Margaret Keenan វ័យ៩០ឆ្នាំក្លាយជាមនុស្សដំបូងគេដែលចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ជាផ្លូវការ
លោកយាយ Margaret Keenan អាយុ ៩០ឆ្នាំ បានក្លាយជាមនុស្សដំបូងគេនៅលើពិភពលោក ដែលបានចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ជាផ្លូវការកាលពីថ្ងៃអង្គារ ខណៈពេលអង់គ្លេសចាប់ផ្តើមយុទ្ធនាការចាក់ថ្នាំបង្ការដល់ប្រជាជនរបស់ខ្លួនក្នុងទ្រង់ទ្រាយធំ។ បុគ្គលិកសុខាភិបាលអង់គ្លេសបានចាប់ផ្តើមចាក់ថ្នាំបង្ការ ដល់ជនដែលងាយរងគ្រោះបំផុតជាមួយនឹងថ្នាំបង្ការដែលផលិតដោយក្រុមហ៊ុន Pfizer និង BioNTech។ ករណីនេះ ជាការសាកល្បងសម្រាប់ពិភពលោកផងដែរ ខណៈដែលមានបញ្ហាទាក់ទងនឹងការចែកចាយ និង ការរក្សាទុកថ្នាំបង្ការនេះនៅសីតុណ្ហភាព –៧០C (-៩៤F) ជាដើម។ លោកយាយ
