ថន័យនៃពាក្យទាំងពីរនេះ ៖
កាប់ (កិ) ប្រហារដោយគ្រឿងអាវុធមានមុខមុត មានដាវ និង កាំបិតជាដើម។ ឧទាហរណ៍៖ កាប់ឈើ កាប់ដី កាប់មួយដាវ ។
កប្ប (បា.សំ) កាលដែលតាំងនៅយូរអង្វែង។ ឧទាហរណ៍៖ អស់មួយកប្ប ដើមកប្បព្រឹក្ស (ជាឈ្មោះឈើវិសេសរបស់ព្រះឥន្ទនៅជាន់តាវតឹង្ស)។