ស្វែងយល់ពីពាក្យខ្មែរ៖ «ខាន់ ​ឬ ខ័ន»​ «ខន្ធ»​ និង «ខណ្ឌ»

ស្វែងយល់ពីពាក្យខ្មែរ៖ «ខាន់ ​ឬ ខ័ន»​ «ខន្ធ»​ និង «ខណ្ឌ»
https://puthtannbona.files.wordpress.com/2012/10/monk.png?w=1170&h=44&resize=600%2C44

សប្ដាហ៍នេះ​ខ្ញុំ​លើក​យក​ពាក្យ​ចំនួន​បី​ទៀត​ ដែល​មាន​សូរ​ដូច​គ្នា​ប៉ុន្តែ​ន័យ​នៃពាក្យ​ខុស​គ្នា​មក​បង្ហាញ​ជូន​ដល់អ្នក​ទាំងអស់គ្នា​ដើម្បី​បានជា​គតិ​​  និង​ ជា​ប្រយោជន៍​ក្នង​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ឱ្យ​បាន​ត្រឹម​ត្រូវ​ និង​ សម្រាប់​ជា​ការ​ពិចារណា​ទាំង​អស់​គ្នា​ក្នុង​ភាសា​ជាតិ​យើង​។​ ខាង​ក្រោម​នេះ​ជា​អត្ថន័យ​នៃ​ពាក្យ​ទាំង​បីនេះ​ ៖

ខាន់ ឬ ខ័ន ( ​សំ​. ​ខ​ឌ្គ, ​បា​. ​ខ​គ្គ ) ​គ្រឿង​សស្ត្រា​មួយ​ប្រភេទ​ ​ផ្លែ​មានមុខ​ទាំងពីរ​ខាង​ ​មាន​សណ្ឋាន​ដូច​ផ្លែលំពែង​ ​ប៉ុន្តែ​ធំ​វែង​ជាង​ផ្លែលំពែង​ ​ដង​ខ្លី​ច្រើនជាង​ដង​លំពែង​ ​មាន​ស្រោម​សម្រាប់​ស៊កសៀត​ចង្កេះ​បាន​ ​ដោយមាន​ខ្សែ​ចង​ស្រាក់​ភ្ជាប់នឹង​ស្រោម​នោះ​; ​ខ្មែរ​ហៅ​គ្រឿង​សស្ត្រា​នេះ​ ​តាម​សំនៀង​សៀម​ថា​ ​ខ័ន​ ( ​ព្រះ​ខ័ន​ ​ឬ​ ​ព្រះ​ខាន់​ ) ​ព្រោះ​សៀម​សរសេរ​ខរ​រ​គ៍ ( ​អ​. ​ថ​. ខ៎ាន់ ) ​ដោយ​បំប្លែង​អំពី​ពាក្យ​សំស្ក្រឹត​ថា​ ​ខ​ឌ្គ ​។​ ​យើង​ហៅថា​ ​ព្រះ​ខ័ន​ ​យូរណាស់​ហើយ។​ ឧទាហរណ៍​៖​ ​ព្រះខាន់រាជ្យ ​ឬ ​ព្រះខ័នរាជ្យ​រាប់​ថា​ជា​វត្ថុ​បុរាណ​មាន​តម្លៃ​ណាស់។

ខាន់ខៅ ()​ កំណល់​ រង្វាន់​ ឬ​ ទ្រនឹប​សម្រាប់​ជូន​ពេទ្យរ​ក្សា​រោគ​ ឬ​ គ្រូ​បង្ហាញ​ គ្រូ​បង្រៀន​សិល្បសាស្ដ្រ​ផ្សេងៗ។​

ខាន់ជីប ()​ រំយោល​គ្រឿង​សេះ​ ចុង​សំយុង​ក្រោម​ចង្កា។​

ខាន់បៀត ()​ ​ឈ្មោះ​រោគ​មួយ​យ៉ាង​ ​កើត​បៀត​បំពង់ក​ ​ធ្វើឲ្យ​លំបាក​លេបបាយ​ ​លេប​ទឹក។​​

ខាន់លឿង ()​ ​​ឈ្មោះ​រោគ​ដែល​បណ្តាលឲ្យ​សាច់​មាន​សម្បុរ​លឿង។

ខាន់ស្លា ()​ ​​ប្រាក់​ជំនូន​ដែល​មេបា​ខាង​ប្រុស​ ​ជូន​ទៅ​មេបា​ខាង​ស្រី​ ​ក្នុង​វេលា​ដែល​ធ្វើ​អា​វា​ហ​វិវាហមង្គល​ ​។​ ​ក្នុង​ច្បាប់​ទសភរិយា​ ​លោក​កំណត់​តែ​ ​៨​ ​ដេញ​ ​គឺ​ប្រមាណ​ ​១​២​ ​រៀល​ ​តែ​បើនឹង​ដាក់​ច្រើនជាង​ចំនួន​នោះ​ក៏បាន​។

ខាន់ស្លាក់ ()​ ​​ឈ្មោះ​រោគ​មួយ​យ៉ាង​កើត​កណ្តាល​-​ក​ ​ធ្វើឲ្យ​លេបបាយ​ ​លេប​ទឹក​ពុំ​រួច​។

ខន្ធ (. ​បា​.; ​សំ​. ​ស្កន្ធ​ ) ​ក​; ​ដើម​; ​គំនរ​; ​ពួក​, ​កង​, ​ប្រជុំ​; ​កំណត់​
ខន្ធ​ ​៥​ ​គឺ​រូបក្ខន្ធ​, ​វេទនាខន្ធ​, ​សញ្ញាខន្ធ​, ​សង្ខារក្ខន្ធ​, ​វិញ្ញាណក្ខន្ធ​ ​។​ ​ទម្លាយ​ខន្ធ​ ​ឬ​ ​រំលាងខន្ធ​ ​គឺ​ស្លាប់​។​ ​រំលត់​ខន្ធ​ ​គឺ​ចូលនិព្វាន​ ​។​

ខណ្ឌ (. ​សំ​. ​បា​. ) ​សង្កាត់​, ​ប៉ែក​, ​កំណត់​, ​ប៉ែក​អាណាខែត្រ​ ​។​ ​នាទី​ដែល​មាន​ឃុំ​ច្រើនឡើង​ ​ហើយដែល​មាន​ចៅហ្វាយ​ខណ្ឌ​មួយ​កាន់កាប់​រាជការ​; ​ខណ្ឌ​ត្រូវ​ឡើង​ស្រុក​ ​ហើយ​ស្រុក​ត្រូវ​ឡើង​ខែត្រ​, ​ជួនកាល​ខណ្ឌ​ឡើង​ផ្ទាល់​ទៅ​ខែត្រ​ក៏មាន។

ខណ្ឌ​ (. ​សំ​. ​បា​. ) ​ក​ម្រិ​ត​, ​បម្រាម​ផ្តាច់​មិន​ឲ្យ​ធ្វើ​ ។



Important Notice: Help Stop the Spread and Stay Healthy. (Read now)