ស្វែងយល់ពីពាក្យខ្មែរ៖ «កំពង់»​ និង «កំពុង»

ស្វែងយល់ពីពាក្យខ្មែរ៖ «កំពង់»​ និង «កំពុង»

សប្ដាហ៍នេះ​ខ្ញុំ​លើក​យក​ពាក្យ​ចំនួន​ពីរទៀត​ ដែល​មាន​សូរ​ដូច​គ្នា​ប៉ុន្តែ​ន័យ​នៃពាក្យ​ខុស​គ្នា​មក​បង្ហាញ​ជូន​ដល់អ្នក​ទាំងអស់គ្នា​ដើម្បី​បានជា​គតិ​​  និង​ ជា​ប្រយោជន៍​ក្នង​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​ សម្រាប់​ជា​ការ​ពិចារណា​ទាំង​អស់​គ្នា​ក្នុង​ភាសា​ជាតិ​យើង​។​ ខាង​ក្រោម​នេះ​ជា​អត្ថន័យ​នៃ​ពាក្យ​ទាំង​ពីរនេះ​ ៖

កំពង់​ (​)​ ទីកន្លែង​នៅ​មាត់ទឹក​ដែល​ជនានុជន​ចុះឡើង​ ​ឬ​ច​តទូក​ជាដើម​។​  កំពង់​ទូក​, ​កំពង់​កប៉ាល់​, ​កំពង់ទឹក​ ​។​ ​បញ្ចុះកំពង់​ ​គឺ​ស៊ី​ ( ​ព​. ​ទ្រ​. ) ​។​ ​កំពង់ចាម​ ​ន​. ​ឈ្មោះ​ខែត្រ​មួយ​នៃ​កម្ពុជរដ្ឋ​ ​។​ ​កំពង់ឆ្នាំង​ ​ន​. ​ឈ្មោះ​ខែត្រ​មួយ​នៃ​កម្ពុជរដ្ឋ​ ​។​ ​កំពង់​ត្រឡាច​ ​ន​. ​ឈ្មោះ​ស្រុក​មួយ​ក្នុង​ខែត្រ​កំពង់ឆ្នាំង​ ​។​ ​កំពង់​ត្រាច​ ​ន​. ​ឈ្មោះ​ស្រុក​មួយ​ក្នុង​ខែត្រ​កំពត​ ​។​ ​កំពង់ធំ​ ​ន​. ​ឈ្មោះ​ខែត្រ​មួយ​នៃ​កម្ពុជរដ្ឋ​ ​។​ ​កំពង់​លែង​ ​ន​. ​ឈ្មោះ​ស្រុក​មួយ​ក្នុង​ខែត្រ​កំពង់ឆ្នាំង​ ​។​ ​កំពង់​សៀម​ ​ន​. ​ឈ្មោះ​ស្រុក​មួយ​ក្នុង​ខែត្រ​កំពង់ចាម​ ​។​ ​កំពង់សោម​ ​ន​. ​ឈ្មោះ​ស្រុក​មួយ​ក្នុង​ខែត្រ​កោះ​កុង​ ​។​ ​កំពង់ស្ពឺ​ ​ន​. ​ឈ្មោះ​ខែត្រ​មួយ​នៃ​កម្ពុជរដ្ឋ​ ​។​ ​កំពង់​ស្វាយ​ ​ឈ្មោះ​ស្រុក​មួយ​ក្នុង​ខែត្រ​កំពង់ធំ​។​

កំពុង​ (​និ​ )​ ដែល​ពេញ​កំពូក​ ​កណ្តាល​ឡើង​មិន​រាបស្មើ​ពេញ​កំពុង​, ​ថ្ពាល់កំពុង​ ​។​ 

កំពុង​ (​គុ​ )​ កាល​ក្នុង​, ​កាលដែល​ជាប់​នៅ​ក្នុង​រវាង​កំពុង​ធ្វើការ​, ​កំពុង​ស៊ី​, ​កំពុង​និយាយ​ … ​

 

 

 



Important Notice: Help Stop the Spread and Stay Healthy. (Read now)