ស្វែងយល់ពីពាក្យខ្មែរ៖ «កេស»​ និង «កេះ»

ស្វែងយល់ពីពាក្យខ្មែរ៖ «កេស»​ និង «កេះ»

សប្ដាហ៍នេះ​ខ្ញុំ​លើក​យក​ពាក្យ​ចំនួន​ពីរ​ទៀត​ ដែល​មាន​សូរ​ដូច​គ្នា​ប៉ុន្តែ​ន័យ​នៃពាក្យ​ខុស​គ្នា​មក​បង្ហាញ​ជូន​ដល់អ្នក​ទាំងអស់គ្នា​ដើម្បី​បានជា​គតិ​​  និង​ ជា​ប្រយោជន៍​ក្នង​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​ សម្រាប់​ជា​ការ​ពិចារណា​ទាំង​អស់​គ្នា​ក្នុង​ភាសា​ជាតិ​យើង​។​ ខាង​ក្រោម​នេះ​ជា​អត្ថន័យ​នៃ​ពាក្យ​ទាំង​ពីរនេះ​ ៖

កេស​ (​ន​)( ​បា​. ) ​សក់​, ​សក់​ទាំងឡាយ​ ( ​ប្រើ​ក្នុង​រាជសព្ទ​ )
ព្រះកេស​, ​ព្រះ​កេសា​; ​ចម្រើន​ព្រះ​កេសា​ថ្វាយ​ ​គឺ​កាត់សក់​ថ្វាយ​; ​កោរ​ព្រះ​កេសា​ ​គឺ​កោរសក់​ ​។ឧទាហរណ៍​៖ ព្រះកេសព្រះសង្ឃ។

កេះ (កិ) ឆ្កឹះ​ដោយ​ម្រាមដៃ​, ​ដោយ​ក្រចក​ ឧទាហរណ៍​៖កេះ​ដី​, ​កេះ​រមាស់​ ​។

 

 



Important Notice: Help Stop the Spread and Stay Healthy. (Read now)