ស្វែងយល់ពីពាក្យខ្មែរ៖ «ក្រំ»​ និង «ក្រម»

ស្វែងយល់ពីពាក្យខ្មែរ៖ «ក្រំ»​ និង «ក្រម»

សប្ដាហ៍នេះ​ខ្ញុំ​លើក​យក​ពាក្យ​ចំនួន​ពីរទៀត​ ដែល​មាន​សូរ​ដូច​គ្នា​ប៉ុន្តែ​ន័យ​នៃពាក្យ​ខុស​គ្នា​មក​បង្ហាញ​ជូន​ដល់អ្នក​ទាំងអស់គ្នា​ដើម្បី​បានជា​គតិ​​  និង​ ជា​ប្រយោជន៍​ក្នង​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ឱ្យ​បាន​ត្រឹម​ត្រូវ​ និង​ សម្រាប់​ជា​ការ​ពិចារណា​ទាំង​អស់​គ្នា​ក្នុង​ភាសា​ជាតិ​យើង​។​ ខាង​ក្រោម​នេះ​ជា​អត្ថន័យ​នៃ​ពាក្យ​ទាំង​ពីរនេះ​ ៖

ក្រំ (​កិ)​ បង្កប់​ បញ្ចុះ​លោហធាតុ​ផ្សេងៗ​ នឹង​ដែក​។​ ឧទាហរណ៍​៖​ ក្រំ​មាស​ គឺ​គេ​យក​មាស​មក​បង្កប់​ ឬ​ បញ្ចុះ​នឹង​ដែក​។​ 

ក្រំ (​គុ)​ ខាំ​ ស្ងួត​ ស្ងប់​ អន់​ សៅហ្មង​។ ឧទាហរណ៍​៖​ ក្រំ​ខ្លួន​ ក្រំ​ចិត្ត​  ក្រៀមក្រំ​។​

ក្រម (​សំ. )​ លំដាប់​ ក្បួន​ បែប​ ពួក​។​ ឧទាហរណ៍​៖​ ក្រមព្រហ្មទណ្ឌ​ ក្រម​រដ្ឋបវេណី​ ។

ក្រម    ងារ​ក្នុង​តំណែង​រាជការ​ឃុំ​ក្នុង​សម័យ​ពី​ដើមក្លាយ​មក​ពី​ពាក្យ​ «ក្រម​ការ​”»(​នោះ​)

 

 

 



Important Notice: Help Stop the Spread and Stay Healthy. (Read now)