June 6, 2025
Phnom Penh, Cambodia.

Bayon

Khmer

អាថ៌​កំបាំង​ និង ​អត្ថន័យ​នៃ​ប្រាសាទ​បាយ័ន​

ដកស្រង់ចេញពីច្បាប់ដើម ទស្សនាវដ្ដីកម្ពុជសុរិយា ១២ឆ្នាំ​កន្លង​ទៅ​នេះ​ សហស្សវត្ស​ឆ្នាំ​២០០០​ បាន​ធ្វើ​សេចក្ដី​ថ្លែង​ការណ៍​យ៉ាង​ឱឡារិក​ ដើម្បី​វប្បធម៌​សន្តិភាព​ និង​អហិង្សា​ ហើយ​កំណត់​ជា​ឆ្នាំ​អន្តរជាតិ​ ដើម្បី​សន្តិភាព​ក្នុង​ដំណើរ​ថ្មី​មួយ ។ ចំពោះ​គំនិត​របស់​សកល​លោក​ខាង​លើ​នេះ​ ខ្មែរ​យើង​បាន​ ឃើញ​ថា​ ដូនតា​បុព្វ​បុរស​របស់​យើង​បាន​ចាប់​អារម្មណ៍​ខ្ពស់​ និង​ យូរ​លង់​ណាស់​មក​ហើយ​ ‘ កន្លង​ច្រើន​សត​វត្សរ៍​ ’ ចំពោះ​វប្បធម៌​សន្តិភាព​ និង​អហិង្សា​នេះ​ ដោយ​លោក​បាន​សាប​ព្រោះ​បណ្ដុះ​បណ្ដាល​ពាស​ពេញ​ផ្ទៃ​ប្រទេស​ ក្នុង​សិល្បៈ​ ក្នុង​រូប​ចម្លាក់​ ក្នុង​ក្បូរ​ក្បាច់​រចនា​ ក្នុង​ស្ថាបត្យកម្ម​ ក្នុង​ទំនៀម​ទម្លាប់​ ក្នុង​ប្រពៃណី​ ក្នុង​ជំនឿ​សាសនា​ ក្នុង​អារ្យ​ធម៌ និង​វប្បធម៌​ទូទៅ​ មាន​៖ ភាសា​ ពាក្យ​ របាំ​ ចម្រៀង​ តូរ្យ​តន្ត្រី កាយវិការ​ សម្រស់​ សម្ផស្ស​ ញញឹម​ ពិធីការ​ បុណ្យ​ទាន​ មនោ​សញ្ចេតនា​ អក្សរ​សាស្ត្រ អក្សរសិល្ប៍​ កីឡា​ ប្រយុទ្ធ​ សិប្បកម្ម​ សំណង់​ ផ្ទាំង​សិលា​ចារឹក​ ប្រាង្គ​ប្រាសាទ​ និង​កសិណ​ច្រើន​ទៀត​ ជា​និមិត្ត​រូប​នៃ​វប្បធម៌​សន្តិភាព​ និង​អហិង្សា​នោះ ។

Read More