Posted April 1, 2022 by Bona Puthtann in Khmer 101 0 150 804 សប្ដាហ៍នេះខ្ញុំលើកយកពាក្យចំនួនពីរទៀត ដែលមានសូរដូចគ្នាប៉ុន្តែន័យនៃពាក្យខុសគ្នាមកបង្ហាញជូនដល់អ្នកទាំងអស់គ្នាដើម្បីបានជាគតិ និង ជាប្រយោជន៍ក្នងការប្រើប្រាស់ពាក្យពេចន៍ឱ្យបានត្រឹមត្រូវ និង សម្រាប់ជាការពិចារណាទាំងអស់គ្នាក្នុងភាសាជាតិយើង។ ខាងក្រោមនេះជាអត្ថន័យនៃពាក្យទាំងពីរនេះ ៖ ក្សិណ (ន. សំ.) ដង គ្រា កាល ពេល ស្របក់ រំពេច។ ពាក្យនេះដូចគ្នានឹងពាក្យ ក្សណៈ។ ក្សីណ (គុ. សំ.)ការអស់ទៅ ដែលអស់ទៅ។ គេច្រើនប្រើភ្ជាប់នឹងពាក្យ ក្ស័យ ទៅជា ក្សីណក្ស័យ។ ឧទាហរណ៍៖ ក្សិណនោះព្រះរាមបានបាញ់ប្រើសឱ្យក្សីណក្ស័យ។ Tags: ក្លែង, ខ្លែង, ស្វែងយល់ពីពាក្យខ្មែរ About Bona Puthtann Related Posts លក្ខណៈពិសេសរបស់សម្ដេចព្រះសង្ឃរាជបីព្រះអង្គ អំពីការបេះឃ្មុំ បរាភវសូត្រ កាព្យរំលឹកពីអក្សរខ្មែរ