October 28, 2026
Phnom Penh, Cambodia.
Khmer

ស្វែងយល់ពីពាក្យខ្មែរ៖ «កាលានុវត្ត​» និង «កាលានុវត្តភាព»

ថ្ងៃ​នេះ​ខ្ញុំ​លើក​យក​ពាក្យ​ចំនួន​២​​មក​បង្ហាញ​អ្នក​ទាំង​អស់​គ្នា​ ដែល​ក្នុង​នេះ​រួមមាន​ពាក្យ​ដូច​ជា​ ៖ កាលានុវត្ត​ និង​ កាលានុវត្តភាព​ ។ ​ពាក្យ​ទាំង​ ២​ នេះ​មិន​មាន​​នៅ​​ក្នុង​វចនានុក្រម​សម្ដេចសង្ឃរាជ​ទេ​ ប៉ុន្ដែ​មាន​នៅ​ក្នុង​វចនានុក្រម​ ទិប​ យក់ថាវគុណ​ ។ ខាង​ក្រោម​នេះ​ជា​អត្ថន័យ​នៃ​ពាក្យ​ទាំង​២​ នេះ​ ៖​

កាលានុវត្ត​ (គុ ឬ កិ)​ (មក​ពី​ពាក្យ​ កាល + អនុវត្ត)​ ៖ ដែល​ត្រូវ​ពេល​ សមស្រប​ទៅ​នឹង​ពេល​វេលា​ គួរ​ដល់​កាល​ដែល​ត្រូវ​ធ្វើ​ ។ល។ ​ ឧទាហរណ៍​៖ ​កាលានុវត្ត​កិច្ច​បាន​មក​ដល់​ហើយ​ ដោយ​សារ​មាន​​វិនិយោគ​​ជា​ច្រើន​បាន​ចូល​មករ​ក​ស៊ី​នៅ​កម្ពុជា​ ហេតុ​នេះ​យើង​ត្រូវ​ចាប់​យក​កិច្ចការ​នេះ​ធ្វើ​ កុំ​ទុក​ឲ្យ​ពេល​វេលា​កន្លង​ទៅ​ដោយ​ឥត​ប្រយោជន៍ ​។​

កាលានុវត្តភាព ​(ន)​ ភាព​ដែល​សមស្រប​ ដែល​គួរ​ដល់​កាល​វេលា​ត្រូវ​ធ្វើ​ ដែល​ដល់​កាល​វេលា​ត្រូវ​អនុវត្ត​ ។ ឧទាហរណ៍​៖​ នៅតាម​ក្រុមហ៊ុន​ ឬ​ អង្គការ​នានា​បាន​បង្កើត​នូវ​កាលានុវត្តភាព​សម្រាប់​ប្រជាជន​ទូទៅ​ ដោយ​មិន​ប្រកាន់​ពីរ​ភេទ​ ចាស់​ក្មេង​ ប្រុស​ស្រី​។​

បណ្ឌិត ច័ន្ទ សំណព្វ

Leave feedback about this

  • Quality
  • Price
  • Service

PROS

+
Add Field

CONS

+
Add Field