មាតាធ្វើការកម្រ (ម៉ែឆ្លងទន្លេ)
មាតាធ្វើការកម្រ មង្គលត្ថទីបនី ម៉ែឆ្លងទន្លេ (វិរិយបណ្ឌិតោ ភិក្ខុ ប៉ាង ខាត់ និង សម្ដេចព្រះពោធិវង្ស ហួត តាត) ម៉ែពផ្ទៃគ្រប់ដប់ខែហើយ ដល់ពេលម៉ែឆ្លងទន្លេ។ យើងដឹងថាការឆ្លងទន្លេដោយទូកតែងមានភ័យ មានគ្រោះអន្តរាយដល់ជីវិត ព្រោះក្នុងរដូវខ្លះមានទឹកជំនន់ឡើងលិចវាលល្ហល្ហេវល្ហាចល្ហឹម មានខ្សែទឹកហូរខ្មាញ់ មានខ្យល់ព្យុះបោកបក់ខ្លាំង រលកបោកបែកផ្កាត្រែង មើលទៅមុខគួរសម្បើមណាស់។ គេឆ្លងទន្លេរួចម្ដងៗ ឈ្មោះថាមានភ័ព្វសំណាង។ បុរាណលោកយកពាក្យឆ្លងទន្លេនេះ ប្រដូចនឹងការប្រសូតិកូនរបស់ម៉ែ ដែលគ្រប់រូបតែងតែឆ្លងហើយប្រទះ ប៉ះទង្គិចគ្រោះអន្តរាយដល់ជីវិតម៉ែរឿយៗ
