ស្វែងយល់ពីពាក្យខ្មែរ៖ «ខារ»​

ស្វែងយល់ពីពាក្យខ្មែរ៖ «ខារ»​

សប្ដាហ៍​នេះ​ខ្ញុំ​លើក​យកពាក្យ​ចំនួន​មួយទៀត​ ​ដែល​មាន​សូរ​ដូចគ្នា​ ប៉ុន្តែ​ន័យ​នៃ​ពាក្យ​ខុសគ្នា​មក​បង្ហាញ​ជូន​ដល់​អ្នក​ទាំងអស់គ្នា​ដើម្បី​បានជា​គតិ​  ​និង​ ​ជា​ប្រយោជន៍​ក្ន​ង​ការប្រើប្រាស់​ពាក្យពេចន៍​ឱ្យ​បាន​ត្រឹមត្រូវ​ ​និង​សម្រាប់​ជា​ការពិចារណា​ទាំងអស់គ្នា​ក្នុង​ភាសា​ជាតិ​យើង​។​ ​    ខាងក្រោម​នេះ​ជា​អត្ថន័យ​នៃ​ពាក្យ​នេះ​ ​៖

ខារ (កិ.) ​ទាញ​អូស​ដោយ​គ្រឿង​ចក្រ​។ ឧទាហរណ៍​៖​ ខារ​ឈើ​ហុប​ពី​ក្នុង​ទឹក​មក​លើ​គោក​។

ខារ (គុ.) (សំ. ក្សារ​) ដែល​ស្ទើរ​ហាង​ ស្ទើរ​ក្រពុល​ ស្ទើរ​ខ្មួរ​។​ ឧទាហរណ៍​៖​ ធុំ​ក្លិន​ខារ​។

ខារ(.) ឈ្មោះ​ត្រប់​មួយ​ប្រភេទ​ ផ្លែ​មាន​រស​ខារ​។ឧទាហរណ៍​៖​ ត្រប់​ខារ ( ខ្លះ​ហៅ​ ត្រប់​ខ្មួរ )​

 

 



Important Notice: Help Stop the Spread and Stay Healthy. (Read now)