សប្ដាហ៍នេះខ្ញុំលើកយកពាក្យចំនួនពីរទៀត ដែលមានសូរដូចគ្នា ប៉ុន្តែន័យនៃពាក្យខុសគ្នាមកបង្ហាញជូនដល់អ្នកទាំងអស់គ្នាដើម្បីបានជាគតិ និងជាប្រយោជន៍ក្នងការប្រើប្រាស់ពាក្យពេចន៍ឱ្យបានត្រឹមត្រូវ និងសម្រាប់ជាការពិចារណាទាំងអស់គ្នាក្នុងភាសាជាតិយើង។ ខាងក្រោមនេះជាអត្ថន័យនៃពាក្យនេះ ៖
គ (គុ.) ឥតសម្ដី និយាយមិនចេញសំឡេង ។ ឧទាហរណ៍៖ មនុស្សគ។ បើជាលោហធាតុវិញថា ឥតសូរ។ ឧទាហរណ៍៖ ប្រាក់គ ។
គ (ន.) ឈ្មោះឈើជាដំណាំ ផ្លែមានសរសៃជាប៉ុយសំឡីសម្រាប់ច្រកញាត់ខ្នើយ កែប ពូក សម្ពត់ជាដើម ៖ ព្រះសម្ពុទ្ធទ្រង់បញ្ញត្ត ហាមមិនឱ្យភិក្ខុសាមណេរប្រើប្រាស់ពូកញាត់សំឡីគ ទ្រង់អនុញ្ញាតឱ្យប្រើពូកញាត់ស្មៅ ញាត់ជក់ដូងជាដើមបាន ឯកែប ខ្នើយឱ្យញាត់សំឡីគបាន។
គរ (កិ ) ធ្វើជាគំនរ។ ឧទាហរណ៍៖ គេយកផ្លែគ មកគរជាគំនរច្រើនគរគោក។