October 28, 2026
Phnom Penh, Cambodia.
Khmer

យើងត្រូវការថ្នាំបង្ការលើសពីមួយ ដើម្បីតទល់នឹងជំងឺកូវីដ-១៩

គ្រប់​ថ្នាំ​បង្ការ​ជំងឺកូវីដ–១៩​​ទាំង​អស់​សុទ្ធ​តែ​ផលិត​ឡើង​តាម​របៀប​ផ្សេងៗ​គ្នា​ ហើយ​ក៏​គ្មាន​ក្រុមហ៊ុន​ណា​មួយ​ល្អ​ឥត​ខ្ចោះ​សម្រាប់​ប្រើលើមនុស្ស​គ្រប់​គ្នា​នោះ​ឡើយ​។​ ប៉ុន្តែ​វា​នឹង​ប្រើ​ជាជម្រើស​ដើម្បី​ជួយ​​ដល់​យើង​ទាំង​អស់​គ្នា​ផង​ដែរ​។

 

ការ​រីក​រាល​ដាល​នៃជំងឺកូវីដ–១៩​ ទូទាំង​ពិភព​លោក​នៅ​តែបន្ដ​កើនឡើង​ជា​រៀងរាល់ថ្ងៃ​ ខណៈ​ពេល​ដែល​វិធានការ​នានា​របស់​បណ្ដាលប្រទេស​ក្នុង​ពិភពលោក​ត្រូវ​បានរឹតបន្ដឹង​ជា​បន្ដបន្ទាប់​ផងដែរ​។ គិត​ត្រឹម​ថ្ងៃពុធ​ ទី១៨​ ខែវិច្ឆកា​ ឆ្នាំ២០២០​ នេះ​ ចំនួន​នៃអ្នកឆ្លង​ ជាសះស្បើយ​ និង​ស្លាប់​ មាន​ការ​កើនឡើង​ជាលំដាប់​ ដែល​ទិន្នន័យ​សង្ខេប​មាន​ដូច​ខាងក្រោមនេះ​ ៖​

  • ចំនួនអ្នកឆ្លងសរុប៖         ៥៥,៩៤០,១៣០ នាក់ ​​​

  • ចំនួនអ្នកជាសះស្បើយ៖  ៣៨,៩៦០,៣៧៦ នាក់​

  • ចំនួនអ្នកស្លាប់៖                ១,៣៤៣,១៥៣ នាក់

ខាង​ក្រោម​នេះ ​ជា​វឌ្ឍនភាពនៃក្រុមហ៊ុនផលិតឱសថនៅជុំវិញពិភពលោក៖

  • Pfizer/BioNTech​

តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ក្រុមហ៊ុន​ផលិត​ឱសថ​ Pfizer/BioNTech បាន​ផ្ដល់​នូវ​ក្តីសង្ឃឹម​មួយ​ដល់​​មនុស្សជាតិ​ក្នុង​ស្ថានភាព​ដ៏​លំបាក​នៃ​ការរីករាលដាល​របស់​ជំងឺ​កូវីដ–១៩​ ។​ ជា​ការ​ពិត​ណាស់​កម្រិត​នៃ​ការ​ឆ្លង​ថ្មី​​បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​នៅ​សហរដ្ឋ​អាមេរិក​ និង​ ប្រទេស​មួយ​ចំនួន​នៅជុំវិញ​ពិភព​លោក​ផង​ដែរ​។ ​ក្រុមហ៊ុន​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​នូវ​លទ្ធផលនៃ​ការ​សាកល្បង​​ដ៏​ធំ​មួយ​ដែល​បង្ហាញ​ថាថ្នាំបង្ការ​​ប្រឆាំង​នឹង​​ជំងឺ​នេះ​ដំណើរ​ការ​បាន​ល្អ​ប្រសើរ​គឺ​វាមាន​ប្រសិទ្ធភាព​​លើស​ពី​ ៩០​ភាគរយ​ ។​ បើ​មាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​​អាមេរិក​នោះ​ដំណើរ​ការ​ចាក់ថ្នាំបង្ការ​ដល់​ប្រជាជន​នឹង​អាច​កើត​មាន​ឆាប់​ៗ​នេះ​។ ក្រុមហ៊ុន​បាន​ត្រៀម​រួច​ជា​ស្រេច​​ក្នុង​ការ​ផលិត​ថ្នាំ​នេះ​ចំនួន​ ៥០​លាន​(ដូស)​នៅ​ឆ្នាំ​នេះ​ និង​ ១,៣​ពាន់​លាន(​ដូស)​ក្នុង​ឆ្នាំ​ ២០២១​ ខាងមុខ​ផង​​ដែរ​ ។ Pfizer​ ត្រូវ​តែ​រក្សា​ទុក​ និង​ ដឹក​ជញ្ជូន​នៅ​សីតុណ្ហភាព​ –៧០អង្សា វា​ក៏​អាច​រក្សាទុក​ក្នុង​ទូទឹកកក​ធម្មតា​​បាន​រហូត​ដល់​ទៅ​ ៥ថ្ងៃ​ ឬ​ រហូត​ដល់​ ទៅ​ ១៥ថ្ងៃ​ក្នុង​ពេល​ដឹកជញ្ជូនផង​ដែរ​។

  • Moderna

​ក្រុមហ៊ុន​ផលិត​ឱសថ​ Moderna Inc បាន​ក្លាយ​ជា​ក្រុមហ៊ុន​ទី២​ របស់​សហរដ្ឋ​អាមេរិក​ ដែល​បញ្ចេញ​នូវ​ទិន្នន័យ​​ពី​ការ​សិក្សា​ដ៏​ធំ​មួយ​​នៅក្នុង​ពិសោធន៍ថ្នាំបង្ការ​របស់​ខ្លួន​ ដោយ​ថ្លែង​ថា​វា​មាន​ប្រសិទ្ធភាព​ ៩៤,៥ ភាគរយដើម្បី​​ប្រឆាំង​នឹង​ជំងឺ​កូវីដ–១៩​ ។​ ក្រុមហ៊ុន​នេះ​រំពឹង​​ថា​នឹងអាច​ផលិត​បាន​ ២០លាន​(ដូស)​នៅចុង​ឆ្នាំ​នេះ​ និង​ ចន្លោះ​​ពី​ ៥០០លាន ទៅ​ ១ប៊ីលាន​ នៅឆ្នាំ​២០២១​។ Moderna​ អាច​រក្សា​ទុក​បាន​នៅសីតុណ្ហភាព​នៃ​ទូទឹកកក​ធម្មតាក្នុង​​​រយៈ​ពេល​ ៣០ថ្ងៃ​ ប៉ុន្តែ​សម្រាប់​ការ​រក្សា​ទុក​រហូតដល់ ៦ខែ​ វា​ចាំបាច់​ត្រូវ​ការសីតុណ្ហភាព​ –២០អង្សា​។

  • Sputnik V

​ថ្នាំ​បង្ការ​ Sputnik V​ របស់​ប្រទេស​រុស្ស៊ី​មាន​ប្រសិទ្ធភាព​ ៩២​ភាគរយ​ ក្នុង​ការ​ការពារ​មនុស្សជាតិ​ពីជំងឺ​កូវីដ​–១៩​ នេះ​បើ​យោង​តាម​លទ្ធផល​នៃ​ការ​សាកល្បង​បណ្តោះ​អាសន្ន​។​ លទ្ធផល​នេះ​ គឺ​ផ្អែក​លើ​ទិន្នន័យ​ដែល​បាន​មក​ពី​អ្នក​ចូល​រួម​ ១៦,០០០នាក់​ដំបូង​ ដែល​បាន​ទទួល​ថ្នាំ​បង្ការ​នេះ​។

  • Sinovac Biotech

លទ្ធផល​ទទួល​បាន​ពី​ការ​សាក​ល្បង​បឋម​នៅ​ថ្ងៃ​ពុធ​នេះ​បាន​បង្ហាញ​ថា​ក្នុង​ពិសោធន៍​ទី១​នៃ​ថ្នាំបង្ការ​ ​CoronaVac​ គឺ​វា​មានប្រតិកម្មនឹង​ភាពស៊ាំរហ័ស​ ប៉ុន្តែ​កម្រិត​នៃ​អង្គបដិបក្ខនៅ​ទាប​ជាង​អ្នក​ដែល​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​នៅ​ឡើយ​។ ជា​មួយ​ CoronaVac ក៏​មាន​ការពិសោធ​ចំនួន​បួន​ផ្សេង​ទៀត​ផង​ដែរ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​ចិន​ ហើយ​បច្ចុប្បន្ន​នេះ​ កំពុង​ធ្វើ​ការ​សាកល្បង​នៅ​ដំណាក់​កាល​ចុង​ក្រោយ​ដើម្បី​កំណត់​ពី​ប្រសិទ្ធភាព​របស់​វា​ក្នុង​ការប្រឆាំង​នឹង​ជំងឺ​កូវីដ–១៩​ ។​

  • AZD1222 ​(Oxford/AstraZeneca)

ថ្នាំ​បង្ការ​ជំងឺ​កូវីដ​–១៩​ ពុំ​ទាន់​បាន​ការ​អនុញ្ញាត​នៅ​ឡើយ​ទេ​ ប៉ុន្តែ​ការ​ផលិត​មួយ​ចំនួន​អាច​នឹង​ត្រូវ​បាន​ចាប់​នៅ​ក្នុង​ប្រទេស​អូស្ដ្រាលី​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ​។ ក្រុមហ៊ុន​ CSL បាន​បញ្ជាក់​ថា​ខ្លួ​ន​នឹង​ចាប់​ផ្ដើម​ផលិត​ថ្នាំ​បង្ការ(Oxford/AstraZeneca​) នៅ​រដ្ឋ​ Victoria​។​ ក្រុមហ៊ុន​ជីវ​បច្ចេកវិទ្យា​វេជ្ជសាស្ដ្រ​ ASX​ មាន​កិច្ច​សន្យា​ដាច់​ដោយ​ឡែក​​ជា​មួយ​នឹង​ AstraZeneca​ និង​ រដ្ឋាភិបាល​សហព័ន្ធ​ដើម្បី​ផលិត​ថ្នាំ​បង្ការ​ AZD1222​ ប្រមាណ​ ៣០​លាន​(ដូស)​។ (ដូស)​ដំបូង​ត្រូវ​បាន​គ្រោង​នឹង​ចេញ​នៅ​ពាក់​កណ្តាល​ឆ្នាំ២០២១​ ដោយ​រង់ចាំ​លទ្ធផល​នៃ​ការ​សាកល្បង​ និង​ ការ​អនុម័ត​នូវ​បទប្បញ្ញត្តិ​ជាមុនសិន​។

  • Covaxin

ក្រុមហ៊ុន​ Bharat​ Biotech​ បាន​ប្រកាស​ពី​​ការ​សាក​ល្បង​ថ្នាំ​បង្ការ​​ជំងឺ​កូវីដ​–១៩​ ដំបូង​បង្អស់​របស់​ឥណ្ឌា​ ដែល​មាន​ឈ្មោះ​ថា​ Covaxin​ បាន​ចាប់​ផ្តើម​ជា​មួយ​នឹង​អ្នក​ចូល​រួម​ប្រហែល​ជា​ ២៦,០០០នាក់​ ។​

 

Leave feedback about this

  • Quality
  • Price
  • Service

PROS

+
Add Field

CONS

+
Add Field