សប្ដាហ៍នេះខ្ញុំលើកយកពាក្យចំនួនបីទៀត ដែលមានសូរដូចគ្នាប៉ុន្តែន័យនៃពាក្យខុសគ្នាមកបង្ហាញជូនដល់អ្នកទាំងអស់គ្នាដើម្បីបានជាគតិ និង ជាប្រយោជន៍ក្នងការប្រើប្រាស់ពាក្យពេចន៍ឲ្យបានត្រឹមត្រូវ និង សម្រាប់ជាការពិចារណាទាំងអស់គ្នាក្នុងភាសាជាតិយើង។ ខាងក្រោមនេះជាអត្ថន័យនៃពាក្យទាំងបីនេះ ៖
កោត (កិ) ស្ញែង, ស្ងើច ខ្លាច, ញញើត, ( ច្រើននិយាយនាំមុខពាក្យក្រែង, ញញើត, ខ្លាច, ខាម កោតក្រែង, កោតញញើត, កោតខ្លាច, កោតខាម ) ។ ឧទាហរណ៍៖ សម្ដេចព្រះសង្ឃរាជ ខំធ្វើវចនានុក្រមឱ្យកើតបានប៉ុណ្ណេះ គួរកោតព្រះអង្គដែរ។
កោដិ (សំ.បា) ចំនួន ១០ លាន។ ឧទាហរណ៍៖ សេដ្ឋីមានប្រាក់ ៨០កោដិ ។
កោដ្ឋ (ន) ( បា. ) ជង្រុក ។ របស់សម្រាប់ដាក់សព, ដាក់ធាតុ ។ ឈ្មោះឈើមួយប្រភេទប្រើជាថ្នាំ ។