October 9, 2026
Phnom Penh, Cambodia.
Khmer

ស្វែងយល់ពីពាក្យខ្មែរ៖ «គត់» និង​ «គុត»

សប្ដាហ៍​នេះ​ខ្ញុំ​លើក​យកពាក្យ​ចំនួន​ពីរ​ទៀត​ ​ដែល​មាន​សូរ​ដូចគ្នា​ ប៉ុន្តែ​ន័យ​នៃ​ពាក្យ​ខុសគ្នា​មក​បង្ហាញ​ជូន​ដល់​អ្នក​ទាំងអស់គ្នា​ដើម្បី​បានជា​គតិ​  ​និង​​ជា​ប្រយោជន៍​ក្ន​ង​ការប្រើប្រាស់​ពាក្យពេចន៍​ឱ្យ​បាន​ត្រឹមត្រូវ​ ​និង​សម្រាប់​ជា​ការពិចារណា​ទាំងអស់គ្នា​ក្នុង​ភាសា​ជាតិ​យើង​។​ ​    ខាងក្រោម​នេះ​ជា​អត្ថន័យ​នៃ​ពាក្យ​នេះ​ ​៖

គត់​ ​ (គុ.) ដែល​ត្រឹម​ ​ដែល​ត្រឹម​កំណត់​មិន​លើស​​មិន​ខ្វះ​។  ឧទាហរណ៍​៖ ខ្ញុំមានប្រាក់តែ ១០០រៀលគត់​។

គត់​ (គុ.) ដែល​ជិត​មិន​លេច​ ​មិន​ជ្រាប​ទឹក​។ ​ឧទាហរណ៍​៖​ ​ឆត្រ​នេះ​គត់​ភ្លៀង​ល្អណាស់​​។​

គុត ​ (កិ.)  ​ប្រហារ​ ​កាប់​ ពិ​ឃាត​ ​ធ្វើឃាត​ ​សម្លាប់​។​ ឧទាហរណ៍​៖​ ​​ច្រើន​និយាយ​ថា​ ​វាយគុត​ ​ធ្វើ​គុត​​​។​
​        (ន.) ​ការប្រហារ​ ​ការ​ពិ​ឃាត ​ការ​ធ្វើឃាត ​ការ​សម្លាប់​មនុស្ស​។​ ​អ្នកខ្លះ​និយាយ​ថា​ ​គត់​ ​ប៉ុន្តែ​ក្នុង​ពាក្យកាព្យ​បុរាណ​ថា​ ​គុត ​ដូច​មាន​ពាក្យកាព្យ​ថា​៖ ​លុះដល់​ទី​ធ្វើ​គុត​ ឱ្យ​នាង​លុត​ព្រះ​ជ​ង្ឃា … (​សាស្ត្រា​លក្ស​ណ​វង្ស​)​។​ ​

Leave feedback about this

  • Quality
  • Price
  • Service

PROS

+
Add Field

CONS

+
Add Field