FDA អនុញ្ញាតឱ្យប្រើថ្នាំបង្ការរបស់ Pfizer បន្ទាន់នៅសហរដ្ឋអាមេរិក

FDA អនុញ្ញាតឱ្យប្រើថ្នាំបង្ការរបស់ Pfizer បន្ទាន់នៅសហរដ្ឋអាមេរិក
នៅទីបំផុតអាជ្ញាធរចំណីអាហារ និង ឱសថអាមេរិកបានអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់នូវថ្នាំបង្ការរបស់ក្រុមហ៊ុន Pfizer

អាជ្ញាធរ​ចំណី​អាហារ​ និង​ ឱសថ​អាមេរិក​ (FDA)​ ថ្លែង​ថា​ខ្លួន​បាន​អនុញ្ញាត​ឱ្យ​ប្រើ​ថ្នាំបង្ការ​Pfizer​ ដែល​រំពឹង​ថា​​ការ​ចាក់​ថ្នាំបង្ការលើក​ដំបូង​នឹងធ្វើ​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ ដែល​នេះ​ជា​របត់​ថ្មី​មួយ​នៅ​សហរដ្ឋអាមេរិក​ខណៈ​ជំងឺ​រាតត្បាត​នេះ​ បាន​សម្លាប់​មនុស្ស​ជាង​ ២៩២,០០០​នាក់​។​ FDA​ បាន​ផ្តល់​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ជា​បន្ទាន់​នូវ​ថ្នាំ​បង្ការ​ដែល​​អភិវឌ្ឍន៍​រួមគ្នា​ជា​មួយ​ដៃ​គូ​ អាល្លឺម៉ង់​BioNTech​ ត្រូវ​បាន​ប្រកាស​ថា​មាន​ប្រសិទ្ធភាព​ ៩៥​ ភាគរយ​ ក្នុង​ការ​បង្ការ​ជំងឺ​កូវីដ១៩​ ក្នុង​ការ​ពិសោធ​ដំណាក់​កាល​ចុង​ក្រោយ​។​

អាជ្ញាធរ​ចំណី​អាហារ​ និង​ ឱសថ​អាមេរិក​ បញ្ជាក់​ថា​ថ្នាំ​បង្ការ​នេះ​ អាច​ត្រូវ​ផ្តល់​ឱ្យ​ពលរដ្ឋ​ដែល​មាន​អាយុ​ចាប់​ពី​ ១៦​ឆ្នាំ​ឡើង​ទៅ​។​ បុគ្គលិក​សុខាភិបាល​ និង​ មនុស្ស​ចាស់​ជរា​នៅ​ក្នុង​មណ្ឌល​ថែទាំ​រយៈ​ពេល​វែង​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ក្លាយ​ជា​បុគ្គល​អាទិភាព​ក្នុង​ការ​ទទួល​បាន​ថ្នាំ​បង្ការ​លើក​ទី១​ ដែល​មាន​ចំនួន​ ២,៩​លាន​ដូស​។

លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់​ ត្រាំ​ បាន​ថ្លែង​ថា​ ថ្នាំ​បង្ការ​ នឹង​មិន​គិត​ថ្លៃ​ឡើយ​ សម្រាប់​ពលរដ្ឋ​អាមេរិក​ទាំង​អស់​ ហើយ​ការ​ចាក់​ថ្នាំ​បង្ការ​ដំបូង​ នឹង​ត្រូវ​អនុវត្តន៍​ក្នុង​រយៈពេល​មិន​តិច​ជាង​២៤ ម៉ោង​៕



Important Notice: Help Stop the Spread and Stay Healthy. (Read now)