Margaret​ Keenan​ វ័យ៩០ឆ្នាំ​ក្លាយ​ជា​មនុស្ស​ដំបូង​គេដែល​​ចាក់​ថ្នាំ​បង្ការ​ជំងឺកូវីដ-១៩​ ជា​ផ្លូវ​ការ​

Margaret​ Keenan​ វ័យ៩០ឆ្នាំ​ក្លាយ​ជា​មនុស្ស​ដំបូង​គេដែល​​ចាក់​ថ្នាំ​បង្ការ​ជំងឺកូវីដ-១៩​ ជា​ផ្លូវ​ការ​
លោក​យាយ​ Margaret​ Keenan​ អាយុ​ ៩០​ឆ្នាំ​ បាន​ក្លាយ​ជា​មនុស្ស​ដំបូង​គេ​នៅ​លើ​ពិភពលោក​ ដែល​បាន​ចាក់​ថ្នាំ​បង្ការ​ជំងឺកូវីដ-១៩​ ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​អង្គារ​ ខណៈ​ពេល​អង់គ្លេស​ចាប់​ផ្តើម​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​​ដល់​ប្រជាជន​របស់​ខ្លួន​ក្នុង​ទ្រង់​ទ្រាយ​ធំ​។​

បុគ្គលិកសុខាភិបាលអង់គ្លេសបានចាប់ផ្តើមចាក់ថ្នាំបង្ការ​ ដល់​ជន​ដែល​ងាយរងគ្រោះបំផុត​ជា​មួយ​នឹង​ថ្នាំ​បង្ការ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ Pfizer និង BioNTech។​ ករណី​នេះ​ ជា​ការ​សាកល្បងសម្រាប់ពិភពលោកផង​ដែរ​ ខណៈដែលមាន​បញ្ហាទាក់ទងនឹងការចែកចាយ​ និង​ ការ​រក្សាទុកថ្នាំ​បង្ការ​នេះ​នៅ​សីតុណ្ហភាព​ C (-៩៤F) ជា​ដើម​

លោក​យាយ​ Margaret Keenan ដែល​នឹង​ឈាន​ចូល​វ័យ​ ៩១ឆ្នាំ​ នា​សប្តាហ៍​នេះ​ គឺជាមនុស្សដំបូងគេដែលបានទទួលការចាក់ថ្នាំបង្ការនៅមន្ទីរពេទ្យមួយក្នុងទីក្រុង Coventry ភាគកណ្តាល​នៃ​ប្រទេសអង់គ្លេស

លោក​យាយ​ថ្លែង​ថា​៖​ «វាជាកាដូមុន​ថ្ងៃ​ខួបកំណើតដ៏​ល្អបំផុតដែលខ្ញុំប្រាថ្នាព្រោះវាមានន័យ​ជា​ទីបំផុត​សម្រាប់​ខ្ញុំ​ ដែល​អាច​ចំណាយពេល​វេលា​ជាមួយក្រុមគ្រួសារនិងមិត្តភក្តិរបស់ខ្ញុំក្នុងឆ្នាំថ្មីនេះ»

អង់គ្លេស​​រងគ្រោះខ្លាំងជាងគេនៅអឺរ៉ុប​នា​ពេល​ថ្មីៗ​នេះ មានអ្នកស្លាប់ជាង ៦១,០០០នាក់ គឺជាប្រទេសលោកខាងលិចដំបូងបង្អស់ដែល​បាន​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​ជា​ផ្លូវ​ការ​។​ ពលរដ្ឋ​ដែល​ចាក់​ថ្នាំ​បង្ការ​លើក​ទី​១​នេះ​រួច​ ត្រូវ​រង់​ចាំ​រយៈ​ពេល​៣សប្ដាហ៍​ដើម្បីចាក់​ថ្នាំ​បង្ការ​លើក​ទី​២​ ឱ្យ​គ្រប់​ចំនួន​២ដូស​។​

រដ្ឋមន្រ្តីក្រសួងសុខាភិបាល​អង់គ្លេស​លោក Matt Hancock រំពឹងថា​ពលរដ្ឋ​រាប់លាននាក់នឹងត្រូវបានចាក់​ថ្នាំ​បង្ការ​នៅ​ត្រឹម​ដំណាច់​ឆ្នាំនេះ​ និង​បាន​ហៅ​ការចាប់ផ្តើម​យុទ្ធនាការ​នេះ​ថា «V-Day» លោក​បន្ត​ក្រើនរំឭក​ដល់​ពលរដ្ឋ​ គួរតែ​អនុវត្តន៍​គម្លាត​សង្គមឱ្យបានខ្ជាប់ខ្ជួនផងដែរ​​។​ លោកសង្ឃឹមថា​ពលរដ្ឋ​ងាយរងគ្រោះបំផុតនឹងទទួល​បាន​ថ្នាំបង្ការ​គ្រប់​ៗគ្នា​៕​



Important Notice: Help Stop the Spread and Stay Healthy. (Read now)