ស្វែងយល់ពីពាក្យខ្មែរ៖ «ក្រាស» និង «ក្រាស់»
សប្ដាហ៍នេះខ្ញុំលើកយកពាក្យចំនួនពីរទៀត ដែលមានសូរដូចគ្នាប៉ុន្តែន័យនៃពាក្យខុសគ្នាមកបង្ហាញជូនដល់អ្នកទាំងអស់គ្នាដើម្បីបានជាគតិ និង ជាប្រយោជន៍ក្នងការប្រើប្រាស់ពាក្យពេចន៍ឱ្យបានត្រឹមត្រូវ និង សម្រាប់ជាការពិចារណាទាំងអស់គ្នាក្នុងភាសាជាតិយើង។ ខាងក្រោមនេះជាអត្ថន័យនៃពាក្យទាំងពីរនេះ ៖ ក្រាស (ន) ប្រដាប់សម្រាប់សិតសក់ មានធ្មេញច្រើនដូចជាស្និត តែធំៗ ជាងស្និត ។ ឈ្មោះអណ្តើកសមុទ្រមួយប្រភេទ ស្នូកមានពណ៌ថ្លា ធ្វើជាក្រាសសិតសក់ ឬ ជាប្រអប់ ជាដើម ក៏បាន ។ ក្រាស (ន) ពន្លកស្លាបខ្ចីដែលទើបនឹងដុះរង្វើលៗ
