សប្ដាហ៍នេះខ្ញុំលើកយកពាក្យចំនួនពីរទៀត ដែលមានសូរដូចគ្នាប៉ុន្តែន័យនៃពាក្យខុសគ្នាមកបង្ហាញជូនដល់អ្នកទាំងអស់គ្នាដើម្បីបានជាគតិ និង ជាប្រយោជន៍ក្នងការប្រើប្រាស់ពាក្យពេចន៍ឲ្យបានត្រឹមត្រូវ និង សម្រាប់ជាការពិចារណាទាំងអស់គ្នាក្នុង ភាសាជាតិយើង។ ខាងក្រោមនេះជាអត្ថន័យនៃពាក្យទាំងពីរនេះ ៖
កាំ(កិ) អ្វីៗដែលរៀបជាជាន់, ជាថ្នាក់សម្រាប់ទល់,សម្រាប់ទ្រ,សម្រាប់រង ។ ឧទាហរណ៍៖ កាំជណ្ដើរ, កាំរទេះ, កាំជ្រួច, កាំភ្លើង ជាដើម ។
កម្ម(បា.សំ) អំពើ ទោះអំពើល្អក្ដី អាក្រក់ក្ដី ក៏ហៅថាកម្ម។ ឧទាហរណ៍៖ កម្មជាកុសល កម្មជាអកុសល ទទួលរងកម្ម តាមកម្ម ចុះ គឺទទួលរងតាមអំពើដែលខ្លួនបានធ្វើបានសន្សំមកហើយ។