គោរមងារមន្ដ្រីខេត្ត ស្រុក និង តំបន់ក្នុងរជ្ជកាលហ្លួង ស៊ីសុវត្ថិមុនីវង្ស (១៩២៧–១៩៤១)
នាសម័យដើមមន្ដ្រីគ្រប់ថ្នាក់របស់ប្រទេសកម្ពុជា តែងតែត្រូវបានមហាក្សត្រប្រទានគោរមងារឲ្យទៅតាមតួនាទី និង ឋានៈរបស់បុគ្គលម្នាក់ៗ។ ខាងក្រោមនេះជាគោរមងារនៃមន្ដ្រីដែលមានដូចតទៅ៖
ដែនដីខេត្តកណ្ដាល
-
ចៅហ្វាយខេត្តកណ្ដាល៖ ឧកញ្ញ៉ារាជាមេត្រីសិរីមជ្ឈឹមគ្រាសសេដ្ឋាវរារក្សសិទ្ធិស័ក្ដិឧត្តមក្រមពាហុ
-
ភូឈួយខេត្តទី១៖ ជំនិតមេត្រី
-
ភូឈួយខេត្តទី២៖ ពិភ័តមេត្រី
-
បាឡាត់ខេត្ត៖ គិរិរដ្ឋា
ដែនដីស្រុកភ្នំពេញ
-
ចៅហ្វាយស្រុក៖ បំរុងរាជា
-
បាឡាត់ស្រុក៖ ពិភ័ក្ដិរាជាសង្រ្គាម
ដែនដីស្រុកកោះធំ
-
ចៅហ្វាយស្រុក៖ ភក្ដីតេជោ
ដែនដីស្រុកស្អាង
-
ចៅហ្វាយស្រុក៖ វស្សាមេត្រី
ដែនដីស្រុកពញ្ញាឮ
-
ចៅហ្វាយស្រុក៖ ឧទ័យសេនា
ដែនដីស្រុកខ្សាច់កណ្ដាល
-
ចៅហ្វាយស្រុក៖ សេនាមេត្រី
-
បាឡាត់ស្រុក៖ មេត្រីសេនា
ដែនដីស្រុកមុខកំពូល
-
ចៅហ្វាយស្រុក៖ ជលសាភិមុខ
ដែនដីស្រុកគៀនស្វាយ
-
ចៅហ្វាយស្រុក៖ មេត្រីភូធរ
-
បាឡាត់ស្រុក៖ ពិភ័ក្ដិភូធរ
ដែនដីស្រុកល្វាឯម
-
ចៅហ្វាយស្រុក៖ ឥសូរមេត្រី
-
បាឡាត់ស្រុក៖ អនុរក្សមេត្រី
ដែនដីស្រុកកណ្ដាលស្ទឹង
-
ចៅហ្វាយស្រុក៖ វង្សាភូធរ
-
បាឡាត់ស្រុក៖ ភូធរពិភ័ក្ដិ
ដែនដីស្រុកលើកដែក
-
ចៅហ្វាយស្រុក៖ ឥទ្ធរវិជ័យតេជោ
-
បាឡាត់ស្រុក៖ ពិជ័យតេជោ
តំបន់លើកដែក
-
ចៅតំបន់៖ តេជោនុរក្ស
តំបន់ថ្នល់ទទឹង
-
ចៅតំបន់៖ ជំនិតភូធរ
តំបន់វិហារសួគ៌
-
ចៅតំបន់៖ សួគ៌ានុរក្ស
ដែនដីខេត្តកំពង់ចាម
-
ចៅហ្វាយខេត្ត៖ ឧកញ៉ាមន្ត្រីភក្ដីពិជ័យរដ្ឋាមហាបញ្ចកឧត្ដមក្រមពាហុ
-
ភូឈួយខេត្តទី១៖ ឫទ្ធីរង្គភក្ដី
-
ភូឈួយខេត្តទី២៖ ភក្ដីរាជឫទ្ធី
-
បាឡាត់ខេត្ត៖ រាជាភក្ដី
ដែនដីស្រុកកំពង់សៀម
-
ចៅហ្វាយស្រុក៖ ពិជ័យរដ្ឋា
-
បាឡាត់ស្រុក៖ ភក្ដីមន្ត្រី
ដែនដីស្រុកព្រៃឈរ
-
ចៅហ្វាយស្រុក៖ វល្លិ៍វ័នភក្ដី
តំបន់ចំការលើ
-
ចៅតំបន់៖ ពិភ័ក្តអារញិក
ដែនដីស្រុកជើងព្រៃ
-
ចៅហ្វាយស្រុក៖ ពេជ្រតេជោ
-
បាឡាត់ស្រុក៖ សេនាតេជោ
ដែនដីស្រុកកោះសុទិន
-
ចៅហ្វាយស្រុក៖ ធិប៊ិនមន្ត្រី
-
បាឡាត់ស្រុក៖ សុទិនមន្ត្រី
ដែនដីស្រុកត្បូងឃ្មុំ
-
ចៅហ្វាយស្រុក៖ អរជូន
-
បាឡាត់ស្រុក៖ ពិភ័ក្ដីអរជូន
តំបន់ទួលត្រាច
-
ចៅតំបន់៖ រដ្ឋវ័នពិភ័ក្ដិ
ដែនដីស្រុកក្រូចឆ្មារ
-
ចៅហ្វាយស្រុក៖ ភក្ដីអរជូន
ដែនដីស្រុកមេមត់
-
ចៅហ្វាយស្រុក៖ អារញិកអរជូន
ដែនដីស្រុកស្ទឹងត្រង់
-
ចៅហ្វាយស្រុក៖ រាជាតេជោ
ដែនដីស្រុកស្រីសន្ធរ
-
ចៅហ្វាយស្រុក៖ បវរសង្គ្រាម
ដែនដីស្រុកកងមាស
-
ចៅហា្វយស្រុក៖ ពិភ័ក្ដិមន្ត្រី
ដែនដីខេត្តបាត់ដំបង
-
ចៅហ្វាយខេត្ត៖ ឧកញ៉ាគទានុរក្សសិទ្ធិសក្តិសង្គ្រាមពិទ័គ្ធបរិរក្សឧត្ដមក្រមពាហុ
ដែនដីស្រុកបាត់ដំបង
-
ចៅហ្វាយស្រុក៖ មន្ត្រីធិបេស
ដែនដីស្រុកមោងឫស្សី
-
ចៅហ្វាយស្រុក៖ មនោមេត្រី
ដែនដីស្រុកទឹកជោរ
-
ចៅហា្វយស្រុក៖ ឧត្ដមធារា
ដែនដីស្រុកសិរីសោភ័ណ្ឌ
-
ចៅហ្វាយស្រុក៖ សូរិសក្តិសោភ័ណ្ឌ
ដែនដីស្រុកមង្គលបុរី
-
ចៅហ្វាយស្រុក៖ មង្គលធរនិន្ទ
តំបន់ស្វាយចេក
-
ចៅតំបន់៖ «សេរីសោភ័ណ្ឌ» សុកលនិគមន៍
តំបន់បាក់ព្រា
-
ចៅតំបន់៖ «ស្រុកសង្កែ» សេនាវារិន្ទ
តំបន់ល្វា
-
ចៅតំបន់៖«ស្រុកមង្គលបុរី» មន្ត្រីរុក្ខខ័ណ្ឌ
ដែនដីខេត្តកំពត
-
ចៅហ្វាយខេត្ត៖ ឧកញ៉ាសេនាអនុជិតបុរារន្តគ្រាមសងិ្ខគាមឧត្ដមក្រមពាហុ
-
ភូឈួយខេត្ត៖ ជំនិតឫទ្ធិរង្គ
-
បាឡាត់ខេត្ត៖ ពិជ័យសាគរ
ដែនដីស្រុកកំពត
-
ចៅហ្វាយស្រុក៖ សេនាវិជិត
-
បាឡាត់ស្រុក៖ បំរុងសេនា
តំបន់ព្រៃនប់
-
ចៅតំបន់៖ វនានុជិត
ដែនដីស្រុកបន្ទាយមាស
-
ចៅហ្វាយស្រុក៖ យោធាធិបតី
-
បាឡាត់ស្រុក៖ វិជិតយោធា
តំបន់តានី
-
ចៅតំបន់៖ ជំនិតយោធា
ដែនដីស្រុកកំពង់ត្រាច
-
ចៅហ្វាយស្រុក៖ រាជាសេដ្ឋី
ដែនដីស្រុកកំពង់សោម
-
ចៅហ្វាយស្រុក៖ ត្បែសសង្គ្រាម
តំបន់ឆាត់ឱ
-
ចៅតំបន់៖ មន្ត្រីជនបទ
ដែនដីស្រុកឈូក
-
ចៅហ្វាយស្រុក៖ បុទុមសេនា
ដែនដីស្រុកកោះកុង
-
ចៅហ្វាយស្រុក៖ ពិជ័យរឿងឫទ្ធិ
តំបន់ត្រពាំងរូង
-
ចៅតំបន់ ជនបទអភិបាល
ដែនដីស្រុកដំនាប់
-
ចៅហ្វាយស្រុក៖ ជំនិតសង្គ្រាម
ដែនដីខេត្តព្រៃវែង
-
ចៅហ្វាយខេត្ត៖ ឧកញ៉ានារាធិបតីសិរីសូរ្យស័ក្តិពិភ័ក្ដិធរនិន្នសូរិន្នពិជ័យឧត្ដមក្រមពាហុ
-
ភូឈួយខេត្ត៖ នរេន្ទ្របរិរក្ស
-
បាឡាត់ខេត្ត៖ រាជស័ក្ដិអភិបាល
ដែនដីស្រុកព្រៃវែង
-
ចៅហ្វាយស្រុក៖ វនាធិបតី
-
បាឡាត់ស្រុក៖ ពិភ័ក្ដិធិបតី
ដែនដីស្រុកកំចាយមារ
-
ចៅហ្វាយស្រុក៖ ពិភ័ក្ដិនាវា
ដែនដីស្រុកពារាំង
-
ចៅហ្វាយស្រុក៖ ស្រែន្យសង្គ្រាម
-
បាឡាត់ស្រុក៖ អនុជិតសង្គ្រាម
ដែនដីស្រុកស៊ីធរកណ្ដាល
-
ចៅហ្វាយស្រុក៖ ដរុង្គសង្គ្រាម
ដែនដីស្រុកបាភ្នំ
-
ចៅហ្វាយស្រុក៖ ធម្មាតេជោ
-
បាឡាត់ស្រុក៖ យោធាតេជោ
ដែនដីស្រុកតាំងប៊ិញ
-
ចៅហ្វាយស្រុក៖ វិសេសយោធា
ដែនដីស្រុកកំពង់ត្របែក
-
ចៅហ្វាយស្រុក៖ វិជិតយោធា
-
បាឡាត់ស្រុក៖ ភក្ដីយោធា
ដែនដីស្រុកកញ្ច្រៀច
-
ចៅហ្វាយស្រុក៖ ពិនិត្យសង្គ្រាម
ដែនដីខេត្តកំពង់ឆ្នាំង
-
ចៅហ្វាយខេត្ត៖ ឧកញ៉ាស្រែន្យាធិបតីបុរីរក្សពិភក្ដិកុម្ភការឧត្ដមក្រមពាហុ
-
ភូឈួយខេត្ត៖ សេនានុរក្ស
-
បាឡាត់ខេត្ត៖ សិទ្ធិស័ក្តិសេនីយ
ដែនដីស្រុកបរិបូរណ៌
-
ចៅហ្វាយស្រុក៖ សេនាសង្គ្រាម
ដែនដីស្រុកកំពង់លែង
-
ចៅហ្វាយស្រុក៖ យសតេជោ
ដែនដីស្រុកកំពង់ត្រឡាច
-
ចៅហ្វាយស្រុក៖ ស្រែន្យាសេនាឫទ្ធី
-
បាឡាត់ស្រុក៖ ឫទ្ធីសេនា
ដែនដីស្រុករលាប្អៀរ
-
ចៅហ្វាយស្រុក៖ ស្រែន្យឫទ្ធី
-
បាឡាត់ស្រុក៖ អនុជិតឫទ្ធី
ដែនដីស្រុកតាំងផ្លោច
-
ចៅហ្វាយស្រុក«ទឹកផុស» ៖ សេនាឫទ្ធី
ដែនដីខេត្តតាកែវ
-
ចៅហ្វាយខេត្ត៖ ឧកញ៉ាពិស្ណុលោកមហេន្ទ្រសក្តិពិភ័ក្ដិរដ្ឋាមហាបុរន្តគ្រាមអគ្គសេនាមហាមាត្យឧត្ដមក្រមពាហុ
-
ភូឈួយខេត្ត៖ ស្នេហានុលោក
-
បាឡាត់ខេត្ត៖ វិជិតពិស្ណុលោក
ដែនដីស្រុកទ្រាំង
-
ចៅហ្វាយស្រុក៖ ជំនិតពិស្ណុលោក
-
បាឡាត់ស្រុក៖ រក្សានុលោក
ដែនដីស្រុកគិរីវង្ស
-
ចៅហ្វាយស្រុក៖ ពិភ័ក្ដិស្នេហាពិស្ណុលោក
ដែនដីស្រុកមេញ
-
ចៅហ្វាយស្រុក៖ មន្ត្រីពិស្ណុលោក
ដែនដីស្រុកបាទី
-
ចៅហា្វយស្រុក៖ វង្សាអនុជិត
តំបន់ត្រាំខ្នារ
-
ចៅតំបន់៖ ពិភ័ក្ដិជនបទ
តំបន់អន្លង់ទៀន
-
ចៅតំបន់៖ ជំនិតអនុលោក
ដែនដីស្រុកសំរោង
-
ចៅហ្វាយស្រុក៖ ជំនិតវង្សា
ដែនដីស្រុកព្រៃកប្បាស
-
ចៅហ្វាយស្រុក៖ ជ័យយោធា
តំបន់អង្គរបុរី
-
ចៅតំបន់៖ រក្សាបុរី
ដែនដីស្រុកត្រាំកក់
-
ចៅហ្វាយស្រុក៖ វិជិតសេដ្ឋាន
ដែនដីខេត្តស្វាយរៀង
-
ចៅហ្វាយខេត្ត៖ ឧកញ៉ាលីចក្រីអធិបតីធរណិន្ទឥន្ទ្រារក្សពិភ័ក្ដិរដ្ឋាឧត្ដមក្រមពាហុ
-
ភូឈួយខេត្ត៖ ពិភ័ក្ដិចក្រី
-
បាឡាត់ខេត្ត៖ ស្នេហាចក្រី
ដែនដីស្រុករំដួល
-
ចៅហ្វាយស្រុក៖ បំរុងចក្រី
-
បាឡាត់ស្រុក៖ ជំនិតចក្រី
ដែនដីស្រុកស្វាយទាប
-
ចៅហ្វាយស្រុក៖ ជយោសង្គ្រាម
-
បាឡាត់ស្រុក៖ ឫទ្ធីសង្គ្រាម
ដែនដីស្រុករមាសហែក
-
ចៅហ្វាយស្រុក៖ គាមវ័នពិភ័ក្ដិ
ដែនដីខេត្តកំពង់ធំ
-
ចៅហ្វាយខេត្ត៖ ឧកញ៉ាតេជោបូរារាជធរណិន្ទរិន្ទបរិរក្សសមុហាធិបតីអភ័យបារាឧត្ដមក្រមពាហុ
-
ភូឈួយខេត្ត៖ តេជោអនិជិត
-
បាឡាត់ខេត្ត៖ ស្នេហាតេជោ
ដែនដីស្រុកកំពង់ស្វាយ
-
ចៅហ្វាយស្រុក៖ សេនាតេជោ
-
បាឡាត់ស្រុក មេត្រីតេជោ
ដែនដីស្រុកសណ្ដាន់
-
ចៅហ្វាយស្រុក៖ វនាភក្ដិ
តំបន់ស្ដង់
-
ចៅតំបន់៖ ដំរង់ឫទ្ធិជ័យ
ដែនដីស្រុកព្រំទេព
-
ចៅហ្វាយស្រុក៖ ទេពភក្ដីតេជោ
ដែនដីស្រុកបារាយណ៍
-
ចៅហ្វាយស្រុក៖ សែនខាងហ្វា
-
បាឡាត់ស្រុក៖ ភក្ដីខាងហ្វា
ដែនដីស្រុកស្ទោង
-
ចៅហ្វាយស្រុក៖ មន្ត្រីតេជោ
ដែនដីស្រុកសន្ទុក
-
ចៅហ្វាយស្រុក៖ សុទិព្វមន្ត្រី
-
បាឡាត់ស្រុក៖ មន្ត្រីសុទេព
តំបន់បឹងល្វា
-
ចៅតំបន់វា៖ ទេពសេនាតេជោ
ដែនដីខេត្តសៀមរាប
-
ចៅហ្វាយខេត្ត៖ ឧកញ៉ាប្រាសាទរាំង្សានខ័ណ្ឌរដ្ឋាខេរាពិធបូរីរក្សនិគមឧត្ដមក្រមពាហុ
-
ភូឈួយខេត្ត៖ ពិភ័ក្ដិបុរី
-
បាឡាត់ខេត្ត៖ មន្ត្រីបុរាណរក្ស
ដែនដីស្រុកសៀមរាប
-
ចៅហ្វាយស្រុក៖ ប្រាសាទសោភ័ណ្ឌ
-
បាឡាត់ស្រុក៖ រាំង្សានប្រសាទ
ដែនដីស្រុកពួក
-
ចៅហ្វាយស្រុក៖ មន្ត្រីពលខន្ធ
ដែនដីស្រុកសូទ្រនិគម
-
ចៅហ្វាយស្រុក៖ សេនានិគម
ដែនដីស្រុកជីក្រែង
-
ចៅហ្វាយស្រុក៖ ស្នេហាមេត្រីតេជោ
ដែនដីខេត្តក្រចេះ
-
ចៅហ្វាយខេត្ត៖ ឧកញ៉ាមហាជនបទរដ្ឋរុក្ខាមហាបុរន្តគ្រាមរាមសេនាធិបតីសិរីអនុរក្សឧត្ដមក្រមពាហុ
-
ភូឈួយខេត្ត៖ រក្សាជនបទ
-
បាឡាត់ខេត្ត៖ បំរុងជនបទ
ដែនដីស្រុកក្រចេះ
-
ចៅហ្វាយស្រុក៖ ជនបទភក្ដី
ដែនដីស្រុកសំបូណ៌
-
ចៅហ្វាយស្រុក៖ ពិភ័ក្ដិចន្ទគ្រាម
ដែនដីស្រុកស្នួល
-
ចៅហ្វាយស្រុក៖ សេនាភក្ដី
ដែនដីស្រុកឆ្លូង
-
ចៅហ្វាយស្រុក៖ ស្នេហានុរក្ស
ដែនដីខេត្តកំពង់ស្ពឺ
-
ចៅហ្វាយខេត្ត៖ ឧកញ៉ាឧទយោធិរាជបុរន្តគាមរាមឫទ្ធិស័ក្ដិបព្វតាវ័នឧត្ដមក្រមពាហុ
-
ភូឈួយខេត្ត៖ អធិរាជឧទ័យ
-
បាឡាត់ខេត្ត៖ ជំនិតអធិរាជ
ដែនដីស្រុកសំរោងទង
-
ចៅហ្វាយស្រុក៖ អធិរាជវង្សា
-
បាឡាត់ស្រុក៖ វង្សាធិរាជ
ដែនដីស្រុកគងពិសី
-
ចៅហ្វាយស្រុក៖ វង្សាសមសក្តិ
-
បាឡាត់ស្រុក៖ ពិភ័ក្ដិសមសក្តិ
ដែនដីស្រុកថ្ពង
-
ចៅហ្វាយស្រុក៖ រាជាសង្គ្រាម
ដែនដីស្រុកភ្នំស្រួច
-
ចៅហ្វាយស្រុក៖ វង្សាឧទ័យ
ដែនដីខេត្តពោធិសាត់
-
ចៅហ្វាយខេត្ត៖ ឧកញ៉ាសួគ៌ាលោកឥន្ទ្រាឫទ្ធិវិជិតសក្ដាមហានិគមធរណិន្ទស័ក្តិអគ្គសេនាមហាមាត្យឧត្ដមក្រមពាហុ
-
ភូឈួយខេត្ត៖ សុគ៌ាសមសក្តិ
-
បាឡាត់ខេត្ត៖ ពិភ័ក្ដិរឿងឫទ្ធិ
ដែនដីស្រុកបាកាន
-
ចៅហ្វាយស្រុក៖ សូគ៌ាធិបតី
-
បាឡាត់ស្រុក៖ ពិនិត្យរឿនរង្គ
ដែនដីស្រុកភ្នំក្រវាញ
-
ចៅហ្វាយស្រុក៖ អរញ្ញធិបតី
ដែនដីស្រុកក្រគរ
-
ចៅហ្វាយស្រុក៖ ជំនិះសង្គ្រាម
-
បាឡាត់ស្រុក៖ ពិជិតសង្គ្រាម
តំបន់ចំណត់
-
ចៅតំបន់៖ អារញ្ញិកសេនា
ដែនដីខេត្តស្ទឹងត្រែង
-
ចៅហ្វាយខេត្ត៖ ឧកញ៉ាមន្ត្រីជលធារគាមវារិន្ទហិន្ធររដ្ឋវឌ្ឍសក្ដារឿងឫទ្ធិឧត្ដមក្រមពាហុ
-
ភូឈួយខេត្ត៖ ជកសក្តិសេនា
-
បាឡាត់ខេត្ត៖ សេនាជលធី
ដែនដីស្រុកស្ទឹងត្រែង
-
ចៅហ្វាយស្រុក៖ រាជាជលធី
តំបន់សៀមបូក
-
ចៅតំបន់៖ ភក្ដិសុរិយា
តំបន់សៀមប៉ាង
-
ចៅតំបន់៖ រក្សាពលខន្ធ
តំបន់លំផាត់
-
ចៅតំបន់៖ លំផាត់សេនា
ដែនដីស្រុកវ៉ឺនសៃ
-
ចៅហ្វាយស្រុក៖ អរញ្ញរឿងឫទ្ធិសិទ្ធីសង្គ្រាម
-
បាឡាត់ស្រុក៖ វិនសៃបរិរក្ស
នៅគ.ស១៩៤៧ មានព្រះរាជក្រមបង្កើតឲ្យមានភូមិភាគរដ្ឋបាលចំនួន៧គឺ ៖
-
ភូមិភាគរដ្ឋបាលទី១៖ ខេត្តបាត់ដំបង និង សៀមរាប
-
ភូមិភាគរដ្ឋបាលទី២៖ ខេត្តពោធិសាត់ និង កំពង់ឆ្នាំង
-
ភូមិភាគរដ្ឋបាលទី៣៖ ខេត្តកំពង់ធំ និង កំពង់ចាម
-
ភូមិភាគរដ្ឋបាលទី៤៖ ខេត្តក្រចេះ និង ស្ទឹងត្រែង
-
ភូមិភាគរដ្ឋបាលទី៥៖ ខេត្តព្រៃវែង និង ស្វាយរៀង
-
ភូមិភាគរដ្ឋបាលទី៦៖ ខេត្តកណ្ដាល និង កំពង់ស្ពឺ
-
ភូមិភាគរដ្ឋបាលទី៧៖ ខេត្តតាកែវ និង កំពត
នៅសម័យសង្គមរាស្ត្រនិយមមានបង្កើតខេត្តបន្ថែមចំនួន៥ និងក្រុង៣ គឺ៖ ខេត្ត ព្រះវិហារ ខេត្តមណ្ឌលគីរី ខេត្តរតនៈគីរី ខេត្តឧត្ដរមានជ័យ ខេត្តកោះកុង និង ក្រុងព្រះសីហនុ (១៩៥៧) ក្រុងកែបនិងបូកគោ (១៩៥៩) និងក្រុងគីរីរម្យ ។
នៅចុងសម័យសង្គមរាស្ត្រនិយម និងសម័យសាធារណៈរដ្ឋខ្មែរ មានបង្កើតអនុខេត្ត១១ និងខេត្ត១ ដូចខាងក្រោម ៖
-
អនុខេត្តកំពង់សិលា (ស្រុកស្រែអំបិល)
-
អនុខេត្តផ្ការំចេក (ស្រុកមេមត់)
-
អនុខេត្តភ្នំដិល (ស្រុកបាធាយ)
-
អនុខេត្តថ្មពួក (ស្រុកសេរីសោភ័ណ្ឌ)
-
អនុខេត្តស្រកានាគ (តាកែនកោះស្លាស្រកានាគ ស្រុកឈូក)
-
អនុខេត្តថ្មកែវ (ជិតគីរីរម្យ)
-
អនុខេត្តវិហារសួគ៌ (វិហារសួគ៌)
-
អនុខេត្តកំចាយមារ (កំចាយមារព្រៃវែង)
-
អនុខេត្តអន្លង់វែង (ជិតសៀមរាប)
-
អនុខេត្តទន្លេសាប (ទីតាំងសាលាខេត្តនៅឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិសាត់)
-
អនុខេត្តប៉ៃលិន ក្រោយមកដាក់ជាខេត្តប៉ៃលិន ក្រោយមកទៀតកែដាក់ថា “ក្រុងប៉ៃលិនមង្គល”
-
ខេត្តឧត្ដុង្គមានជ័យ (តាំងនៅស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ) ៕
ដកស្រង់ពីសាវតារទាក់ទងនឹងភូមិសាស្ត្រខ្មែរ របស់លោក ឌឹក គាម