សប្ដាហ៍នេះខ្ញុំលើកយកពាក្យចំនួនពីរទៀត ដែលមានសូរដូចគ្នា ប៉ុន្តែន័យនៃពាក្យខុសគ្នាមកបង្ហាញជូនដល់អ្នកទាំងអស់គ្នាដើម្បីបានជាគតិ និងជាប្រយោជន៍ក្នងការប្រើប្រាស់ពាក្យពេចន៍ឱ្យបានត្រឹមត្រូវ និងសម្រាប់ជាការពិចារណាទាំងអស់គ្នាក្នុងភាសាជាតិយើង។ ខាងក្រោមនេះជាអត្ថន័យនៃពាក្យនេះ ៖
គត់ (គុ.) ដែលត្រឹម ដែលត្រឹមកំណត់មិនលើសមិនខ្វះ។ ឧទាហរណ៍៖ ខ្ញុំមានប្រាក់តែ ១០០រៀលគត់។
គត់ (គុ.) ដែលជិតមិនលេច មិនជ្រាបទឹក។ ឧទាហរណ៍៖ ឆត្រនេះគត់ភ្លៀងល្អណាស់។
គុត (កិ.) ប្រហារ កាប់ ពិឃាត ធ្វើឃាត សម្លាប់។ ឧទាហរណ៍៖ ច្រើននិយាយថា វាយគុត ធ្វើគុត។
(ន.) ការប្រហារ ការពិឃាត ការធ្វើឃាត ការសម្លាប់មនុស្ស។ អ្នកខ្លះនិយាយថា គត់ ប៉ុន្តែក្នុងពាក្យកាព្យបុរាណថា គុត ដូចមានពាក្យកាព្យថា៖ លុះដល់ទីធ្វើគុត ឱ្យនាងលុតព្រះជង្ឃា … (សាស្ត្រាលក្សណវង្ស)។