ស្វែងយល់ពីពាក្យខ្មែរ៖ «កែស»​ និង «កែះ»

ស្វែងយល់ពីពាក្យខ្មែរ៖ «កែស»​ និង «កែះ»

សប្ដាហ៍នេះ​ខ្ញុំ​លើក​យក​ពាក្យ​ចំនួន​ពីរ​ទៀត​ ដែល​មាន​សូរ​ដូច​គ្នា​ប៉ុន្តែ​ន័យ​នៃពាក្យ​ខុស​គ្នា​មក​បង្ហាញ​ជូន​ដល់អ្នក​ទាំងអស់គ្នា​ដើម្បី​បានជា​គតិ​​  និង​ ជា​ប្រយោជន៍​ក្នង​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​ សម្រាប់​ជា​ការ​ពិចារណា​ទាំង​អស់​គ្នា​ក្នុង​ភាសា​ជាតិ​យើង​។​ ខាង​ក្រោម​នេះ​ជា​អត្ថន័យ​នៃ​ពាក្យ​ទាំង​ពីរនេះ​ ៖

កែស​ (​ន​)​ ឈ្មោះ​ឈើ​មួយ​ប្រភេទ​ ​ស្លឹក​ស្រដៀងនឹង​ឈើ​ក្រាមរមាស​ ​តែ​ធំ​ជាង​ ​។​


កែស​ (​ន​) ​ ឈ្មោះ​ត្រីរំអិល​មួយ​ប្រភេទ​ ​សណ្ឋាន​ដូច​ត្រី​ក្លាំងហាយ​; ​ត្រី​កែ​សមាន​ ​៣​ ​ប្រភេទ​គឺ​ ​កែស​ធម្មតា​ ​រូប​តូចល្មម​, ​កែស​ជម្រៅ​ ​ធំ​ជាង​បន្តិច​ ​ហើយនឹង​ ​កែស​ប្រាក់​ ​ធំ​ជាង​នោះ​ទៅទៀត​​។​


កែះ​ (​ន​) ​ ឈ្មោះ​សត្វចតុប្បាទ​ព្រៃ​ ​រូបភាព​ស្រដៀងនឹង​ពពែ​, ​រស់នៅ​តែ​ក្នុង​ព្រៃ​ភ្នំ​, ​គេ​រាប់អាន​យក​ស្នែង​មក​ដុះ​ផឹក​ជា​ថ្នាំត្រជាក់​ ​។​

 

 

 

 



Important Notice: Help Stop the Spread and Stay Healthy. (Read now)