យើងត្រូវការថ្នាំបង្ការលើសពីមួយ ដើម្បីតទល់នឹងជំងឺកូវីដ-១៩

យើងត្រូវការថ្នាំបង្ការលើសពីមួយ ដើម្បីតទល់នឹងជំងឺកូវីដ-១៩
គ្រប់​ថ្នាំ​បង្ការ​ជំងឺកូវីដ–១៩​ទាំងអស់​សុទ្ធ​តែ​ផលិត​ឡើង​តាមរបៀបផ្សេងៗគ្នាហើយ​ក៏​គ្មាន​ក្រុមហ៊ុន​ណា​មួយ​ល្អឥតខ្ចោះសម្រាប់​ប្រើលើមនុស្សគ្រប់គ្នា​នោះ​ឡើយ​ ប៉ុន្តែ​វានឹងប្រើ​ជាជម្រើស​ដើម្បីជួយ​​ដល់​យើងទាំងអស់គ្នា​ផង​ដែរ​

 

ការរីករាលដាលនៃជំងឺកូវីដ១៩ទូទាំងពិភពលោកនៅតែបន្ដកើនឡើងជារៀងរាល់ថ្ងៃខណៈពេលដែលវិធានការនានារបស់បណ្ដាលប្រទេសក្នុងពិភពលោកត្រូវបានរឹតបន្ដឹងជាបន្ដបន្ទាប់ផងដែរ។ គិតត្រឹមថ្ងៃពុធ​ ទី១៨ខែវិច្ឆកាឆ្នាំ២០២០នេះចំនួននៃអ្នកឆ្លងជាសះស្បើយនិង​ស្លាប់មានការកើនឡើងជាលំដាប់ដែលទិន្នន័យសង្ខេប​មានដូចខាងក្រោមនេះ

  • ចំនួនអ្នកឆ្លងសរុប៖         ៥៥,៩៤០,១៣០ នាក់ ​​​

  • ចំនួនអ្នកជាសះស្បើយ៖  ៣៨,៩៦០,៣៧៦ នាក់

  • ចំនួនអ្នកស្លាប់៖                ,៣៤៣,១៥៣ នាក់

ខាង​ក្រោម​នេះ ​ជា​វឌ្ឍនភាពនៃក្រុមហ៊ុនផលិតឱសថនៅជុំវិញពិភពលោក៖

  • Pfizer/BioNTech

តាម​រយៈ​សេចក្តីប្រកាសព័ត៌មានពីក្រុមហ៊ុនផលិតឱសថPfizer/BioNTech បាន​ផ្ដល់​នូវ​ក្តីសង្ឃឹមមួយ​ដល់​មនុស្សជាតិ​ក្នុង​ស្ថានភាព​ដ៏​លំបាក​នៃ​ការរីករាលដាល​របស់​ជំងឺ​កូវីដ១៩​ ។​ ជា​ការ​ពិត​ណាស់​កម្រិត​នៃ​ការឆ្លងថ្មីបានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅសហរដ្ឋអាមេរិក​ និង​ ប្រទេស​មួយ​ចំនួន​នៅជុំវិញពិភពលោក​ផង​ដែរ​ក្រុមហ៊ុន​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​នូវ​លទ្ធផលនៃ​ការសាកល្បងដ៏ធំមួយដែលបង្ហាញថាថ្នាំបង្ការ​ប្រឆាំងនឹងជំងឺនេះដំណើរការបានល្អ​ប្រសើរ​គឺ​វាមាន​ប្រសិទ្ធភាព​​លើស​ពី​ ៩០​ភាគរយ​ ។​ បើ​មាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​អាមេរិក​នោះ​ដំណើរ​ការ​ចាក់ថ្នាំបង្ការដល់ប្រជាជន​នឹង​អាច​កើត​មាន​ឆាប់​ៗ​នេះ​។ ក្រុមហ៊ុនបានត្រៀមរួចជាស្រេចក្នុងការ​ផលិត​ថ្នាំ​នេះ​ចំនួន ៥០លាន(ដូស)​នៅឆ្នាំនេះនិង,ពាន់លាន(​ដូស)​ក្នុងឆ្នាំ ២០២១​ ខាងមុខ​ផង​ដែរ​Pfizer ត្រូវតែរក្សាទុកនិង ដឹកជញ្ជូននៅ​សីតុណ្ហភាព​ ៧០អង្សា វា​ក៏​អាចរក្សាទុកក្នុងទូទឹកកកធម្មតាបាន​រហូតដល់​ទៅ​ ៥ថ្ងៃរហូតដល់ ទៅ​ ១៥ថ្ងៃក្នុង​ពេល​ដឹកជញ្ជូនផង​ដែរ​

  • Moderna

ក្រុមហ៊ុន​ផលិតឱសថ Moderna Inc បានក្លាយជាក្រុមហ៊ុនទី២ របស់សហរដ្ឋអាមេរិកដែលបញ្ចេញ​នូវ​ទិន្នន័យពីការសិក្សាដ៏ធំមួយ​​នៅក្នុង​ពិសោធន៍ថ្នាំបង្ការ​របស់ខ្លួនដោយ​ថ្លែង​ថាវាមានប្រសិទ្ធភាព ៩៤,៥ ភាគរយដើម្បី​ប្រឆាំងនឹងជំងឺ​កូវីដ១៩​ ។​ ក្រុមហ៊ុន​នេះ​រំពឹង​​ថា​នឹងអាច​ផលិត​បាន​ ២០លាន(ដូស)នៅចុង​ឆ្នាំ​នេះ​ និង​ ចន្លោះ​ពី​ ៥០០លាន ទៅ​ ១ប៊ីលាន​ នៅឆ្នាំ​២០២១​។ Moderna​ អាច​រក្សា​ទុក​បាន​នៅសីតុណ្ហភាព​នៃ​ទូទឹកកកធម្មតាក្នុង​​រយៈពេល ៣០ថ្ងៃប៉ុន្តែសម្រាប់ការ​រក្សា​ទុក​រហូតដល់ ៦ខែវាចាំបាច់ត្រូវ​ការសីតុណ្ហភាព២០អង្សា

  • Sputnik V

ថ្នាំ​បង្ការ​ Sputnik V​ របស់​ប្រទេស​រុស្ស៊ី​មាន​ប្រសិទ្ធភាព​ ៩២​ភាគរយ​ ក្នុង​ការ​ការពារ​មនុស្សជាតិ​ពីជំងឺ​កូវីដ​១៩​ នេះ​បើ​យោងតាមលទ្ធផលនៃការសាកល្បងបណ្តោះអាសន្នលទ្ធផល​នេះ​ គឺផ្អែកលើទិន្នន័យ​ដែល​បាន​មក​ពីអ្នកចូលរួម ១៦,០០០នាក់ដំបូងដែលបានទទួល​ថ្នាំ​បង្ការ​នេះ​

  • Sinovac Biotech

លទ្ធផល​ទទួល​បាន​ពី​ការសាកល្បងបឋម​នៅ​ថ្ងៃ​ពុធ​នេះ​បានបង្ហាញ​ថា​ក្នុង​ពិសោធន៍ទី១​នៃ​ថ្នាំបង្ការ​ ​CoronaVac គឺ​វា​មានប្រតិកម្មនឹង​ភាពស៊ាំរហ័សប៉ុន្តែកម្រិតនៃអង្គបដិបក្ខនៅ​ទាបជាងអ្នកដែលបានជាសះស្បើយពីជំងឺ​នៅ​ឡើយ​ ជា​មួយ​ CoronaVac ក៏​មាន​ការពិសោធចំនួនបួនផ្សេងទៀត​ផង​ដែរ​ ដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសចិន​ ហើយ​បច្ចុប្បន្ន​នេះ​ កំពុងធ្វើការសាកល្បងនៅដំណាក់កាលចុងក្រោយដើម្បីកំណត់​ពី​ប្រសិទ្ធភាពរបស់វាក្នុងការប្រឆាំងនឹងជំងឺ​កូវីដ១៩​

  • AZD1222 ​(Oxford/AstraZeneca)

ថ្នាំ​បង្ការ​ជំងឺ​កូវីដ​១៩​ ពុំ​ទាន់​បាន​ការ​អនុញ្ញាត​នៅ​ឡើយ​ទេ​ ប៉ុន្តែ​ការ​ផលិត​មួយ​ចំនួន​អាច​នឹង​ត្រូវ​បាន​ចាប់​នៅ​ក្នុង​ប្រទេស​អូស្ដ្រាលី​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ​។ ក្រុមហ៊ុន​ CSL បាន​បញ្ជាក់​ថា​ខ្លួ​ន​នឹង​ចាប់​ផ្ដើម​ផលិត​ថ្នាំ​បង្ការ(Oxford/AstraZeneca​) នៅ​រដ្ឋ​ Victoria។​ ក្រុមហ៊ុន​ជីវ​បច្ចេកវិទ្យា​វេជ្ជសាស្ដ្រ​ ASX​ មាន​កិច្ច​សន្យា​ដាច់​ដោយ​ឡែក​​ជា​មួយ​នឹង​ AstraZenecaនិង​ រដ្ឋាភិបាល​សហព័ន្ធ​ដើម្បី​ផលិត​ថ្នាំ​បង្ការ​ AZD1222​ ប្រមាណ​ ៣០​លាន​(ដូស)​(ដូស)​ដំបូងត្រូវបានគ្រោងនឹងចេញនៅពាក់កណ្តាលឆ្នាំ២០២១ ដោយរង់ចាំលទ្ធផលនៃការសាកល្បងនិង ការអនុម័ត​នូវ​បទប្បញ្ញត្តិ​ជាមុនសិន​

  • Covaxin

្រុមហ៊ុន​ Bharat Biotech បានប្រកាសពី​ការសាកល្បង​ថ្នាំ​បង្ការ​​ជំងឺ​កូវីដ​១៩​ ដំបូងបង្អស់របស់ឥណ្ឌា ដែល​មាន​ឈ្មោះ​ថា​ Covaxin បានចាប់ផ្តើមជាមួយ​នឹង​អ្នកចូលរួមប្រហែល​ជា​ ២៦,០០០នាក់

 



Important Notice: Help Stop the Spread and Stay Healthy. (Read now)