TGA អនុញ្ញាតឱ្យប្រើថ្នាំបង្ការរបស់ Pfizer នៅអូស្ដ្រាលី

TGA អនុញ្ញាតឱ្យប្រើថ្នាំបង្ការរបស់ Pfizer នៅអូស្ដ្រាលី
នៅទីបំផុត​អាជ្ញាធរ​អូស្ដ្រាលី​ ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​នូវ​ថ្នាំបង្ការ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r​

 

រដ្ឋបាល​ត្រួតពិនិត្យផលិតផល​ព្យាបាល(​T​G​A​) ​នៅថ្ងៃនេះ ​បាន​អនុម័ត​ឱ្យប្រើ​ប្រាស់ថ្នាំបង្ការ​ ​P​f​i​z​e​r/B​ioN​T​e​c​h​ ​​នៅក្នុង​ប្រទេស​អូស្ត្រាលី​។ P​f​i​z​e​r ​បាន​បំពេញ​តាម​ស្តង់​ដារ​ដ៏​តឹងរ៉ឹងលើ​ផ្នែក​ សុវត្ថិភាព ​គុណភាព​ និង ​ប្រសិទ្ធ​ភាព​។​

ការ​អនុម័ត​ជា​បណ្តោះអាសន្ន​របស់​ ​T​G​A​ ​គឺ​សម្រាប់​បុគ្គល​ដែល​មាន​អាយុ​ចាប់ពី​ ​១​៦​ ​ឆ្នាំ​ឡើង​ទៅ​ ដែល​ត្រូវការថ្នាំ​បង្ការ​ចំនួន​ ០២​ដូ​ស​ ​យ៉ាងហោចណាស់​ ​២​១​ ​ថ្ងៃ​ចន្លោះពីថ្ងៃ​ចាក់​លើកទី​១ និង លើកទី២​។​

ការ​ចាក់​ថ្នាំ​បង្ការ​​ដំបូង​គេ​ ត្រូវ​រំពឹង​ថា​នឹងចាប់​ផ្ដើម​នៅ​ចុង​ខែកុម្ភៈនេះ​។ ប្រសិនបើ​មានការ​ព​ន្យា​ពេល​ក្នុង​ការ​​​ដឹកជញ្ជូន​ ឬ​ ការផ្គត់ផ្គង់ផលិតផលកើត​មាន​ឡើងនោះ​ ​ការ​ចាប់ផ្តើម​អាច​នឹង​កើតមាន​នៅដើម​ខែ​មីនា​។​

នាយក​រដ្ឋ​ម​ន្រ្តីស្កុ​ត​ម៉ូ​រី​សុ​ន​បានថ្លែង​ថា​ការ​អនុម័ត​របស់​T​G​A​ ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ ​ជំងឺ​កូវីដ១៩​។ លោកនាយក​រដ្ឋ​ម​ន្រ្តី​បន្ដ​ថា​ ​ខ្ញុំ​សូមស្វាគមន៍​ចំពោះ​ការ​អនុម័តរបស់ ​TGA ចំពោះ​ថ្នាំ​បង្ការ​ Pfizer។​ ជាមួយនឹង​អ្នកជំនាញ​អូ​ស្រ្តា​លី​របស់យើង ដែល​បាន​បញ្ជាក់​ថា​វា​មាន​សុវត្ថិភាព​ ​ប្រសិទ្ធ​ភាព ​និង​ ស្តង់​ដារ​ខ្ពស់​។​

«ប្រជាជន​អូ​ស្រ្តា​លី​គួរតែ​មានទំនុក​ចិត្ត​លើ​វិធី​សា​ស្រ្ត​ដ៏​ហ្មត់ចត់​ និង​ យកចិត្តទុកដាក់​ ដោយ​និ​យ​ត​ករ​សុវត្ថិភាព​លំដាប់​ពិភពលោក​របស់​យើង​»​

« ​អាទិភាព​របស់យើង​គឺ​តែងតែ​រក្សា​បាន​នូវ​សុខ​សុវត្ថិភាព​ ការការ​ពារ​អាយុ​ជីវិត​ និង​ ជីវភាព​រស់​នៅ​ របស់​ប្រជាជន​អូស្ត្រាលី​។​ ​ការ​យល់ព្រម​ឱ្យ​ប្រើ​ប្រាស់​នៅ​ថ្ងៃនេះ​គឺជា​ជំហាន​ដ៏​ធំ​មួយ​ ឆ្ពោះទៅ​មុខ​សម្រាប់​សហគមន៍​របស់យើង​ ជាពិសេស​ក្នុង​ការ​ការពារ​ប្រជាជន​ដែល​ងាយ​រងគ្រោះ​បំផុត​របស់យើង​។»​

 



Important Notice: Help Stop the Spread and Stay Healthy. (Read now)