Let's Talk Reading Blog Khmer គោរមងារមន្ដ្រីខេត្ត ស្រុក និង តំបន់ក្នុងរជ្ជកាលហ្លួង ស៊ីសុវត្ថិមុនីវង្ស
Khmer

គោរមងារមន្ដ្រីខេត្ត ស្រុក និង តំបន់ក្នុងរជ្ជកាលហ្លួង ស៊ីសុវត្ថិមុនីវង្ស

គោរមងារមន្ដ្រីខេត្ត ស្រុក និង តំបន់ក្នុងរជ្ជកាលហ្លួង ស៊ីសុវត្ថិមុនីវង្ស (១៩២៧–១៩៤១)

នា​សម័យ​ដើម​មន្ដ្រី​គ្រប់​ថ្នាក់​របស់​ប្រទេស​កម្ពុជា​ តែង​តែ​ត្រូវ​បាន​មហាក្សត្រ​ប្រទាន​គោរម​ងារ​ឲ្យ​ទៅ​តាម​តួនាទី​ និង​ ឋានៈ​របស់​បុគ្គល​ម្នាក់ៗ​។​ ខាង​ក្រោម​នេះ​ជា​គោរម​ងារ​នៃ​មន្ដ្រី​ដែល​មាន​ដូច​ត​ទៅ​៖​

ដែនដីខេត្តកណ្ដាល

  • ចៅហ្វាយខេត្តកណ្ដាល៖​ ឧកញ្ញ៉ា​រាជា​មេត្រី​សិរី​មជ្ឈឹម​គ្រាស​សេដ្ឋា​វរា​រក្ស​សិទ្ធិស័ក្ដិ​ឧត្តម​ក្រម​ពាហុ
  • ភូឈួយខេត្តទី១៖ ជំនិតមេត្រី
  • ភូឈួយខេត្តទី២៖​ ពិភ័តមេត្រី
  • បាឡាត់ខេត្ត៖ គិរិរដ្ឋា

ដែនដីស្រុកភ្នំពេញ

  • ចៅហ្វាយស្រុក៖ បំរុងរាជា
  • បាឡាត់ស្រុក៖ ពិភ័ក្ដិរាជាសង្រ្គាម

ដែនដីស្រុកកោះធំ

  • ចៅហ្វាយស្រុក៖ ភក្ដីតេជោ

ដែនដីស្រុកស្អាង

  • ចៅហ្វាយស្រុក៖ វស្សាមេត្រី

ដែនដីស្រុកពញ្ញាឮ

  • ចៅហ្វាយស្រុក៖ ឧទ័យសេនា

ដែនដីស្រុកខ្សាច់កណ្ដាល

  • ចៅហ្វាយស្រុក៖ សេនាមេត្រី
  • បាឡាត់ស្រុក៖ មេត្រីសេនា

ដែនដីស្រុកមុខកំពូល

  • ចៅហ្វាយស្រុក៖ ជលសាភិមុខ

ដែនដីស្រុកគៀនស្វាយ

  • ចៅហ្វាយស្រុក៖ មេត្រីភូធរ
  • បាឡាត់ស្រុក៖ ពិភ័ក្ដិភូធរ

ដែនដីស្រុកល្វាឯម

  • ចៅហ្វាយស្រុក៖ ឥសូរមេត្រី
  • បាឡាត់ស្រុក៖ អនុរក្សមេត្រី

ដែនដីស្រុកកណ្ដាលស្ទឹង

  • ចៅហ្វាយស្រុក៖ វង្សាភូធរ
  • បាឡាត់ស្រុក៖ ភូធរពិភ័ក្ដិ

ដែនដីស្រុកលើកដែក

  • ចៅហ្វាយស្រុក៖ ឥទ្ធរវិជ័យតេជោ
  • បាឡាត់ស្រុក៖ ពិជ័យតេជោ

តំបន់លើកដែក

  • ចៅតំបន់៖ តេជោនុរក្ស

តំបន់ថ្នល់ទទឹង

  • ចៅតំបន់៖ ជំនិតភូធរ

តំបន់វិហារសួគ៌

  • ចៅតំបន់៖ សួគ៌ានុរក្ស

ដែនដីខេត្តកំពង់ចាម

  • ចៅហ្វាយខេត្ត៖ ឧកញ៉ា​មន្ត្រី​ភក្ដី​ពិជ័យ​រដ្ឋា​មហា​បញ្ចក​ឧត្ដម​ក្រម​ពាហុ
  • ភូឈួយខេត្ត​ទី​១៖ ឫទ្ធីរង្គភក្ដី
  • ភូឈួយខេត្ត​ទី​២៖ ភក្ដីរាជឫទ្ធី
  • បាឡាត់ខេត្ត៖ រាជាភក្ដី

ដែនដីស្រុកកំពង់សៀម

  • ចៅហ្វាយស្រុក​៖ ពិជ័យរដ្ឋា
  • បាឡាត់ស្រុក​៖ ភក្ដីមន្ត្រី

ដែនដីស្រុកព្រៃឈរ

  • ចៅហ្វាយស្រុក៖ វល្លិ៍វ័នភក្ដី

តំបន់ចំការលើ

  • ចៅតំបន់​៖ ពិភ័ក្តអារញិក

ដែនដីស្រុកជើងព្រៃ

  • ចៅហ្វាយស្រុក​៖ ពេជ្រតេជោ
  • បាឡាត់ស្រុក​៖ សេនាតេជោ

ដែនដីស្រុកកោះសុទិន

  • ចៅហ្វាយស្រុក​៖ ធិប៊ិនមន្ត្រី
  • បាឡាត់ស្រុក​៖ សុទិនមន្ត្រី

ដែនដីស្រុកត្បូងឃ្មុំ

  • ចៅហ្វាយស្រុក៖ អរជូន
  • បាឡាត់ស្រុក​៖ ពិភ័ក្ដីអរជូន

តំបន់ទួលត្រាច

  • ចៅតំបន់៖ រដ្ឋវ័នពិភ័ក្ដិ

ដែនដីស្រុកក្រូចឆ្មារ

  • ចៅហ្វាយស្រុក​៖ ភក្ដីអរជូន

ដែនដីស្រុកមេមត់

  • ចៅហ្វាយស្រុក​៖ អារញិកអរជូន

ដែនដីស្រុកស្ទឹងត្រង់

  • ចៅហ្វាយស្រុក​៖ រាជាតេជោ

ដែនដីស្រុកស្រីសន្ធរ

  • ចៅហ្វាយស្រុក​៖ បវរសង្គ្រាម

ដែនដីស្រុកកងមាស

  • ចៅហា្វយស្រុក​៖ ពិភ័ក្ដិមន្ត្រី

 

ដែនដីខេត្តបាត់ដំបង

  • ចៅហ្វាយខេត្ត៖ ឧកញ៉ា​គទានុរក្ស​សិទ្ធិសក្តិ​សង្គ្រាម​ពិទ័គ្ធ​បរិរក្ស​ឧត្ដម​ក្រម​ពាហុ​

ដែនដីស្រុកបាត់ដំបង

  • ចៅហ្វាយស្រុក៖ មន្ត្រីធិបេស

ដែនដីស្រុកមោងឫស្សី

  • ចៅហ្វាយស្រុក​៖ មនោមេត្រី

ដែនដីស្រុកទឹកជោរ

  • ចៅហា្វយស្រុក​៖ ឧត្ដមធារា

ដែនដីស្រុកសិរីសោភ័ណ្ឌ

  • ចៅហ្វាយស្រុក​៖ សូរិសក្តិសោភ័ណ្ឌ

ដែនដីស្រុកមង្គលបុរី

  • ចៅហ្វាយស្រុក​៖ មង្គលធរនិន្ទ

តំបន់ស្វាយចេក

  • ចៅតំបន់​៖ «សេរីសោភ័ណ្ឌ» សុកលនិគមន៍

តំបន់បាក់ព្រា

  • ចៅតំបន់៖ «ស្រុកសង្កែ»​ សេនាវារិន្ទ

តំបន់ល្វា

  • ចៅតំបន់៖«ស្រុកមង្គលបុរី» មន្ត្រីរុក្ខខ័ណ្ឌ​

ដែនដីខេត្ត​កំពត

  • ចៅហ្វាយខេត្ត៖ ឧកញ៉ា​សេនា​អនុជិត​បុរារន្ត​គ្រាម​សងិ្ខ​គាម​ឧត្ដម​ក្រម​ពាហុ
  • ភូឈួយខេត្ត៖ ជំនិតឫទ្ធិរង្គ
  • បាឡាត់ខេត្ត៖ ពិជ័យសាគរ

ដែនដីស្រុកកំពត

  • ចៅហ្វាយស្រុក៖ សេនាវិជិត
  • បាឡាត់ស្រុក៖ បំរុងសេនា

តំបន់ព្រៃនប់

  • ចៅតំបន់​៖ វនានុជិត

ដែនដីស្រុកបន្ទាយមាស

  • ចៅហ្វាយស្រុក​៖ យោធាធិបតី
  • បាឡាត់ស្រុក​៖ វិជិតយោធា

តំបន់តានី

  • ចៅតំបន់​៖ ជំនិតយោធា

ដែនដីស្រុកកំពង់ត្រាច

  • ចៅហ្វាយស្រុក៖ រាជាសេដ្ឋី

ដែនដីស្រុកកំពង់សោម

  • ចៅហ្វាយស្រុក៖ ត្បែសសង្គ្រាម

តំបន់ឆាត់ឱ

  • ចៅតំបន់៖ មន្ត្រីជនបទ

ដែនដីស្រុកឈូក

  • ចៅហ្វាយស្រុក​៖ បុទុមសេនា

ដែនដីស្រុកកោះកុង

  • ចៅហ្វាយស្រុក​៖ ពិជ័យរឿងឫទ្ធិ

តំបន់ត្រពាំងរូង

  • ចៅតំបន់​ ជនបទអភិបាល

ដែនដីស្រុកដំនាប់

  • ចៅហ្វាយស្រុក​៖ ជំនិតសង្គ្រាម

 

ដែនដីខេត្ត​ព្រៃវែង

  • ចៅហ្វាយខេត្ត៖ ឧកញ៉ា​នារាធិបតី​សិរីសូរ្យ​ស័ក្តិ​ពិភ័ក្ដិ​ធរនិន្ន​សូរិន្នពិជ័យ​ឧត្ដម​ក្រម​ពាហុ
  • ភូឈួយខេត្ត៖ នរេន្ទ្របរិរក្ស
  • បាឡាត់ខេត្ត៖ រាជស័ក្ដិអភិបាល

ដែនដីស្រុកព្រៃវែង

  • ចៅហ្វាយស្រុក​៖ វនាធិបតី
  • បាឡាត់ស្រុក​៖ ពិភ័ក្ដិធិបតី

ដែនដីស្រុកកំចាយមារ

  • ចៅហ្វាយស្រុក៖ ពិភ័ក្ដិនាវា

ដែនដីស្រុកពារាំង

  • ចៅហ្វាយស្រុក​៖ ស្រែន្យសង្គ្រាម
  • បាឡាត់ស្រុក​៖ អនុជិតសង្គ្រាម

ដែនដីស្រុកស៊ីធរកណ្ដាល

  • ចៅហ្វាយស្រុក​៖ ដរុង្គសង្គ្រាម

ដែនដីស្រុកបាភ្នំ

  • ចៅហ្វាយស្រុក៖ ធម្មាតេជោ
  • បាឡាត់ស្រុក​៖ យោធាតេជោ

ដែនដីស្រុកតាំងប៊ិញ

  • ចៅហ្វាយស្រុក​៖ វិសេសយោធា

ដែនដីស្រុកកំពង់ត្របែក

  • ចៅហ្វាយស្រុក​៖ វិជិតយោធា
  • បាឡាត់ស្រុក​៖ ភក្ដីយោធា

ដែនដីស្រុកកញ្ច្រៀច

  • ចៅហ្វាយស្រុក​៖ ពិនិត្យសង្គ្រាម

ដែនដីខេត្ត​កំពង់ឆ្នាំង

  • ចៅហ្វាយខេត្ត៖ ឧកញ៉ា​ស្រែ​ន្យាធិបតី​បុរី​រក្ស​ពិភក្ដិ​កុម្ភការ​ឧត្ដម​ក្រម​ពាហុ
  • ភូឈួយខេត្ត៖ សេនានុរក្ស
  • បាឡាត់ខេត្ត៖ សិទ្ធិស័ក្តិសេនីយ

ដែនដីស្រុកបរិបូរណ៌

  • ចៅហ្វាយស្រុក៖ សេនាសង្គ្រាម

ដែនដីស្រុកកំពង់លែង

  • ចៅហ្វាយស្រុក៖ យសតេជោ

ដែនដីស្រុកកំពង់ត្រឡាច

  • ចៅហ្វាយស្រុក៖ ស្រែន្យាសេនាឫទ្ធី
  • បាឡាត់ស្រុក៖ ឫទ្ធីសេនា

ដែនដីស្រុករលាប្អៀរ

  • ចៅហ្វាយស្រុក៖ ស្រែន្យឫទ្ធី
  • បាឡាត់ស្រុក៖ អនុជិតឫទ្ធី

ដែនដីស្រុកតាំងផ្លោច

  • ចៅហ្វាយស្រុក«ទឹកផុស» ៖ សេនាឫទ្ធី

 

ដែនដីខេត្ត​តាកែវ

  • ចៅហ្វាយខេត្ត៖ ឧកញ៉ា​ពិស្ណុលោក​មហេន្ទ្រ​សក្តិ​ពិភ័ក្ដិ​រដ្ឋា​មហាបុរន្ត​គ្រាម​អគ្គ​សេនា​មហា​មាត្យ​ឧត្ដម​ក្រម​ពាហុ
  • ភូឈួយខេត្ត៖ ស្នេហានុលោក
  • បាឡាត់ខេត្ត៖ វិជិតពិស្ណុលោក

ដែនដីស្រុកទ្រាំង

  • ចៅហ្វាយស្រុក៖ ជំនិតពិស្ណុលោក
  • បាឡាត់ស្រុក​៖ រក្សានុលោក

ដែនដីស្រុកគិរីវង្ស

  • ចៅហ្វាយស្រុក៖ ពិភ័ក្ដិស្នេហាពិស្ណុលោក

ដែនដីស្រុកមេញ

  • ចៅហ្វាយស្រុក​៖ មន្ត្រីពិស្ណុលោក

ដែនដីស្រុកបាទី

  • ចៅហា្វយស្រុក​៖ វង្សាអនុជិត

តំបន់ត្រាំខ្នារ

  • ចៅតំបន់​៖ ពិភ័ក្ដិជនបទ

តំបន់អន្លង់ទៀន

  • ចៅតំបន់​៖ ជំនិតអនុលោក

ដែនដីស្រុកសំរោង

  • ចៅហ្វាយស្រុក៖ ជំនិតវង្សា

ដែនដីស្រុកព្រៃកប្បាស

  • ចៅហ្វាយស្រុក​៖ ជ័យយោធា

តំបន់អង្គរបុរី

  • ចៅតំបន់​៖ រក្សាបុរី

ដែនដីស្រុកត្រាំកក់

  • ចៅហ្វាយស្រុក​៖ វិជិតសេដ្ឋាន

 

ដែនដីខេត្ត​ស្វាយរៀង

  • ចៅហ្វាយខេត្ត៖ ឧកញ៉ា​លីចក្រី​អធិបតី​ធរណិន្ទ​ឥន្ទ្រា​រក្ស​ពិភ័ក្ដិរដ្ឋា​ឧត្ដម​ក្រម​ពាហុ
  • ភូឈួយខេត្ត៖ ពិភ័ក្ដិចក្រី
  • បាឡាត់ខេត្ត៖ ស្នេហាចក្រី

ដែនដីស្រុករំដួល

  • ចៅហ្វាយស្រុក៖ បំរុងចក្រី
  • បាឡាត់ស្រុក​៖ ជំនិតចក្រី

ដែនដីស្រុកស្វាយទាប

  • ចៅហ្វាយស្រុក​៖ ជយោសង្គ្រាម
  • បាឡាត់ស្រុក​៖ ឫទ្ធីសង្គ្រាម

ដែនដីស្រុករមាសហែក

  • ចៅហ្វាយស្រុក​៖ គាមវ័នពិភ័ក្ដិ

 

ដែនដីខេត្ត​កំពង់ធំ

  • ចៅហ្វាយខេត្ត៖ ឧកញ៉ា​តេជោ​បូរារាជ​ធរណិន្ទ​រិន្ទ​បរិរក្ស​សមុហាធិបតី​អភ័យ​បារា​ឧត្ដម​ក្រម​ពាហុ
  • ភូឈួយខេត្ត៖ តេជោអនិជិត
  • បាឡាត់ខេត្ត៖ ស្នេហាតេជោ

ដែនដីស្រុកកំពង់ស្វាយ

  • ចៅហ្វាយស្រុក​៖ សេនាតេជោ
  • បាឡាត់ស្រុក​ មេត្រីតេជោ

ដែនដីស្រុកសណ្ដាន់

  • ចៅហ្វាយស្រុក​៖ វនាភក្ដិ

តំបន់ស្ដង់

  • ចៅតំបន់​៖ ដំរង់ឫទ្ធិជ័យ

ដែនដីស្រុកព្រំទេព

  • ចៅហ្វាយស្រុក​៖ ទេពភក្ដីតេជោ

ដែនដីស្រុកបារាយណ៍

  • ចៅហ្វាយស្រុក​៖ សែនខាងហ្វា
  • បាឡាត់ស្រុក​៖ ភក្ដីខាងហ្វា

ដែនដីស្រុកស្ទោង

  • ចៅហ្វាយស្រុក​៖ មន្ត្រីតេជោ

ដែនដីស្រុកសន្ទុក

  • ចៅហ្វាយស្រុក​៖ សុទិព្វមន្ត្រី
  • បាឡាត់ស្រុក​៖ មន្ត្រីសុទេព

តំបន់បឹងល្វា

  • ចៅតំបន់​វា៖ ទេពសេនាតេជោ

 

ដែនដីខេត្ត​សៀមរាប

  • ចៅហ្វាយខេត្ត៖ ឧកញ៉ា​ប្រាសាទ​រាំង្សាន​ខ័ណ្ឌ​រដ្ឋា​ខេរា​ពិធបូរី​រក្សនិគម​ឧត្ដម​ក្រម​ពាហុ
  • ភូឈួយខេត្ត៖ ពិភ័ក្ដិបុរី
  • បាឡាត់ខេត្ត៖ មន្ត្រីបុរាណរក្ស

ដែនដីស្រុកសៀមរាប

  • ចៅហ្វាយស្រុក​៖ ប្រាសាទសោភ័ណ្ឌ
  • បាឡាត់ស្រុក​៖ រាំង្សានប្រសាទ

ដែនដីស្រុកពួក

  • ចៅហ្វាយស្រុក​៖ មន្ត្រីពលខន្ធ

ដែនដីស្រុកសូទ្រនិគម

  • ចៅហ្វាយស្រុក​៖ សេនានិគម

ដែនដីស្រុកជីក្រែង

  • ចៅហ្វាយស្រុក​៖ ស្នេហាមេត្រីតេជោ

 

ដែនដីខេត្ត​ក្រចេះ

  • ចៅហ្វាយខេត្ត៖ ឧកញ៉ា​មហា​ជនបទ​រដ្ឋរុក្ខា​មហាបុរន្ត​គ្រាម​រាម​សេនាធិបតី​សិរី​អនុរក្ស​ឧត្ដម​ក្រម​ពាហុ
  • ភូឈួយខេត្ត៖ រក្សាជនបទ
  • បាឡាត់ខេត្ត៖ បំរុងជនបទ

ដែនដីស្រុកក្រចេះ

  • ចៅហ្វាយស្រុក​៖ ជនបទភក្ដី

ដែនដីស្រុកសំបូណ៌

  • ចៅហ្វាយស្រុក​៖ ពិភ័ក្ដិចន្ទគ្រាម

ដែនដីស្រុកស្នួល

  • ចៅហ្វាយស្រុក​៖ សេនាភក្ដី

ដែនដីស្រុកឆ្លូង

  • ចៅហ្វាយស្រុក​៖ ស្នេហានុរក្ស

 

ដែនដីខេត្ត​កំពង់ស្ពឺ

  • ចៅហ្វាយខេត្ត៖ ឧកញ៉ា​ឧទយោធិ​រាជ​បុរន្ត​គាម​រាមឫទ្ធិ​ស័ក្ដិ​បព្វតាវ័ន​ឧត្ដម​ក្រម​ពាហុ
  • ភូឈួយខេត្ត៖ អធិរាជឧទ័យ
  • បាឡាត់ខេត្ត៖ ជំនិតអធិរាជ

ដែនដីស្រុកសំរោងទង

  • ចៅហ្វាយស្រុក​៖ អធិរាជវង្សា
  • បាឡាត់ស្រុក​៖ វង្សាធិរាជ

ដែនដីស្រុកគងពិសី

  • ចៅហ្វាយស្រុក​៖ វង្សាសមសក្តិ
  • បាឡាត់ស្រុក​៖ ពិភ័ក្ដិសមសក្តិ

ដែនដីស្រុកថ្ពង

  • ចៅហ្វាយស្រុក​៖ រាជាសង្គ្រាម

ដែនដីស្រុកភ្នំស្រួច

  • ចៅហ្វាយស្រុក​៖ វង្សាឧទ័យ

 

ដែនដីខេត្ត​ពោធិសាត់

  • ចៅហ្វាយខេត្ត៖ ឧកញ៉ា​សួគ៌ាលោក​ឥន្ទ្រា​ឫទ្ធិ​វិជិត​សក្ដា​មហានិគម​ធរណិន្ទ​ស័ក្តិ​អគ្គ​សេនា​មហា​មាត្យ​ឧត្ដម​ក្រម​ពាហុ
  • ភូឈួយខេត្ត៖ សុគ៌ាសមសក្តិ
  • បាឡាត់ខេត្ត៖ ពិភ័ក្ដិរឿងឫទ្ធិ

ដែនដីស្រុកបាកាន

  • ចៅហ្វាយស្រុក​៖ សូគ៌ាធិបតី
  • បាឡាត់ស្រុក​៖ ពិនិត្យរឿនរង្គ

ដែនដីស្រុកភ្នំក្រវាញ

  • ចៅហ្វាយស្រុក​៖ អរញ្ញធិបតី

ដែនដីស្រុកក្រគរ

  • ចៅហ្វាយស្រុក៖ ជំនិះសង្គ្រាម
  • បាឡាត់ស្រុក​៖ ពិជិតសង្គ្រាម

តំបន់ចំណត់

  • ចៅតំបន់​៖ អារញ្ញិកសេនា

 

ដែនដីខេត្ត​ស្ទឹងត្រែង

  • ចៅហ្វាយខេត្ត៖ ឧកញ៉ា​មន្ត្រី​ជលធារ​គាម​វារិន្ទ​ហិន្ធរ​រដ្ឋវឌ្ឍ​សក្ដា​រឿង​ឫទ្ធិ​ឧត្ដម​ក្រម​ពាហុ
  • ភូឈួយខេត្ត៖ ជកសក្តិសេនា
  • បាឡាត់ខេត្ត៖ សេនាជលធី

ដែនដីស្រុកស្ទឹងត្រែង

  • ចៅហ្វាយស្រុក​៖ រាជាជលធី

តំបន់សៀមបូក

  • ចៅតំបន់​៖ ភក្ដិសុរិយា

តំបន់សៀមប៉ាង

  • ចៅតំបន់៖ រក្សាពលខន្ធ

តំបន់លំផាត់

  • ចៅតំបន់​៖ លំផាត់សេនា

ដែនដីស្រុកវ៉ឺនសៃ

  • ចៅហ្វាយស្រុក​៖ អរញ្ញរឿងឫទ្ធិសិទ្ធីសង្គ្រាម
  • បាឡាត់ស្រុក​៖ វិនសៃបរិរក្ស

នៅ​គ.ស​១៩៤៧ មាន​ព្រះរាជក្រម​បង្កើត​ឲ្យ​មាន​ភូមិភាគ​រដ្ឋបាល​ចំនួន​៧​គឺ ៖

  • ភូមិភាគ​រដ្ឋបាល​ទី​១៖ ខេត្ត​បាត់ដំបង និង សៀមរាប
  • ភូមិភាគ​រដ្ឋបាល​ទី​២៖ ខេត្ត​ពោធិសាត់ និង កំពង់ឆ្នាំង
  • ភូមិភាគ​រដ្ឋបាល​ទី​៣៖ ខេត្ត​កំពង់ធំ និង កំពង់ចាម
  • ភូមិភាគ​រដ្ឋបាល​ទី​៤៖ ខេត្ត​ក្រចេះ និង ស្ទឹងត្រែង
  • ភូមិភាគ​រដ្ឋបាល​ទី​៥៖ ខេត្ត​ព្រៃវែង និង​ ស្វាយរៀង
  • ភូមិភាគ​រដ្ឋបាល​ទី​៦៖ ខេត្ត​កណ្ដាល និង កំពង់ស្ពឺ
  • ភូមិភាគ​រដ្ឋបាល​ទី​៧៖ ខេត្ត​តាកែវ និង កំពត

នៅ​សម័យសង្គមរាស្ត្រនិយម​មាន​បង្កើត​ខេត្ត​បន្ថែម​ចំនួន​៥ និង​ក្រុង​៣ គឺ៖ ខេត្ត ​ព្រះវិហារ ខេត្ត​មណ្ឌលគីរី ខេត្ត​រតនៈគីរី ខេត្ត​ឧត្ដរមានជ័យ ខេត្ត​កោះកុង និង ក្រុង​ព្រះសីហនុ (១៩៥៧) ក្រុង​កែប​និង​បូកគោ (១៩៥៩) និង​ក្រុង​គីរីរម្យ ។

នៅ​ចុង​សម័យ​សង្គម​រាស្ត្រនិយម និង​សម័យ​សាធារណៈរដ្ឋខ្មែរ មាន​បង្កើត​អនុខេត្ត​១១ និង​ខេត្ត​១ ដូច​ខាងក្រោម ៖

  • អនុខេត្ត​កំពង់សិលា (ស្រុក​ស្រែអំបិល)
  • អនុខេត្ត​ផ្ការំចេក (ស្រុក​មេមត់)
  • អនុខេត្ត​ភ្នំដិល (ស្រុក​បាធាយ)
  • អនុខេត្ត​ថ្មពួក (ស្រុក​សេរីសោភ័ណ្ឌ)
  • អនុខេត្ត​ស្រកានាគ (តាកែនកោះស្លា​ស្រកានាគ ស្រុក​ឈូក)
  • អនុខេត្ត​ថ្មកែវ (ជិត​គីរីរម្យ)
  • អនុខេត្ត​វិហារសួគ៌ (វិហារសួគ៌)
  • អនុខេត្ត​កំចាយមារ (កំចាយមារ​ព្រៃវែង)
  • អនុខេត្ត​អន្លង់វែង (ជិត​សៀមរាប)
  • អនុខេត្ត​ទន្លេសាប (ទីតាំង​សាលាខេត្ត​នៅ​ឃុំ​កំពង់ហ្លួង ស្រុក​ក្រគរ ខេត្ត​ពោធិសាត់)
  • អនុខេត្ត​ប៉ៃលិន ក្រោយ​មក​ដាក់​ជា​ខេត្ត​ប៉ៃលិន ក្រោយ​មក​ទៀត​កែ​ដាក់​ថា “ក្រុង​ប៉ៃលិនមង្គល”
  • ខេត្ត​ឧត្ដុង្គមានជ័យ (តាំង​នៅ​ស្រុក​ឧត្ដុង្គ ខេត្ត​កំពង់ស្ពឺ) ៕

ដកស្រង់​ពី​សាវតារ​ទាក់ទង​នឹងភូមិសាស្ត្រ​ខ្មែរ របស់​លោក ឌឹក គាម

Exit mobile version