កាណាដាអនុញ្ញាតឱ្យប្រើថ្នាំ​បង្ការ​របស់ Pfizer/BioTech​

កាណាដាអនុញ្ញាតឱ្យប្រើថ្នាំ​បង្ការ​របស់ Pfizer/BioTech​
កាណាដា​រំពឹង​​ថា​ខ្លួន​នឹង​មាន​ថ្នាំ​បង្ការ​ក្នុង​ដៃ​​ចំនួន​ ២៤៩,០០០ដូស​នៅ​ដំណាច់​ឆ្នាំ​នេះ

អាជ្ញាធរ​សុខាភិបាល​កាណាដាបានទទួល​យក​សំណើ​របស់​ក្រុមហ៊ុន​ Pfizer/BioNTech នៅថ្ងៃទី ៩ ខែតុលាឆ្នាំ២០២០ ហើយបន្ទាប់ពីការពិនិត្យមើល​លើ​ទិន្នន័យពិសោធន៍​ដោយហ្មត់ចត់​នោះ​ កាណាដាបាន​បញ្ជាក់​ថា​ថ្នាំបង្ការ​របស់​ Pfizer/BioNTech បំពេញតាមតម្រូវការសុវត្ថិភាពប្រសិទ្ធភាពនិងគុណភាព​ ដែល​អាច​ប្រើប្រាស់​បាន​នៅ​ក្នុង​ប្រទេស​កាណាដា

កាណាដាបានក្លាយជាប្រទេសទី ដែលបានផ្តល់​អនុញ្ញាតឱ្យ​ប្រើប្រាស់​ថ្នាំបង្ការ​កូវីដ១៩​ ផលិតដោយក្រុមហ៊ុន Pfizer Inc និងក្រុមហ៊ុន BioNTech SE ដើម្បី​ចាក់​ថ្នាំបង្ការ​នេះ​ដល់ពលរដ្ឋ​ខ្លួន​ដែលងាយរងគ្រោះបំផុត​ បើ​គ្មាន​ការប្រែប្រួល​ទេ​ កាណាដានឹងចាប់ផ្តើមការចាក់ថ្នាំបង្ការរបស់ខ្លួននៅដើមសប្តាហ៍ក្រោយ។​ កាណាដា​ក៏​រំពឹង​ផង​ដែរ​ថា​ខ្លួន​នឹង​មាន​ថ្នាំ​បង្ការ​ក្នុង​ដៃ​​ចំនួន​ ២៤៩,០០០ដូស​នៅ​ដំណាច់​ឆ្នាំ​នេះ​ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ និង​ បញ្ហាប្រឈមដ៏គួរឱ្យភ័យខ្លាចសម្រាប់ប្រទេសដែលមានទឹកដីធំជាងគេ​លំដាប់​ទី២ នៅលើពិភពលោក

តំណាង​ Pfizer​​ នៅ​កាណាដា​បាន​ថ្លែង​ថា​ តាម​រយៈ​កិច្ចព្រមព្រៀង ខ្លួន​នឹងផ្គត់ផ្គង់​ថ្នាំបង្ការ​ដល់​ប្រទេសកាណាដារហូតដល់​ទៅ​ ៧៦លានដូស​៕

 

 



Important Notice: Help Stop the Spread and Stay Healthy. (Read now)