October 29, 2026
Phnom Penh, Cambodia.
Khmer

ស្វែងយល់ពីពាក្យខ្មែរ ៖ «កកិច-កកុច​​​»

ថ្ងៃ​នេះ​ ខ្ញុំ​លើក​យក​ពាក្យ​ជា​បរិវាស័ព្ទ​មក​បង្ហាញ​អ្នក​ទាំង​អស់​គ្នា​។​ បរិវាស័ព្ទ​គឺ​ជា​ស័ព្ទ​ដែល​ប្រើ​សម្រាប់​ហែហម​ភ្ជាប់​នឹង​ស័ព្ទ​ដើម​ក្នុង​ចំណោម​កន្សោម​ពាក្យ​នីមួយៗ​⁣⁣ ពោល​គឺ​ប្រៀបធៀប​ ដូច​ជា​បរិវារ​ដើម្បី​សម្រួល​ដល់​សម្ដី​និយាយ​ និង​ សំឡេង​ពិរោះ​ផ្ដួល​តាម​សំឡេង​ស័ព្ទ​ដើម​ឲ្យ​មាន​ភាព​ចាប់​ចុង​ជួន​សម្រួល​ដល់​ការ​ស្ដាប់​ និង​ ដើម្បី​ពន្យល់​ន័យ​សេចក្ដី​នៃ​ពាក្យ​ខាង​ដើម​ឲ្យ​ច្បាស់​។​ បរិវាស័ព្ទ​ ឬ​ ពាក្យ​គន្លាស់​កាត់​នេះ​ យើង​មិន​ចេះ​តែ​គន្លាស់​តាម​ការ​នឹក​ឃើញ​នោះ​ទេ​ គឺ​គន្លាស់​ឲ្យ​ត្រូវ​ន័យ​នៃ​ពាក្យ​ផង​។​ ជា​ទូទៅ​ក្នុង​បរិវាស័ព្ទ​នេះ​ ពាក្យ​ខាង​ដើម​ជា​ពាក្យ​ដែល​មាន​អត្ថន័យ​ រីឯ​ពាក្យ​ខាង​ចុង​ដែល​ត្រូវ​យក​មក​គន្លាស់​នោះ​ ឥត​មាន​អត្ថន័យ​ច្បាស់លាស់​ទេ​ គឺ​គ្រាន់​តែ​យក​មក​ដើម្បី​បញ្ជាក់​ន័យ​នៃ​ពាក្យ​ខាង​ដើម​។​ ខាង​ក្រោម​នេះ​ ជា​បរិវាស័ព្ទ​នៃ​ពាក្យ​ កកុច​ ៖​

យោង​តាម​វចនានុក្រម​សម្ដេចសង្ឃរាជ​ ជួន​ ណាត​ ទំព័រ​ ២​ ជួរ​ខាង​ឆ្វេង​ បន្ទាត់ទី​ ៧​ ៖​

កកិច​ កកុច​ (គុ)​ ដែល​មាន​ចិត្ត​វៀច​ ,​ មាន​គំនិត​គេច​កែ​ ។ ឧទាហរណ៍៖ មនុស្ស​កកិច​កកុច​ ។​ ឬ​ បង្ក​រឿង​ហេតុ​ដោយ​មាន​គំនិត​ក្រឡេច​ក្រឡុច​។​

អាស្រ័យ​ហេតុ​នេះ​ បរិវាស័ព្ទ​នៃពាក្យ​ កកុច អាច​គន្លាស់​បាន​ជា​ពាក្យ​ ” កកុច ​ដោយ​មាន​គំនិច​ក្រឡុច​ក្រឡេច​ ”  គឺ​អាច​គន្លាស់​បាន​ជា​ពាក្យ​ “កកិច​ដោយ​មាន​គំនិត​ក្រឡេច​ក្រឡុច​”​។​

ការ​គន្លាស់​ពាក្យ​នេះ​ គឺ​ដើម្បី​បញ្ជាក់​អត្ថន័យ​នៃ​ពាក្យ​ កកិចកកុច​ឲ្យ​កាន់​តែ​ច្បាស់​ ហើយ​ដែល​ខ្មែរ​និយម​ប្រើ​ណាស់​ពាក្យ​ពីរ​ម៉ាត់​បែប​នេះ​ ដូច​ជា​ ស្ល​ស្លុក​ជា​ដើម​៕​

ដោយ៖ បូណា

Leave feedback about this

  • Quality
  • Price
  • Service

PROS

+
Add Field

CONS

+
Add Field