សប្ដាហ៍នេះខ្ញុំលើកយកពាក្យចំនួនពីរទៀត ដែលមានសូរដូចគ្នា ប៉ុន្តែន័យនៃពាក្យខុសគ្នាមកបង្ហាញជូនដល់អ្នកទាំងអស់គ្នាដើម្បីបានជាគតិ និងជាប្រយោជន៍ក្នងការប្រើប្រាស់ពាក្យពេចន៍ឱ្យបានត្រឹមត្រូវ និងសម្រាប់ជាការពិចារណាទាំងអស់គ្នាក្នុងភាសាជាតិយើង។ ខាងក្រោមនេះជាអត្ថន័យនៃពាក្យនេះ ៖
គន់ (កិ.) រកមើល តែកម្រនិយាយដាច់តែឯង ច្រើននិយាយថា គយគន់ឬគន់មើល។ ឧទាហរណ៍៖ គយគន់ទេសភាពដងទន្លេមេគង្គ។
គណ (ន.) ពួក ក្រុម បន ហ្វូង ភ្ជាប់ជាមួយពាក្យ « មេ ឬអនុ» ឧទាហរណ៍៖ មេគណខេត្តកណ្ដាល អនុគណស្រុកកោះធំ។