September 30, 2026
Phnom Penh, Cambodia.
Khmer

សៀវភៅ​ “A Promised Land”​ លក់បានចំនួន ៨៩០,០០០​ក្បាលត្រឹមតែ២៤ម៉ោងដំបូង

សៀវភៅ​កំណត់​ហេតុ​របស់​លោក​បារ៉ាក់​ អូបាម៉ា​ ដែល​មាន​កម្រាស់​ ៧៦៨​ទំព័រ​ត្រូវ​បាន​ចេញ​ផ្សាយ​ត្រឹម​តែ​២​សប្ដាហ៍ប៉ុណ្ណោះ បន្ទាប់​ពី​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២០​នេះ​ ដោយ​បាន​សរសេរ​រៀប​រាប់អំពី​ពេល​វេលា​របស់​អតីត​ប្រធានាធិបតី​នៅ​សេតវិមាន​ និង​ កិច្ចការ​ចម្បង​ៗ​ជាច្រើន​ទៀត​ កាល​នៅ​ក្នុង​ដំណែង​ជា​ប្រធានាធិបតី។

អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក​ បារ៉ាក់ ​អូបាម៉ា​ ទើប​តែ​បាន​បោះពុម្ព​ផ្សាយ​នូវសៀវភៅកំណត់ហេតុ​​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៧ ខែវិច្ឆិកា កន្លង​ទៅថ្មីៗ​នេះ។​ វា​បាន​ក្លាយ​ជា​សៀវភៅកំណត់​ហេតុ​ប្រធានាធិបតី​ ដែល​លក់​ដាច់​​ជាង​គេ​បើ​ធៀប​នឹងសៀវភៅបែបនេះ នា​ពេល​កន្លង​មក​។ តើ​បើ​ប្រៀប​ធៀប​នឹង​សៀវភៅ​កំណត់​ហេតុ​ និង​ សៀវភៅ​ដទៃ​ទៀត​វាខុសប្លែកគ្នាយ៉ាង​ដូចម្តេច​ដែរ​? ​

សៀវភៅ​ទី៤​ របស់​អូបាម៉ា​ដែល​មាន​ចំណង​ជើង​​ថា​“A Promised Land”​ ត្រូវ​បាន​ចេញ​ផ្សាយ​នា​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ​ ទទួលបាន​ការចាប់​អារម្មណ៍​ខ្លាំង​ពី​មជ្ឈដ្ឋាន​អ្នក​អាន​​នៅ​សហរដ្ឋអាមេរិច​ និង​ កាណាដា​។​ ត្រឹម​តែ​ ២៤​ម៉ោង​ប៉ុណ្ណោះ​ ​ការ​លក់​លើក​ដំបូង​មាន​ចំនួនអ្នក​ទិញ​រហូត​ដល់​ ៨៩០,០០០​ក្បាល​ ដែល​រាប់​បញ្ចូល​ទាំង​ សៀវភៅ​ជាសំឡេង​ សៀវភៅ​បែប​អេឡិចត្រូនិក​ និង​ ការ​បញ្ជា​ទិញ​ទុក​ជា​មុន​ផង​ដែរ​។​

​មិនមែន​គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​ដ៏​អស្ចារ្យ​មួយ​នោះ​ទេ​ តែ​វា​បាន​ធ្វើ​ឱ្យ​សៀវភៅ​គាត់​ឈាន​មុខ​គេ​ ចំពោះ​ការ​លក់​សៀវភៅ​បែប​កំណត់​ហេតុ​ពីមុន​មក​ បើប្រៀប​ធៀប​ទៅ​នឹង​សៀវភៅ​របស់​លោក​ប៊ូស“Decision Points” ​ ដែល​នៅ​ថ្ងៃ​ដំបូង​លក់​បាន​ត្រឹម​ចំនួន​ ២២ម៉ឺនក្បាល​ សៀវភៅ​របស់​លោក​ប៊ីលគ្លីនតុន​ “My Life” លក់​បាន​ត្រឹម​ចំនួន ៤០ម៉ឺន​ក្បាល​ និង​ សៀវភៅ​របស់លោកស្រី​ហ៊ីឡារីគ្លីនតុន​ “What Happened“​ គ្រា​ដែល​លោកស្រី​​ខកខាន​មិនបាន​ឈ្នះ​ឆ្នោត​ជាប់​ជា​ប្រធានាធិបតី​កាល​ពី​ឆ្នាំ​២០១៦​ គឺលក់​ដាច់​បាន​ត្រឹម​ ៣០ម៉ឺន​ក្បាល​។ ជា​មួយ​គ្នា​នេះ​ វា​ក៏លក់​ដាច់​បាន​ច្រើន​ជាង​សៀវភៅ​របស់​ភរិយា​គាត់​ លោកស្រី​មីឆែល​ “Becoming” ដែល​លក់​បានត្រឹម​​ ចំនួន​ ៧២៥,០០០​ក្បាល​ សម្រាប់​ថ្ងៃ​ដំបូង​នៃ​ការ​ដាក់លក់​កាល​ពី​ឆ្នាំ​២០​១៨​។

អាជីព​របស់​ខ្ញុំ​ នៅ​ក្នុង​​នយោបាយ​ពិត​ជា​បាន​ចាប់​ផ្ដើម​ជា​មួយ​នឹង​ការ​ស្វះ​ស្វែង​រក​នូវ​កន្លែង​ដែល​ស័ក្ដិសម​។