សប្ដាហ៍នេះខ្ញុំលើកយកពាក្យចំនួនពីរទៀត ដែលមានសូរដូចគ្នាប៉ុន្តែន័យនៃពាក្យខុសគ្នាមកបង្ហាញជូនដល់អ្នកទាំងអស់គ្នាដើម្បីបានជាគតិ និង ជាប្រយោជន៍ក្នងការប្រើប្រាស់ពាក្យពេចន៍ឲ្យបានត្រឹមត្រូវ និង សម្រាប់ជាការពិចារណាទាំងអស់គ្នាក្នុងភាសាជាតិយើង។ ខាងក្រោមនេះជាអត្ថន័យនៃពាក្យទាំងពីរនេះ ៖
កៀប (កិ) រឹតដោយតង្កៀប។ ឧទាហរណ៍៖ ក្ដាមកៀប។
គាប (កិ) ចាប់រឹតដោយគំនាប ឬ ឃ្នាប។ ឧទាហរណ៍៖ គាបផ្កាត្នោត គាបអំពៅ។