គោរមងារមន្ដ្រីខេត្ត ស្រុក និង តំបន់ក្នុងរជ្ជកាលហ្លួង ស៊ីសុវត្ថិមុនីវង្ស

គោរមងារមន្ដ្រីខេត្ត ស្រុក និង តំបន់ក្នុងរជ្ជកាលហ្លួង ស៊ីសុវត្ថិមុនីវង្ស

គោរមងារមន្ដ្រីខេត្ត ស្រុក និង តំបន់ក្នុងរជ្ជកាលហ្លួង ស៊ីសុវត្ថិមុនីវង្ស (១៩២៧១៩៤១)

នាសម័យដើមមន្ដ្រីគ្រប់ថ្នាក់របស់ប្រទេសកម្ពុជា តែងតែត្រូវបានមហាក្សត្រប្រទានគោរមងារឲ្យទៅតាមតួនាទី និង ឋានៈរបស់បុគ្គលម្នាក់ៗ។​ ខាងក្រោមនេះជាគោរមងារនៃមន្ដ្រីដែលមានដូចទៅ

ដែនដីខេត្តកណ្ដាល

  • ចៅហ្វាយខេត្តកណ្ដាល៖​ ឧកញ្ញ៉ារាជាមេត្រីសិរីមជ្ឈឹមគ្រាសសេដ្ឋាវរារក្សសិទ្ធិស័ក្ដិឧត្តមក្រមពាហុ

  • ភូឈួយខេត្តទី១៖ ជំនិតមេត្រី

  • ភូឈួយខេត្តទី២៖​ ពិភ័តមេត្រី

  • បាឡាត់ខេត្ត៖ គិរិរដ្ឋា

ដែនដីស្រុកភ្នំពេញ

  • ចៅហ្វាយស្រុក៖ បំរុងរាជា

  • បាឡាត់ស្រុក៖ ពិភ័ក្ដិរាជាសង្រ្គាម

ដែនដីស្រុកកោះធំ

  • ចៅហ្វាយស្រុក៖ ភក្ដីតេជោ

ដែនដីស្រុកស្អាង

  • ចៅហ្វាយស្រុក៖ វស្សាមេត្រី

ដែនដីស្រុកពញ្ញាឮ

  • ចៅហ្វាយស្រុក៖ ឧទ័យសេនា

ដែនដីស្រុកខ្សាច់កណ្ដាល

  • ចៅហ្វាយស្រុក៖ សេនាមេត្រី

  • បាឡាត់ស្រុក៖ មេត្រីសេនា

ដែនដីស្រុកមុខកំពូល

  • ចៅហ្វាយស្រុក៖ ជលសាភិមុខ

ដែនដីស្រុកគៀនស្វាយ

  • ចៅហ្វាយស្រុក៖ មេត្រីភូធរ

  • បាឡាត់ស្រុក៖ ពិភ័ក្ដិភូធរ

ដែនដីស្រុកល្វាឯម

  • ចៅហ្វាយស្រុក៖ ឥសូរមេត្រី

  • បាឡាត់ស្រុក៖ អនុរក្សមេត្រី

ដែនដីស្រុកកណ្ដាលស្ទឹង

  • ចៅហ្វាយស្រុក៖ វង្សាភូធរ

  • បាឡាត់ស្រុក៖ ភូធរពិភ័ក្ដិ

ដែនដីស្រុកលើកដែក

  • ចៅហ្វាយស្រុក៖ ឥទ្ធរវិជ័យតេជោ

  • បាឡាត់ស្រុក៖ ពិជ័យតេជោ

តំបន់លើកដែក

  • ចៅតំបន់៖ តេជោនុរក្ស

តំបន់ថ្នល់ទទឹង

  • ចៅតំបន់៖ ជំនិតភូធរ

តំបន់វិហារសួគ៌

  • ចៅតំបន់៖ សួគ៌ានុរក្ស

ដែនដីខេត្តកំពង់ចាម

  • ចៅហ្វាយខេត្ត ឧកញ៉ា​មន្ត្រីភក្ដីពិជ័យរដ្ឋាមហាបញ្ចក​ឧត្ដមក្រមពាហុ

  • ភូឈួយខេត្ត​ទី​១ ឫទ្ធីរង្គភក្ដី

  • ភូឈួយខេត្ត​ទី​២ ភក្ដីរាជឫទ្ធី

  • បាឡាត់ខេត្ត រាជាភក្ដី

ដែនដីស្រុកកំពង់សៀម

  • ចៅហ្វាយស្រុក​ ពិជ័យរដ្ឋា

  • បាឡាត់ស្រុក​ ភក្ដីមន្ត្រី

ដែនដីស្រុកព្រៃឈរ

  • ចៅហ្វាយស្រុក វល្លិ៍វ័នភក្ដី

តំបន់ចំការលើ

  • ចៅតំបន់​ ពិភ័ក្តអារញិក

ដែនដីស្រុកជើងព្រៃ

  • ចៅហ្វាយស្រុក​ ពេជ្រតេជោ

  • បាឡាត់ស្រុក​ សេនាតេជោ

ដែនដីស្រុកកោះសុទិន

  • ចៅហ្វាយស្រុក​ ធិប៊ិនមន្ត្រី

  • បាឡាត់ស្រុក​ សុទិនមន្ត្រី

ដែនដីស្រុកត្បូងឃ្មុំ

  • ចៅហ្វាយស្រុក អរជូន

  • បាឡាត់ស្រុក​ ពិភ័ក្ដីអរជូន

តំបន់ទួលត្រាច

  • ចៅតំបន់ រដ្ឋវ័នពិភ័ក្ដិ

ដែនដីស្រុកក្រូចឆ្មារ

  • ចៅហ្វាយស្រុក​ ភក្ដីអរជូន

ដែនដីស្រុកមេមត់

  • ចៅហ្វាយស្រុក​ អារញិកអរជូន

ដែនដីស្រុកស្ទឹងត្រង់

  • ចៅហ្វាយស្រុក​ រាជាតេជោ

ដែនដីស្រុកស្រីសន្ធរ

  • ចៅហ្វាយស្រុក​ បវរសង្គ្រាម

ដែនដីស្រុកកងមាស

  • ចៅហា្វយស្រុក​ ពិភ័ក្ដិមន្ត្រី

ដែនដីខេត្តបាត់ដំបង

  • ចៅហ្វាយខេត្ត៖ ឧកញ៉ា​គទានុរក្សសិទ្ធិសក្តិសង្គ្រាមពិទ័គ្ធបរិរក្សឧត្ដមក្រមពាហុ

ដែនដីស្រុកបាត់ដំបង

  • ចៅហ្វាយស្រុក មន្ត្រីធិបេស

ដែនដីស្រុកមោងឫស្សី

  • ចៅហ្វាយស្រុក​ មនោមេត្រី

ដែនដីស្រុកទឹកជោរ

  • ចៅហា្វយស្រុក​ ឧត្ដមធារា

ដែនដីស្រុករីសោភ័ណ្ឌ

  • ចៅហ្វាយស្រុក​ សូរិសក្តិសោភ័ណ្ឌ

ដែនដីស្រុកមង្គលបុរី

  • ចៅហ្វាយស្រុក​ មង្គលធរនិន្ទ

តំបន់ស្វាយចេក

  • ចៅតំបន់​ «រីសោភ័ណ្ឌ» សុកលនិគមន៍

តំបន់បាក់ព្រា

  • ចៅតំបន់ «ស្រុកសង្កែ»​ សេនាវារិន្ទ

តំបន់ល្វា

  • ចៅតំបន់«ស្រុកមង្គលបុរី» មន្ត្រីរុក្ខខ័ណ្ឌ​

ដែនដីខេត្ត​កំពត

  • ចៅហ្វាយខេត្ត ឧកញ៉ា​សេនាអនុជិតបុរារន្តគ្រាមសងិ្ខគាមឧត្ដមក្រមពាហុ

  • ភូឈួយខេត្ត ជំនិតឫទ្ធិរង្គ

  • បាឡាត់ខេត្ត ពិជ័យសាគរ

ដែនដីស្រុកកំពត

  • ចៅហ្វាយស្រុក សេនាវិជិត

  • បាឡាត់ស្រុក បំរុងសេនា

តំបន់ព្រៃនប់

  • ចៅតំបន់​ វនានុជិត

ដែនដីស្រុកបន្ទាយមាស

  • ចៅហ្វាយស្រុក​ យោធាធិបតី

  • បាឡាត់ស្រុក​ វិជិតយោធា

តំបន់តានី

  • ចៅតំបន់​ ជំនិតយោធា

ដែនដីស្រុកកំពង់ត្រាច

  • ចៅហ្វាយស្រុក រាជាសេដ្ឋី

ដែនដីស្រុកកំពង់សោម

  • ចៅហ្វាយស្រុក ត្បែសសង្គ្រាម

តំបន់ឆាត់ឱ

  • ចៅតំបន់ មន្ត្រីជនបទ

ដែនដីស្រុកឈូក

  • ចៅហ្វាយស្រុក​ បុទុមសេនា

ដែនដីស្រុកកោះកុង

  • ចៅហ្វាយស្រុក​ ពិជ័យរឿងឫទ្ធិ

តំបន់ត្រពាំងរូង

  • ចៅតំបន់​ ជនបទអភិបាល

ដែនដីស្រុកដំនាប់

  • ចៅហ្វាយស្រុក​ ជំនិតសង្គ្រាម

ដែនដីខេត្ត​ព្រៃវែង

  • ចៅហ្វាយខេត្ត ឧកញ៉ា​នារាធិបតីសិរីសូរ្យស័ក្តិពិភ័ក្ដិ​ធរនិន្នសូរិន្នពិជ័យ​ឧត្ដមក្រមពាហុ

  • ភូឈួយខេត្ត នរេន្ទ្របរិរក្ស

  • បាឡាត់ខេត្ត រាជស័ក្ដិអភិបាល

ដែនដីស្រុកព្រៃវែង

  • ចៅហ្វាយស្រុក​ វនាធិបតី

  • បាឡាត់ស្រុក​ ពិភ័ក្ដិធិបតី

ដែនដីស្រុកកំចាយមារ

  • ចៅហ្វាយស្រុក ពិភ័ក្ដិនាវា

ដែនដីស្រុកពារាំង

  • ចៅហ្វាយស្រុក​ ស្រែន្យសង្គ្រាម

  • បាឡាត់ស្រុក​ អនុជិតសង្គ្រាម

ដែនដីស្រុកស៊ីធរកណ្ដាល

  • ចៅហ្វាយស្រុក​ ដរុង្គសង្គ្រាម

ដែនដីស្រុកបាភ្នំ

  • ចៅហ្វាយស្រុក ធម្មាតេជោ

  • បាឡាត់ស្រុក​ យោធាតេជោ

ដែនដីស្រុកតាំងប៊ិញ

  • ចៅហ្វាយស្រុក​ វិសេសយោធា

ដែនដីស្រុកកំពង់ត្របែក

  • ចៅហ្វាយស្រុក​ វិជិតយោធា

  • បាឡាត់ស្រុក​ ភក្ដីយោធា

ដែនដីស្រុកកញ្ច្រៀច

  • ចៅហ្វាយស្រុក​ ពិនិត្យសង្គ្រាម

ដែនដីខេត្ត​កំពង់ឆ្នាំង

  • ចៅហ្វាយខេត្ត៖ ឧកញ៉ាស្រែន្យាធិបតីបុរីរក្សពិភក្ដិកុម្ភការឧត្ដមក្រមពាហុ

  • ភូឈួយខេត្ត៖ សេនានុរក្ស

  • បាឡាត់ខេត្ត៖ សិទ្ធិស័ក្តិសេនីយ

ដែនដីស្រុកបរិបូរណ៌

  • ចៅហ្វាយស្រុក៖ សេនាសង្គ្រាម

ដែនដីស្រុកកំពង់លែង

  • ចៅហ្វាយស្រុក៖ យសតេជោ

ដែនដីស្រុកកំពង់ត្រឡាច

  • ចៅហ្វាយស្រុក៖ ស្រែន្យាសេនាឫទ្ធី

  • បាឡាត់ស្រុក៖ ឫទ្ធីសេនា

ដែនដីស្រុករលាប្អៀរ

  • ចៅហ្វាយស្រុក៖ ស្រែន្យឫទ្ធី

  • បាឡាត់ស្រុក៖ អនុជិតឫទ្ធី

ដែនដីស្រុកតាំងផ្លោច

  • ចៅហ្វាយស្រុក«ទឹកផុស» ៖ សេនាឫទ្ធី

ដែនដីខេត្ត​តាកែវ

  • ចៅហ្វាយខេត្ត ឧកញ៉ា​ពិស្ណុលោកមហេន្ទ្រសក្តិពិភ័ក្ដិរដ្ឋាមហាបុរន្តគ្រាមអគ្គសេនាមហាមាត្យ​ឧត្ដមក្រមពាហុ

  • ភូឈួយខេត្ត ស្នេហានុលោក

  • បាឡាត់ខេត្ត វិជិតពិស្ណុលោក

ដែនដីស្រុកទ្រាំង

  • ចៅហ្វាយស្រុក ជំនិតពិស្ណុលោក

  • បាឡាត់ស្រុក​ រក្សានុលោក

ដែនដីស្រុកគិរីវង្ស

  • ចៅហ្វាយស្រុក ពិភ័ក្ដិស្នេហាពិស្ណុលោក

ដែនដីស្រុកមេញ

  • ចៅហ្វាយស្រុក​ មន្ត្រីពិស្ណុលោក

ដែនដីស្រុកបាទី

  • ចៅហា្វយស្រុក​ វង្សាអនុជិត

តំបន់ត្រាំខ្នារ

  • ចៅតំបន់​ ពិភ័ក្ដិជនបទ

តំបន់អន្លង់ទៀន

  • ចៅតំបន់​ ជំនិតអនុលោក

ដែនដីស្រុកសំរោង

  • ចៅហ្វាយស្រុក ជំនិតវង្សា

ដែនដីស្រុកព្រៃកប្បាស

  • ចៅហ្វាយស្រុក​ ជ័យយោធា

តំបន់អង្គរបុរី

  • ចៅតំបន់​ រក្សាបុរី

ដែនដីស្រុកត្រាំកក់

  • ចៅហ្វាយស្រុក​ វិជិតសេដ្ឋាន

ដែនដីខេត្ត​ស្វាយរៀង

  • ចៅហ្វាយខេត្ត ឧកញ៉ា​លីចក្រីអធិបតីធរណិន្ទឥន្ទ្រារក្ស​ពិភ័ក្ដិរដ្ឋា​ឧត្ដមក្រមពាហុ

  • ភូឈួយខេត្ត ពិភ័ក្ដិចក្រី

  • បាឡាត់ខេត្ត ស្នេហាចក្រី

ដែនដីស្រុករំដួល

  • ចៅហ្វាយស្រុក បំរុងចក្រី

  • បាឡាត់ស្រុក​ ជំនិតចក្រី

ដែនដីស្រុកស្វាយទាប

  • ចៅហ្វាយស្រុក​ ជយោសង្គ្រាម

  • បាឡាត់ស្រុក​ ឫទ្ធីសង្គ្រាម

ដែនដីស្រុករមាសហែក

  • ចៅហ្វាយស្រុក​ គាមវ័នពិភ័ក្ដិ

ដែនដីខេត្ត​កំពង់ធំ

  • ចៅហ្វាយខេត្ត ឧកញ៉ា​តេជោបូរារាជធរណិន្ទរិន្ទ​បរិរក្សសមុហាធិបតីអភ័យបារា​ឧត្ដមក្រមពាហុ

  • ភូឈួយខេត្ត តេជោអនិជិត

  • បាឡាត់ខេត្ត ស្នេហាតេជោ

ដែនដីស្រុកកំពង់ស្វាយ

  • ចៅហ្វាយស្រុក​ សេនាតេជោ

  • បាឡាត់ស្រុក​ មេត្រីតេជោ

ដែនដីស្រុកសណ្ដាន់

  • ចៅហ្វាយស្រុក​ វនាភក្ដិ

តំបន់ស្ដង់

  • ចៅតំបន់​ ដំរង់ឫទ្ធិជ័យ

ដែនដីស្រុកព្រំទេព

  • ចៅហ្វាយស្រុក​ ទេពភក្ដីតេជោ

ដែនដីស្រុកបារាយណ៍

  • ចៅហ្វាយស្រុក​ សែនខាងហ្វា

  • បាឡាត់ស្រុក​ ភក្ដីខាងហ្វា

ដែនដីស្រុកស្ទោង

  • ចៅហ្វាយស្រុក​ មន្ត្រីតេជោ

ដែនដីស្រុកសន្ទុក

  • ចៅហ្វាយស្រុក​ សុទិព្វមន្ត្រី

  • បាឡាត់ស្រុក​ មន្ត្រីសុទេព

តំបន់បឹងល្វា

  • ចៅតំបន់​វា ទេពសេនាតេជោ

ដែនដីខេត្ត​សៀមរាប

  • ចៅហ្វាយខេត្ត ឧកញ៉ា​ប្រាសាទរាំង្សានខ័ណ្ឌរដ្ឋា​ខេរាពិធបូរីរក្សនិគម​ឧត្ដមក្រមពាហុ

  • ភូឈួយខេត្ត ពិភ័ក្ដិបុរី

  • បាឡាត់ខេត្ត មន្ត្រីបុរាណរក្ស

ដែនដីស្រុកសៀមរាប

  • ចៅហ្វាយស្រុក​ ប្រាសាទសោភ័ណ្ឌ

  • បាឡាត់ស្រុក​ រាំង្សានប្រសាទ

ដែនដីស្រុកពួក

  • ចៅហ្វាយស្រុក​ មន្ត្រីពលខន្ធ

ដែនដីស្រុកសូទ្រនិគម

  • ចៅហ្វាយស្រុក​ សេនានិគម

ដែនដីស្រុកជីក្រែង

  • ចៅហ្វាយស្រុក​ ស្នេហាមេត្រីតេជោ

ដែនដីខេត្ត​ក្រចេះ

  • ចៅហ្វាយខេត្ត ឧកញ៉ា​មហាជនបទរដ្ឋរុក្ខាមហាបុរន្ត​គ្រាមរាមសេនាធិបតីសិរីអនុរក្សឧត្ដមក្រមពាហុ

  • ភូឈួយខេត្ត រក្សាជនបទ

  • បាឡាត់ខេត្ត បំរុងជនបទ

ដែនដីស្រុកក្រចេះ

  • ចៅហ្វាយស្រុក​ ជនបទភក្ដី

ដែនដីស្រុកសំបូណ៌

  • ចៅហ្វាយស្រុក​ ពិភ័ក្ដិចន្ទគ្រាម

ដែនដីស្រុកស្នួល

  • ចៅហ្វាយស្រុក​ សេនាភក្ដី

ដែនដីស្រុកឆ្លូង

  • ចៅហ្វាយស្រុក​ ស្នេហានុរក្ស

ដែនដីខេត្ត​កំពង់ស្ពឺ

  • ចៅហ្វាយខេត្ត ឧកញ៉ា​ឧទយោធិរាជបុរន្តគាមរាមឫទ្ធិស័ក្ដិបព្វតាវ័នឧត្ដមក្រមពាហុ

  • ភូឈួយខេត្ត អធិរាជឧទ័យ

  • បាឡាត់ខេត្ត ជំនិតអធិរាជ

ដែនដីស្រុកសំរោងទង

  • ចៅហ្វាយស្រុក​ អធិរាជវង្សា

  • បាឡាត់ស្រុក​ វង្សាធិរាជ

ដែនដីស្រុកគងពិសី

  • ចៅហ្វាយស្រុក​ វង្សាសមសក្តិ

  • បាឡាត់ស្រុក​ ពិភ័ក្ដិសមសក្តិ

ដែនដីស្រុកថ្ពង

  • ចៅហ្វាយស្រុក​ រាជាសង្គ្រាម

ដែនដីស្រុកភ្នំស្រួច

  • ចៅហ្វាយស្រុក​ វង្សាឧទ័យ

ដែនដីខេត្ត​ពោធិសាត់

  • ចៅហ្វាយខេត្ត ឧកញ៉ា​សួគ៌ាលោក​ឥន្ទ្រាឫទ្ធិវិជិតសក្ដាមហានិគមធរណិន្ទ​ស័ក្តិអគ្គសេនាមហាមាត្យឧត្ដមក្រមពាហុ

  • ភូឈួយខេត្ត សុគ៌ាសមសក្តិ

  • បាឡាត់ខេត្ត ពិភ័ក្ដិរឿងឫទ្ធិ

ដែនដីស្រុកបាកាន

  • ចៅហ្វាយស្រុក​ សូគ៌ាធិបតី

  • បាឡាត់ស្រុក​ ពិនិត្យរឿនរង្គ

ដែនដីស្រុកភ្នំក្រវាញ

  • ចៅហ្វាយស្រុក​ អរញ្ញធិបតី

ដែនដីស្រុកក្រគរ

  • ចៅហ្វាយស្រុក ជំនិះសង្គ្រាម

  • បាឡាត់ស្រុក​ ពិជិតសង្គ្រាម

តំបន់ចំណត់

  • ចៅតំបន់​ អារញ្ញិកសេនា

ដែនដីខេត្ត​ស្ទឹងត្រែង

  • ចៅហ្វាយខេត្ត ឧកញ៉ា​មន្ត្រីជលធារគាមវារិន្ទហិន្ធររដ្ឋវឌ្ឍសក្ដារឿងឫទ្ធិឧត្ដមក្រមពាហុ

  • ភូឈួយខេត្ត ជកសក្តិសេនា

  • បាឡាត់ខេត្ត សេនាជលធី

ដែនដីស្រុកស្ទឹងត្រែង

  • ចៅហ្វាយស្រុក​ រាជាជលធី

តំបន់សៀមបូក

  • ចៅតំបន់​ ភក្ដិសុរិយា

តំបន់សៀមប៉ាង

  • ចៅតំបន់ រក្សាពលខន្ធ

តំបន់លំផាត់

  • ចៅតំបន់​ លំផាត់សេនា

ដែនដីស្រុកវ៉ឺនសៃ

  • ចៅហ្វាយស្រុក​ អរញ្ញរឿងឫទ្ធិសិទ្ធីសង្គ្រាម

  • បាឡាត់ស្រុក​ វិនសៃបរិរក្ស

នៅ​គ.ស​១៩៤៧ មាន​ព្រះរាជក្រម​បង្កើត​ឲ្យ​មាន​ភូមិភាគ​រដ្ឋបាល​ចំនួន​៧​គឺ ៖

  • ភូមិភាគ​រដ្ឋបាល​ទី​១ ខេត្ត​បាត់ដំបង និង សៀមរាប

  • ភូមិភាគ​រដ្ឋបាល​ទី​២ ខេត្ត​ពោធិសាត់ និង កំពង់ឆ្នាំង

  • ភូមិភាគ​រដ្ឋបាល​ទី​៣ ខេត្ត​កំពង់ធំ និង កំពង់ចាម

  • ភូមិភាគ​រដ្ឋបាល​ទី​៤ ខេត្ត​ក្រចេះ និង ស្ទឹងត្រែង

  • ភូមិភាគ​រដ្ឋបាល​ទី​៥ ខេត្ត​ព្រៃវែង និង​ ស្វាយរៀង

  • ភូមិភាគ​រដ្ឋបាល​ទី​៦ ខេត្ត​កណ្ដាល និង កំពង់ស្ពឺ

  • ភូមិភាគ​រដ្ឋបាល​ទី​៧ ខេត្ត​តាកែវ និង កំពត

នៅ​សម័យសង្គមរាស្ត្រនិយម​មាន​បង្កើត​ខេត្ត​បន្ថែម​ចំនួន​៥ និង​ក្រុង​៣ គឺ ខេត្ត ​ព្រះវិហារ ខេត្ត​មណ្ឌលគីរី ខេត្ត​រតនៈគីរី ខេត្ត​ឧត្ដរមានជ័យ ខេត្ត​កោះកុង និង ក្រុង​ព្រះសីហនុ (១៩៥៧) ក្រុង​កែប​និង​បូកគោ (១៩៥៩) និង​ក្រុង​គីរីរម្យ ។

នៅ​ចុង​សម័យសង្គមរាស្ត្រនិយម និង​សម័យសាធារណៈរដ្ឋខ្មែរ មាន​បង្កើត​អនុខេត្ត​១១ និង​ខេត្ត​១ ដូច​ខាងក្រោម ៖

  • អនុខេត្ត​កំពង់សិលា (ស្រុក​ស្រែអំបិល)

  • អនុខេត្ត​ផ្ការំចេក (ស្រុក​មេមត់)

  • អនុខេត្ត​ភ្នំដិល (ស្រុក​បាធាយ)

  • អនុខេត្ត​ថ្មពួក (ស្រុក​សេរីសោភ័ណ្ឌ)

  • អនុខេត្ត​ស្រកានាគ (តាកែនកោះស្លា​ស្រកានាគ ស្រុក​ឈូក)

  • អនុខេត្ត​ថ្មកែវ (ជិត​គីរីរម្យ)

  • អនុខេត្ត​វិហារសួគ៌ (វិហារសួគ៌)

  • អនុខេត្ត​កំចាយមារ (កំចាយមារ​ព្រៃវែង)

  • អនុខេត្ត​អន្លង់វែង (ជិត​សៀមរាប)

  • អនុខេត្ត​ទន្លេសាប (ទីតាំង​សាលាខេត្ត​នៅ​ឃុំ​កំពង់ហ្លួង ស្រុក​ក្រគរ ខេត្ត​ពោធិសាត់)

  • អនុខេត្ត​ប៉ៃលិន ក្រោយ​មក​ដាក់​ជា​ខេត្ត​ប៉ៃលិន ក្រោយ​មក​ទៀត​កែ​ដាក់​ថា “ក្រុង​ប៉ៃលិនមង្គល”

  • ខេត្ត​ឧត្ដុង្គមានជ័យ (តាំង​នៅ​ស្រុក​ឧត្ដុង្គ ខេត្ត​កំពង់ស្ពឺ

ដកស្រង់​ពី​សាវតារ​ទាក់ទង​នឹងភូមិសាស្ត្រ​ខ្មែរ របស់​លោក ឌឹក គាម



Important Notice: Help Stop the Spread and Stay Healthy. (Read now)