Let's Talk Reading Blog Khmer ស្វែងយល់ពីពាក្យខ្មែរ៖ «គុន» «គន់» «គណ» និង​ «គុណ»
Khmer

ស្វែងយល់ពីពាក្យខ្មែរ៖ «គុន» «គន់» «គណ» និង​ «គុណ»

សប្ដាហ៍​នេះ​ខ្ញុំ​លើក​យកពាក្យ​ចំនួន​បួនទៀត​ ​ដែល​មាន​សូរ​ដូចគ្នា​ ប៉ុន្តែ​ន័យ​នៃ​ពាក្យ​ខុសគ្នា​មក​បង្ហាញ​ជូន​ដល់​អ្នក​ទាំងអស់គ្នា​ដើម្បី​បានជា​គតិ​  ​និង​​ជា​ប្រយោជន៍​ក្ន​ង​ការប្រើប្រាស់​ពាក្យពេចន៍​ឱ្យ​បាន​ត្រឹមត្រូវ​ ​និង​សម្រាប់​ជា​ការពិចារណា​ទាំងអស់គ្នា​ក្នុង​ភាសា​ជាតិ​យើង​។​ ​    ខាងក្រោម​នេះ​ជា​អត្ថន័យ​នៃ​ពាក្យ​នេះ​ ​៖

គុន (.) ឈ្មោះសិល្បខាងគ្រឿងអាវុធ សម្រាប់ចូលប្រឡូកលោតហក់តយុទ្ធផ្ទាល់ខ្លួន ជាចំណេះវិសេសម្យ៉ាងរបស់អ្នកចម្បាំងពីក្នុងសម័យបុព្វបុរសរាល់ប្រទេស។​ ឧទាហរណ៍​៖ គុនដំបង គុនដាវវែង    គុនដាវខ្លី គុនខែល និងគុនកាំបិតគ្រលុកជាដើម។

គន់ (កិ.) រកមើល  តែកម្រនិយាយដាច់តែឯង ច្រើននិយាយថា គយគន់ឬគន់មើល។ ​ឧទាហរណ៍​៖​ ​សុខកំពុងគយគន់មើលប្រាសាទអង្គរវត្ត​​។​

គណ(.)  ពួក ក្រុម បន ហ្វូង​។​ ឧទាហរណ៍​៖​ មេគណខេត្តកណ្ដាល​​​។

() (.) សេចក្ដីចម្រើន ថ្នាក់ ជាន់ លក្ខណៈ ចំណែក សេចក្ដីល្អ សភាព បែបបទ
                (., គុ.) ដំណើរធ្វើឱ្យចម្រើនកើនឡើង ឧទាហរណ៍​៖ គុណ១០ជា២០ លេខគុណ។

() (.) សភាវធម៌ដែលចម្រើនឡើងដោយលក្ខណៈរបស់ខ្លួនគួរគោរពតបស្នងនឹងខានពុំបាន ឧទាហរណ៍​៖ គុណមាតា គុណបិតា គុណគ្រូ គុណលោកអ្នកមានឧបការៈលើខ្លួន។           

               (.) ធម៌ដែលគួរនឹក គួររំពឹងដល់ ឧទាហរណ៍​៖ គុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ។




Exit mobile version