សប្ដាហ៍នេះខ្ញុំលើកយកពាក្យចំនួនពីរទៀត ដែលមានសូរដូចគ្នាប៉ុន្តែន័យនៃពាក្យខុសគ្នាមកបង្ហាញជូនដល់អ្នកទាំងអស់គ្នាដើម្បីបានជាគតិ និង ជាប្រយោជន៍ក្នងការប្រើប្រាស់ពាក្យពេចន៍ឲ្យបានត្រឹមត្រូវ និង សម្រាប់ជាការពិចារណាទាំងអស់គ្នាក្នុងភាសាជាតិយើង។ ខាងក្រោមនេះជាអត្ថន័យនៃពាក្យទាំងពីរនេះ ៖
កេរ (ន) ដំណែល, ជាសម្បាច់របស់ដូនតា ឬ មាតាបិតាជាដើម។ ឧទាហរណ៍៖ និយាយកេរគេ, ស្រែនេះជាកេររបស់ជីដូនខ្ញុំ, ប្រាសាទនគរវត្ត ជាកេររបស់ព្រះមហាក្សត្រ ជាបុព្វបុរសរបស់ខ្មែរ ។
កេរកាល (ន) ឈ្មោះសាស្ត្រាច្បាប់ចាស់មួយ មានពាក្យប្រដៅជាដំបូន្មានផ្សេង ៗសាស្ត្រាកេរកាល ។
កេរ្តិ៍ (ន) ( សំ. កិរ្តិ; បា. កិត្តិ ) សេចក្តីសរសើរ, ការល្បី, ការល្បីលេចឮ, ខ្ចរខ្ចាយ។ ឧទាហរណ៍៖កេរ្តិ៍ឈ្មោះ, និយាយបង្កាច់កេរ្តិ៍គេ, កេរ្តិ៍ឈ្មោះមិនសូវល្អ ។