ស្វែងយល់ពីពាក្យខ្មែរ៖ «ក្លា»​ និង «ខ្លា»

ស្វែងយល់ពីពាក្យខ្មែរ៖ «ក្លា»​ និង «ខ្លា»

សប្ដាហ៍នេះ​ខ្ញុំ​លើក​យក​ពាក្យ​ចំនួន​ពីរទៀត​ ដែល​មាន​សូរ​ដូច​គ្នា​ប៉ុន្តែ​ន័យ​នៃពាក្យ​ខុស​គ្នា​មក​បង្ហាញ​ជូន​ដល់អ្នក​ទាំងអស់គ្នា​ដើម្បី​បានជា​គតិ​​  និង​ ជា​ប្រយោជន៍​ក្នង​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ឱ្យ​បាន​ត្រឹម​ត្រូវ​ និង​ សម្រាប់​ជា​ការ​ពិចារណា​ទាំង​អស់​គ្នា​ក្នុង​ភាសា​ជាតិ​យើង​។​ ខាង​ក្រោម​នេះ​ជា​អត្ថន័យ​នៃ​ពាក្យ​ទាំង​ពីរនេះ​ ៖

ក្លា (​គុ)​​​​​ សប្បាយ​ក្នុងខ្លួន  អង់អាច​​ ដែល​សម្ដែង​កិរិយា​ឱ្យ​ឃើញ​សេចក្ដី​រីករាយ​​។ ឧទាហរណ៍​៖​ យុទ្ធជន​ក្លាហាន​​ ច្បាំង​ឈ្នះ​សត្រូវ​មាន​ចិត្ត​ក្លា​ណាស់​។

ខ្លា ()​ ឈ្មោះ​សត្វចតុប្បាទ​សាហាវ​ រូបរាង​ដូច​ឆ្មា​តែ​ធំ​ជាង​ តែង​នៅ​ក្នុង​ព្រៃ​ បរិភោគ​សាច់​ ។ ឧទាហរណ៍​៖​ ខ្លា​មាន​ច្រើន​ប្រភេទ​ គឺ​ ខ្លាធំ​, ខ្លារខិន​, ខ្លាត្រី​ ។ ខ្លា​មួយ​ប្រភេទ​ទៀត​ខ្មៅ​បរិភោគ​ឃ្មុំ​ជា​អាហារ​ហៅថា​ ខ្លាឃ្មុំ​ ។

 

 

 

 

 



Important Notice: Help Stop the Spread and Stay Healthy. (Read now)