សប្ដាហ៍នេះខ្ញុំលើកយកពាក្យចំនួនពីរទៀត ដែលមានសូរដូចគ្នាប៉ុន្តែន័យនៃពាក្យខុសគ្នាមកបង្ហាញជូនដល់អ្នកទាំងអស់គ្នាដើម្បីបានជាគតិ និង ជាប្រយោជន៍ក្នងការប្រើប្រាស់ពាក្យពេចន៍ឲ្យបានត្រឹមត្រូវ និង សម្រាប់ជាការពិចារណាទាំងអស់គ្នាក្នុងភាសាជាតិយើង។ ខាងក្រោមនេះជាអត្ថន័យនៃពាក្យទាំងពីរនេះ ៖
កែស (ន) ឈ្មោះឈើមួយប្រភេទ ស្លឹកស្រដៀងនឹងឈើក្រាមរមាស តែធំជាង ។
កែស (ន) ឈ្មោះត្រីរំអិលមួយប្រភេទ សណ្ឋានដូចត្រីក្លាំងហាយ; ត្រីកែសមាន ៣ ប្រភេទគឺ កែសធម្មតា រូបតូចល្មម, កែសជម្រៅ ធំជាងបន្តិច ហើយនឹង កែសប្រាក់ ធំជាងនោះទៅទៀត។
កែះ (ន) ឈ្មោះសត្វចតុប្បាទព្រៃ រូបភាពស្រដៀងនឹងពពែ, រស់នៅតែក្នុងព្រៃភ្នំ, គេរាប់អានយកស្នែងមកដុះផឹកជាថ្នាំត្រជាក់ ។