សប្ដាហ៍នេះខ្ញុំលើកយកពាក្យចំនួនពីរទៀត ដែលមានសូរដូចគ្នា ប៉ុន្តែន័យនៃពាក្យខុសគ្នាមកបង្ហាញជូនដល់អ្នកទាំងអស់គ្នាដើម្បីបានជាគតិ និងជាប្រយោជន៍ក្នងការប្រើប្រាស់ពាក្យពេចន៍ឱ្យបានត្រឹមត្រូវ និងសម្រាប់ជាការពិចារណាទាំងអស់គ្នាក្នុងភាសាជាតិយើង។ ខាងក្រោមនេះជាអត្ថន័យនៃពាក្យនេះ ៖
ខោ (ន.) សម្លៀកធ្វើដោយសំពត់ មានសណ្ឋានផ្សេងៗ មានជើង មានចង្កេះ។ ឧទាហរណ៍៖ ខោស្នាប់ភ្លៅ ខោជើងវែង។
ខោរ (ន.) ឈ្មោះសត្វមួយពួក សម្បុរខ្មៅជាងស្វាក្រិស រូបធំ មុខខ្លី។ ឧទាហរណ៍៖ ស្វាខោរចូលចិត្តស៊ីផ្លែឈើ។