ស្វែងយល់ពីពាក្យខ្មែរ៖ «កា​»​ «ការ» «កាណ៌» និង «ការណ៍»

ស្វែងយល់ពីពាក្យខ្មែរ៖ «កា​»​ «ការ»   «កាណ៌»  និង «ការណ៍»

សប្ដាហ៍នេះ ខ្ញុំ​លើក​យក​ពាក្យ​ចំនួន​បួនទៀត​​ ដែល​មាន​សូរ​ដូច​គ្នា​ ប៉ុន្តែ​ន័យ​នៃ​ពាក្យ​ខុស​គ្នា​មក​​បង្ហាញ​ជូន​ដល់អ្នក​ទាំងអស់គ្នា​ដើម្បី​ បានជា​គតិ​​  និង​ ជា​ប្រយោជន៍​ក្នង​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​ សម្រាប់​ជា​ការ​ពិចារណា​ទាំង​អស់​គ្នា​ក្នុង​ ភាសា​ជាតិ​យើង​។​ ខាង​ក្រោម​នេះ​ជា​អត្ថន័យ​នៃ​ពាក្យ​ទាំង​បួននេះ​ ៖

កា ()​បំពង់​សម្រាប់​ដាក់​ទឹក​ធ្វើ​អំពី​លោហធាតុ​ផ្សេង​ៗ​ ឬ​ ពី​ដី​លាយ​ពណ៌​។ ឧទាហរណ៍ ៖ កាទឹក​។

កា (កិ)​ សរសេរ​ចុះ​ឈ្មោះ​ទីលំនៅ​អ្នក​ដែល​នឹង​ទទួល​សំបុត្រ​ នៅ​លើ​ស្រោម​សំបុត្រ​ ឬ ខ្នង​សំបុត្រ​ដែល​នឹង​ផ្ញើ​ទៅ​ ។​ ឧទាហរណ៍៖​ កាខ្នង​សំបុត្រ​។

ការ​ (កិ)​ មូរសរសៃ​សូត្រ​ សរសៃ​អំបោះ​ជា​ដើម​ដោយ​ខ្នារ​។ ឧទាហរណ៍៖​ ការសូត្រ​  ការ​អំបោះ​ ។

ការ​ (កិ)​ រៀប​អាវាហវិវាហ​មង្គល​  ផ្សំផ្គុំ​បុរស និង​ ស្ដ្រី ឲ្យ​បាន​គ្នា​ជា​គូ​ស្វាមី​ភរិយា​។​ ឧទាហរណ៍៖ការកូន​  ការក្មួយ​។​

ការ​ ()​ កិច្ច​ ឬ អំពើ​ដែល​ត្រូវ​ធ្វើ​។ ឧទាហរណ៍៖​ មាន​ការ​  ធ្វើ​ការ​។

កាណ៌​ (. សំ)​ មានមន័យ​ថា​ ត្រចៀក​។ ឧទាហរណ៍៖​ ព្រះកាណ៌​ គឺត្រចៀកស្ដេច​។

ការណ៍​ (.  បា.​  សំ.​) ហេតុ​  ដំណើរ​។​ឧទាហរណ៍៖​ ទាស់​ការណ៍​ហើយ​ឯង​    សេចក្ដីរាយការណ៍​ ។



Important Notice: Help Stop the Spread and Stay Healthy. (Read now)