សប្ដាហ៍នេះខ្ញុំលើកយកពាក្យចំនួនពីរទៀត ដែលមានសូរដូចគ្នាប៉ុន្តែន័យនៃពាក្យខុសគ្នាមកបង្ហាញជូនដល់អ្នកទាំងអស់គ្នាដើម្បីបានជាគតិ និង ជាប្រយោជន៍ក្នងការប្រើប្រាស់ពាក្យពេចន៍ឲ្យបានត្រឹមត្រូវ និង សម្រាប់ជាការពិចារណាទាំងអស់គ្នាក្នុងភាសាជាតិយើង។ ខាងក្រោមនេះជាអត្ថន័យនៃពាក្យទាំងពីរនេះ ៖
កំពង់ (ន) ទីកន្លែងនៅមាត់ទឹកដែលជនានុជនចុះឡើង ឬចតទូកជាដើម។ កំពង់ទូក, កំពង់កប៉ាល់, កំពង់ទឹក ។ បញ្ចុះកំពង់ គឺស៊ី ( ព. ទ្រ. ) ។ កំពង់ចាម ន. ឈ្មោះខែត្រមួយនៃកម្ពុជរដ្ឋ ។ កំពង់ឆ្នាំង ន. ឈ្មោះខែត្រមួយនៃកម្ពុជរដ្ឋ ។ កំពង់ត្រឡាច ន. ឈ្មោះស្រុកមួយក្នុងខែត្រកំពង់ឆ្នាំង ។ កំពង់ត្រាច ន. ឈ្មោះស្រុកមួយក្នុងខែត្រកំពត ។ កំពង់ធំ ន. ឈ្មោះខែត្រមួយនៃកម្ពុជរដ្ឋ ។ កំពង់លែង ន. ឈ្មោះស្រុកមួយក្នុងខែត្រកំពង់ឆ្នាំង ។ កំពង់សៀម ន. ឈ្មោះស្រុកមួយក្នុងខែត្រកំពង់ចាម ។ កំពង់សោម ន. ឈ្មោះស្រុកមួយក្នុងខែត្រកោះកុង ។ កំពង់ស្ពឺ ន. ឈ្មោះខែត្រមួយនៃកម្ពុជរដ្ឋ ។ កំពង់ស្វាយ ឈ្មោះស្រុកមួយក្នុងខែត្រកំពង់ធំ។
កំពុង (និ ) ដែលពេញកំពូក កណ្តាលឡើងមិនរាបស្មើពេញកំពុង, ថ្ពាល់កំពុង ។
កំពុង (គុ ) កាលក្នុង, កាលដែលជាប់នៅក្នុងរវាងកំពុងធ្វើការ, កំពុងស៊ី, កំពុងនិយាយ … ។