ស្វែងយល់ពីពាក្យខ្មែរ៖ «រយៈ»​ និង «រយះ»

ស្វែងយល់ពីពាក្យខ្មែរ៖ «រយៈ»​ និង «រយះ»

សប្ដាហ៍នេះ​ខ្ញុំ​លើក​យក​ពាក្យ​ចំនួន​ពីរ​ទៀត​  ​ ដែល​ភាគច្រើន​យើង​សង្កេត​ឃើញ​ថា​ខ្មែរ​នាំ​គ្នា​ប្រើប្រាស់​ខុស​ឆ្គង​ទាំង​មិនដឹង​ខ្លួន​ តាមទូរទស្សន៍​ កាសែត​ ជាដើម​ ។ ខ្ញុំលើកយក​ពាក្យ​នេះ​ មក​បង្ហាញ​ដល់អ្នក​ទាំងអស់គ្នា​ដើម្បី​បានជា​គតិ​ និង​ ជា​ប្រយោជន៍​ក្នង​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​ សម្រាប់​ជា​ការ​ពិចារណា​ ទាំង​អស់​គ្នា​ក្នុង​ ភាសា​ជាតិ​យើង​។​ ខាង​ក្រោម​នេះ​ជា​អត្ថន័យ​នៃ​ពាក្យ​ទាំង​ពីរនេះ​ ៖

រយៈ )  សំ. ) សង្កាត់, ថ្នាក់, ភាគ, កម្រិត : ​​ រយៈ​កាល, រយៈ​ផ្លូវ, រយៈ​វេលា, រយៈ​ពាក្យ (រយ “សន្ទុះ, ល្បឿន, ដំណើរ​រួស​រាន់, ឆាប់, រហ័ស”) ។ 

ឧទាហរណ៍៖​ គម្រោង​នេះ​មាន​រយៈពេល​៥ឆ្នាំ​។

រយះ កិ. ) បែក​រហែក​ញែក​ចេញ​ដូច​គេ​ចាប់​យះ មែក​ឈើ​រយះ (. . រយាយ ផង)។ ព. ប្រសើច​រយះ​មាត់ សើច​ដោយ​រិះ​គន់​ហាក់​ដូច​ជា​នឹង​រយះ​មាត់ ! ធ្វើ​ការ​យ៉ាង​ហ្នឹង គេ​សើច​រយះ​មាត់​អស់​ហើយ !; និយាយ​ថា សើច​រយះ​មាត់​រយះ​ក ក៏​មាន (. សា.)។ 

ឧទាហរណ៍៖​ កុមារា​សុខ​សើច​ស្ទើរ​រយះមាត់​។

កំណត់ចំណាំ៖  ខ្មែរភាគច្រើន​តែងតែ​សរសេរ​ថា៖ «រយះពេល» ដែល​ជា​ពាក្យ​មិនត្រឹមត្រូវ​សូម្បី​តែអត្ថន័យ​។ ពាក្យត្រឹមត្រូវ​ដែលយើង​ត្រូវ​ប្រើ​គឺ «រយៈពេល »។

សង្ឃឹម​ថា​ ក្រោយ​ពី​បានយល់​ដឹងច្បាស់​នូវ​ពាក្យ​ទាំង​ពីរនេះ​រួច ​នឹង​បាន​ជា​ប្រយោជន៍​ដល់​ខ្មែរ​ទាំង​អស់​គ្នា​ ក្នុង​ការ​ប្រើ​ប្រាស់​ឲ្យ​បាន​ត្រឹម​ត្រូវ​៕

 



Important Notice: Help Stop the Spread and Stay Healthy. (Read now)